ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​បវរ​ធិ​បតី ៖​គ្មាន​អ្នក​ណា​ចាប់​លោក ជេ​ម សុខ​ ឡើយ នៅ​ពេល​មក​លេង​ស្រុក​ខ្មែរ

3 ថ្ងៃ មុន
  • កែប

ខេត្ត​កែប ៖ ថ្លែង​ពី​ទឹកដី​ខេត្ត​កែប​ សម្ដេច​បវរធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ប្រកាស​ស្វាគមន៍​ឱ្យ​លោក ជេ​ម សុខ…

ខេត្ត​កែប ៖ ថ្លែង​ពី​ទឹកដី​ខេត្ត​កែប​ សម្ដេច​បវរធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ប្រកាស​ស្វាគមន៍​ឱ្យ​លោក ជេ​ម សុខ មក​លេង​ស្រុក​ខ្មែរ ដើម្បី​មើល​ការ​អភិវឌ្ឍន៍ និង​សមិទ្ធផល​ជាក់ស្ដែង​នៅ​កម្ពុជា ហើយ​ជួប​ជាមួយរដ្ឋមន្ដ្រី​តាម​បណ្ដា​ក្រសួង​ស្ថាប័ន​នានា​ ។

ការ​លើក​ឡើង​របស់សម្ដេច​បវរធិ​បតី ហ៊ុន ម៉ា​ណែ​ត បន្ទាប់​ពី​លោក ជេ​ម សុខ បាន​និយាយ​ថា
​«​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ គឺ​មិន​ធ្វើ​អ្វី​បាន​ទាំងអស់ ក្រៅពី​សម្ពោធ​សមិទ្ធផល​តិចតួច​»​។

នា​ឱកាស​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វិ​ថី​តេ​ជោ​សន្តិភាព​ឆ្នេរ​អង្កោល ប្រវែង​សរុប ១២.៦៤៥ ម៉ែត្រ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ឆ្លើយ​តប​វិញ​ថា សម្ដេច​ហួសចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​លោក ជេ​ម សុខ​។ សម្ដេច​ក៏​បាន​ផ្តាំផ្ញើ​ដល់​លោក តា ជេ​ម សុខ ថា បើ​រាជរដ្ឋាភិបាល មិន​ធ្វើ​អ្វី​សោះ ហេតុ​អ្វី​ក៏​រាជរដ្ឋាភិបាល​ដើរ​សម្ពោធ​សមិទ្ធផល? កុំ​វិភាគ​បែប​ស៊ី​អារម្មណ៍ សុំ​វិភាគ​បែប​វិទ្យាសាស្ត្រ ដោយ​មិន​សន្និដ្ឋាន​មុន​នោះ​ទេ​ ។

សម្ដេច​ធិ​បតី​ក៏​បាន​ប្រកាស​អញ្ជើញលោក ជេ​ម សុខ ឱ្យមក​មើល​ស្ថា​នភា​ពនៅ​កម្ពុជា​ជាក់ស្ដែង និង​ជួប​ជាមួយ​រដ្ឋមន្ត្រី ឬ​ថ្នាក់ដឹកនាំ​នៅ​តាម​ស្ថាប័ន​នានា ហើយ​អនុញ្ញាត​ឱ្យ​ផ្សាយ​ផ្ទាល់​(Live)​នៅ​អំឡុង​ពេល​ជួប​សួរនាំ​រដ្ឋមន្ត្រី ឬ ថ្នាក់ដឹកនាំ ដែល​ទទួលខុសត្រូវ​នៅ​តាម​ស្ថាប័ន​ទាំងនោះ​ផង​
ដែរ​។

សម្ដេច​ធិ​បតី​បាន​គូសបញ្ជាក់​ថា «​ចឹ​ង​បើ​តា សុខ ពិតប្រាកដ ជា​អ្នកវិភាគ ពិតប្រាកដ ចង់​ផ្ដល់​ព័ត៌មាន​ស្ថា​នា ខ្ញុំ​សូម​ស្វាគមន៍ ហើយ​ខ្ញុំ​កាន់តែ​ស្វាគមន៍​ទៀត​នៅះ ឱ្យ​តា​សុខ មក​ស្រុក​ខ្មែរ ដើម្បី​ជួប​ជាមួយ​រដ្ឋមន្ដ្រី ក្រសួង​ទាំងអស់​។ សូម​អញ្ជើញ​មក កុំ​ខ្លាច គ្មាន​អ្នក​ណា​ចាប់​លោក​នោះ​ទេ​»​។

សូម​រំ​លឹក​​ថា រាជរដ្ឋាភិបាល អាណត្តិ​ទី​៧​នេះ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​មកនេះ កម្ពុជា​ទទួល​បាន​ទាំង​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច និង​ហេដ្ឋា​រចនាសម្ព័ន្ធ​នានា​ជា​ច្រើន​ ៕​ ​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ