ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រាំ​តែង​តាំង​នាយក​អ៊ិច​ដើម្បី​ដឹក​នាំ​ក្រសួង​រៀប​ចំ​ប្រសិទ្ធ​ភាព​រដ្ឋា​ភិបាល

1 អាទិត្យ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ អនា​គត​ប្រធានា​ធិបតី​អាមេរិក លោក​ត្រាំ​ បាន​​តែង​តាំង​លោក​អ៊ីឡន​ម៉ាស់​ដើម្បី​ដឹក​នាំ​ក្រសួង​ដែល​ទើប​​​បង្កើត​ថ្មី​ឈ្មោះ​ «​ក្រសួង​រៀប​ចំ​ប្រសិទ្ធ​ភាព​រដ្ឋាភិបាល​» ដើម្បី​រុះ​រើ​ប្រព័ន្ធ​ការិយា​ធិប​តេយ្យ ឬ​ការិយា​ល័យ​និយម​នៅ​ប្រទេស​អាមេរិក​។ លោក​ត្រាំ​ក៏​តែង​តាំង​ពិធី​ករ​របស់​ទូរ​ទស្សន៍​ហ្វក់​ញូ (Fox News)…

ទី​ក្រុង​វ៉ាស៊ីនតោន៖ អនា​គត​ប្រធានា​ធិបតី​អាមេរិក លោក​ត្រាំ​ បាន​​តែង​តាំង​លោក​អ៊ីឡន​ម៉ាស់​ដើម្បី​ដឹក​នាំ​ក្រសួង​ដែល​ទើប​​​បង្កើត​ថ្មី​ឈ្មោះ​ «​ក្រសួង​រៀប​ចំ​ប្រសិទ្ធ​ភាព​រដ្ឋាភិបាល​» ដើម្បី​រុះ​រើ​ប្រព័ន្ធ​ការិយា​ធិប​តេយ្យ ឬ​ការិយា​ល័យ​និយម​នៅ​ប្រទេស​អាមេរិក​។ លោក​ត្រាំ​ក៏​តែង​តាំង​ពិធី​ករ​របស់​ទូរ​ទស្សន៍​ហ្វក់​ញូ (Fox News) លោក​ភីធី​ ហេក​សិទ្ធិ​ជា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​។

លោក​អ៊ីឡន​ម៉ាស់​​រួម​គ្នា​ជា​មួយ​លោក​វិវេក​ រ៉ាម៉ា​ស្វាមី (Vivek Ramaswamy) នឹង​ក្លាយ​ជា​អ្នក​នាំ​មុខ​គេ​​នៅ​ក្នុង​ការ​រុះ​រើ​ប្រព័ន្ធ​ការិយាល័យ​និយម​របស់​រដ្ឋាភិបាល​, កាត់​បន្ថយ​របៀប​ធ្វើ​ការ​ដែល​មាន​ច្បាប់​ទម្លាប់​ច្រើន​ពេក​, កាត់​បន្ថយ​ការ​ចំណាយ​ខ្ជះ​ខ្ជាយ​​ថវិកា​ជាតិ​ និង​រៀប​ចំ​រចនា​សម្ព័ន្ធ​ និង​របៀប​ធ្វើ​ការ​នៅ​ក្នុង​​ស្ថាប័ន​​​ជាតិ​ឡើ​ងវិញ​។ ខាង​លើ​នេះ​ជា​អ្វី​ដែ​លោក​​ត្រាំ​​សរ​សេរ​រៀប​រាប់​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​លោក​។

លោក​ម៉ាស់​បាន​ក្លាយ​ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​ម្នាក់​របស់​លោក​ត្រាំ​។ គ្រាន់​តែ​១​រដូវ​កាល​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ត្រាំ​ថ្មី​ៗ​នេះ លោក​ម៉ាស់​ដៃ​ធំ​មែន​ទែន​ ហ៊ាន​ចំណាយ​លុយ​ហោ​ប៉ៅ​ផ្ទាល់​ខ្លួន​១០០​លាន​ដុល្លារ​ដើម្បី​ជួយ​ជ្រោម​ជ្រែង​លោក​ត្រាំ​ឱ្យ​ឈ្នះ​ឆ្នោត​។ មិន​ត្រឹម​តែ​ជួយ​ជា​លុយ​កាក់​ប៉ុណ្ណោះ​ទេ លោក​ក៏​មាន​បណ្ដាញ​សង្គម​អ៊ិច​ផង​ដែរ​។ ដូច្នេះ លោក​ប្រើ​អ៊ិច​នេះ​ដើម្បី​ជួយ​ឃោសនា​ឱ្យ​លោក​ត្រាំ​ថែម​ទៀត​។

លោក​ត្រាំ​ថ្លែង​ថា​លោក​ម៉ាស់ និង​លោក​រ៉ាម៉ា​ស្វាមី នឹង​ដឹក​នាំ​ក្រសួង​រៀប​ចំ​ប្រសិទ្ធ​ភាព​រដ្ឋា​ភិបាល​។ យោង​តាម​លោក​ត្រាំ​ ក្រសួង​ថ្មី​នេះ​នឹង​ដើរ​តួ​នា​ទី​ជា​អ្នក​ពិគ្រោះ និង​ផ្ដល់​យោបល់​​ក្នុង​នាម​ជា​អ្នក​នៅ​ខាង​ក្រៅ​ក្រប​ខណ្ឌ​រដ្ឋា​ភិបាល​។​ ក្រសួង​នេះ​នឹង​បញ្ជូន​សារ​ទៅ​​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋា​ភិបាល​ទាំង​មូល​​​។ ​លោក​ត្រាំ​ចាត់​ទុក​គម្រោង​បង្កើត​ក្រសួង​ថ្មី​នេះ​ប្រៀប​បាន​នឹង​​​គម្រោង​ម៉ាន់​ហាថាន់​​​ (The Manhattan Project)​។ ម៉ាន់​ហាថាន់​ជា​ផែន​ការ​ផលិត​គ្រាប់​បែក​នុយ​ក្លេអ៊ែរ​​អាមេរិក​​កាល​ពី​អំឡុង​សង្គ្រាម​លោក​លើក​ទី​២​។​


កង​ទ័ព​របស់​យើង​នឹង​អស្ចារ្យ​ម្ដង​ទៀត​
លោក​ត្រាំ​ថ្លែង​ថា​លោក​បាន​ជ្រើស​រើស​លោក​ភីធី ហេក​សិទ្ធិ​ជា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​នៅ​អាណត្តិ​ថ្មី​។ លោក​​សិទ្ធិ​ជា​អ្នក​ធ្វើ​អត្ថា​ធិប្បាយ​នយោ​បាយ​តាម​កញ្ចក់​ទូរ​ទស្សន៍​ហ្វក់​ (Fox) និង​ក៏​ជា​ទាហាន​ជើង​ចាស់​ម្នាក់​ផង​ដែរ​​​។ ​​លោក​ត្រាំ​ចាត់​ទុក​លោក​​ភីធី  សិទ្ធិ​ជា​មនុស្ស​ឆ្លាត​វាង​វៃ​ និង​ជា​អ្នក​ដែល​​មាន​ជំនឿ​យ៉ាង​ពិត​ប្រាកដ​ថា​អាមេរិក​​ត្រូវ​តែ​តម្កល់​ផល​ប្រយោជន៍​អាមេរិក​ទី​១​។

លោក​​ធ្លាប់​បំពេញ​បេសក​កម្ម​នៅ​​អាហ្វ​ហ្កានីស្ថាន, អ៊ីរ៉ាក់ និង​ឆក​សមុទ្រ​ខ្វាន​តា​ណា​ម៉ូ (Guantanamo) នៃ​ប្រទេស​គុយ​បា។​ លោក​ត្រាំ​ថ្លែង​ថា​នៅ​ពេល​លោក​ហេក​សិទ្ធិ​ឡើង​ធ្វើ​ជា​ប្រមុខ​ការ​ពារ​ជាតិ​អាមេរិក​ ពួក​បច្ចា​មិត្ត​របស់​អាមេរិក​​មិន​អាច​ឡើង​ចាង និង​ធ្វើ​ខ្លាំង​ដៃ​បាន​ឡើយ​។ កង​ទ័ព​របស់​យើង​នឹង​អស្ចារ្យ​ម្ដង​ទៀត។​​ អាមេរិក​គ្មាន​ថ្ងៃ​ដក​ថយ​ជា​ដាច់​ខាត​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ