ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់ស្លា.ប់ ម្នាក់ទៀត​រងរបួសធ្ងន់ ក្រោយ​ពន្លះគ្នា​លើ​កំណាត់​ផ្លូវ​លេខ​៣១៧

4 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​យុវជន​០២​នាក់​បើក​ម៉ូតូ​លឿន​ដូច​​​ហោះ បានពន្លះ​​គ្នាយ៉ាង​​ពេញទំហឹង​ បណ្តាល​ឲ្យ​ស្លា.ប់​ម្នាក់​ និង​របួស​ធ្ងន់ធ្ងរ​ម្នាក់​​គួរ​ឲ្យ​រន្ធ.ត់​។ ​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​២០​នាទី ព្រឹក ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា…

ខេត្តស្វាយរៀង ​៖ ​យុវជន​០២​នាក់​បើក​ម៉ូតូ​លឿន​ដូច​​​ហោះ បានពន្លះ​​គ្នាយ៉ាង​​ពេញទំហឹង​ បណ្តាល​ឲ្យ​ស្លា.ប់​ម្នាក់​ និង​របួស​ធ្ងន់ធ្ងរ​ម្នាក់​​គួរ​ឲ្យ​រន្ធ.ត់​។ ​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​២០​នាទី ព្រឹក ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​ រវាង​ម៉ូតូ​និង​ម៉ូតូ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣១៧ ស្ថិត​នៅ​ភូមិ​អង្ក្រង​ឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា​។

​បើ​តាម​សមត្ថកិច្ច ​បាន​ប្រាប់​​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​យុ​ជន​ម្នាក់​បើក​ម៉ូតូ​ម៉ាក HONG DA DREAM ឆ្នាំ​២០២០ ពណ៌​ខ្មៅ​ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1IN-1181​ អ្នកបើកបរ​ឈ្មោះ ឃៀ​ម ដា​រ៉ា អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​កំ​ពោត​ទូក ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​គ្មាន​មួក​សុវត្ថិភាព ​លុះ​មក​ដល់​កន្លែង​កើតហេតុ​ខាង​លើ​ ស្រាប់តែ​​បុ.ក​ជាមួយនឹង​ម៉ូតូ ម៉ាក HONGDA BREAM ២០២៣ ចំ​ពីមុខ​ពេញទំហឹង បណ្តាលរ​ង​រ​បួស​​ធ្ងន់​សន្លប់​នៅ​នឹង​កន្លែង​តែ​ម្តង ​ចំណែក​​ម៉ូតូ​ខូចខាត​ធ្ងន់​​។

សមត្ថកិច្ច​បន្តថា រីឯ​យុវជន​ម្នាក់​ទៀត ​បើក​ម៉ូតូ ម៉ាក HONGDA DREAM ២០២៣ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង 1U-9674 អ្នកបើកបរ​ដោយ​ឈ្មោះ រ៉​ង សុទី អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ស្វាយ​ធំ ឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ដោយ​គ្មាន​មួក​សុវត្ថិភាពដូច្នេះ ​បាន​រង​របួស​បែ.កក្បាល​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ចំណែក​​ម៉ូតូ​ខូចខាត​ធ្ងន់​​។

​ប្រភពខាងលើ​​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សា​មុ​យ ដឹក​ជន​រង​គ្រោះ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប ចំណែក​ស.ព​ជន​រង​គ្រោះ​ម្នាក់​ទៀត​​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​​មធ្យោបាយ​ ត្រូវបាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​រំពារ​ ដើម្បី​ដោះស្រាយ​នៅ​ពេល​​ក្រោយ​។

​ក្រោយ​ពី​ធ្វើការ​វាស់វែង​រួច សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូលហេតុ គឺ​បណ្ដាក​មកពី​អ្នកបើកបរ​ម៉ូតូ HONG DA DREAM ឆ្នាំ​២០២៣ ពាក់​ផ្លា​ក​លេខ​ ស្វាយ​រៀង 1U-9674​ បើកបរ​ល្បឿន​លឿន ​ហើយ​មិន​ប្រកាន់​ស្តាំ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ