ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួច ចំរើន ណែនាំ​ឱ្យ​មន្ត្រី​ត្រូវ​កែប្រែ​ឥរិយាបថ​ និង​ទម្លាប់មិនល្អចេញ ​និង​រួមគ្នាកសាងអភិវឌ្ឍន៍បម្រើពលរដ្ឋឲ្យបានល្អ

4 ថ្ងៃ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ឯកឧត្ដម គួ​ច ចំរើន អភិបាលខេត្ត​កណ្ដាល បាន​ណែនាំ​ឱ្យ​មន្ត្រី​កែប្រែ​ឥរិយាបថ​មិនល្អ​ចេញ ដែល​ជា​ទម្លាប់​មិនល្អ​របស់​មន្ត្រីរាជការ ដើម្បី​រួម​គ្នា​កសាង​អភិវឌ្ឍន៍​បម្រើ​ពលរដ្ឋ​ឲ្យ​បាន​ល្អ រីឯ​កងកម្លាំង​ទាំង​៣…

ខេត្តកណ្តាល ៖ ឯកឧត្ដម គួ​ច ចំរើន អភិបាលខេត្ត​កណ្ដាល បាន​ណែនាំ​ឱ្យ​មន្ត្រី​កែប្រែ​ឥរិយាបថ​មិនល្អ​ចេញ ដែល​ជា​ទម្លាប់​មិនល្អ​របស់​មន្ត្រីរាជការ ដើម្បី​រួម​គ្នា​កសាង​អភិវឌ្ឍន៍​បម្រើ​ពលរដ្ឋ​ឲ្យ​បាន​ល្អ រីឯ​កងកម្លាំង​ទាំង​៣ ក៏​ត្រូវ​សហការ​គ្នា​ល្អជា​មួយ​អភិបាលស្រុក​ទើប​ឡើង​ថ្មី​ផង​ដែរ ។

ការ​ណែនាំ​របស់​ឯកឧត្តម គួ​ច ចំរើន បែប​នេះ​នៅ​ក្នុង​ពិធី​ប្រកាស​លោក លីវ វណ្ណ​ថេ​ង ជា​អភិបាលស្រុក​ល្វាឯម កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។

ឯកឧត្ដម គួ​ច ចំរើន បាន​ជំរុញ​អភិបាលស្រុក​ថ្មី​ដែល​ទើប​ចូល​កាន់​មុខ​តំណែង​ត្រូវ​មាន​ភាព​ស្មោះត្រង់​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ និង​ថ្នាក់លើ​ជា​ពិសេស​ជាមួយ​រាជរដ្ឋាភិបាល បន្ថែម​ពី​នេះ អភិបាលស្រុក​ថ្មី ត្រូវ​ស្វែង​យល់​អំពី​ច្បាប់​នានា​ត្រូវ​រៀនសូត្រ​ពី​ការងារ​ជាក់ស្ដែង រៀនសូត្រ​ពី​ចាស់ទុំ ដើម្បី​ធ្វើ​ឱ្យ​ការងារ​ទទួល​បាន​ជោគជ័យ​កាន់តែ​ប្រសើ​ឡើង ។ ដើម្បី​ធ្វើ​ឱ្យ​ស្រុក​ល្វាឯម មាន​សណ្តាប់ធ្នាប់​សង្គម​រក្សា​បាន​នូវ​សន្តិសុខ​ល្អ​ជូន​ប្រជាពលរដ្ឋ មានការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ទៀត អភិបាលខេត្ត​បាន​លើកទឹកចិត្ត និង​ជំរុញ​ក្រុមប្រឹក្សា​ស្រុក អភិបាលរង​ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុងស្រុក​ល្វាឯម សូម​ផ្តល់​ការ​គាំទ្រ និង​រួម​សហការ​ជាមួយ អភិបាលស្រុក​ល្វាឯម​ថ្មី​ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត សំដៅ​ធ្វើ​ឱ្យ​ស្រុក​ល្វាឯម អាច​សម្រេច​បាន​នូវ​សមិទ្ធផល​ធំ​ៗ ជា​ច្រើន​បន្ថែម​ទៀត​ជូន​ប្រជាពលរដ្ឋ ។

ឯកឧត្ដម​អភិបាលខេត្ត បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​អភិបាលស្រុក​ថ្មី ត្រូវ​បន្ត​រឹត​បន្តឹង​បញ្ហា​សន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណៈ​លុប​បំបាត់​ឱ្យ​បានជា​អតិបរមា​នូវ​បទល្មើស​គ្រប់​ប្រភេទ ជា​ពិសេស​បញ្ហា​ល្បែ​.​ង​ស៊ីសង​បទល្មើស​នេសាទ និង​បញ្ហា​គ្រឿង​ញៀ​.​ន ក្មេង​ទំនើ​.​ង បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ និង​បន្ត​ការ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល ។

ត្រូវ​បន្ត​ពង្រឹង​នូវ​របប​ប្រជុំ​ឱ្យ​បាន​ទៀងទាត់ ជា​ពិសេស គឺ​កិច្ចប្រជុំ​គណៈ​អភិបាល និង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព ដើម្បី​ធ្វើ​ត្រួតពិនិត្យ​តាមដាន និង​ធ្វើការ​ដោះស្រាយ​បញ្ហា​ទាន់​ពេលវេលា ។ បន្ត​ពង្រឹង​ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី ដើម្បី​ឱ្យ​ស្រប​ទៅ​តា​មកា​រវិ​វត្ត​នៃ​សភាពការណ៍​ប្រទេស​ជាតិ និង​ទំហំ​ការងារ ព្រមទាំង​ត្រៀម​ទទួល​ការ​ផ្ទេរ​មុខងារ​ពី​ថ្នាក់​ជាតិ ។

ជា​ពិសេស​គណៈ​អភិបាលស្រុក​ថ្មី​ត្រូវ​រៀបចំសេចក្តី​សម្រេច​ស្តី​ពី​ការ​បែងចែក​តួនាទី​ភារកិច្ច និង​របៀបរបប​ធ្វើការ​ការងារ​ជូន​គណៈ​អភិបាលស្រុក​របស់​ខ្លួន ស្រប​តាម​ស្មារតី​នៃ​សេចក្តីណែនាំ​លេខ​០៤៧ សណ​ន ចុះ​ថ្ងៃ ទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ របស់​ក្រសួងមហាផ្ទៃ ដើម្បី​បំពេញភារកិច្ច បម្រើសេវា​សាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យ​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ