ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនា.ស់ដីវត្តនិរោធរង្សី និងពលរដ្ឋ២គ្រួសារមិនទាន់​បញ្ចប់

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វិវាទទំនាស់ដីវត្តនិរោធរង្សី នឹងពលរដ្ឋ ចំនួន០២គ្រួសារ រស់នៅកែងស្តុប នៅមិនទាន់មានការបញ្ចប់នៅឡើយចាប់តាំងពីឆ្នាំ២០០៣ មកទល់បច្ចុប្បន្ន ។ ជាក់ស្តែងទំនាស់ដីវត្តរវាងពលរដ្ឋ…

0:00
0:00

រាជធានីភ្នំពេញ ៖ វិវាទទំនាស់ដីវត្តនិរោធរង្សី នឹងពលរដ្ឋ ចំនួន០២គ្រួសារ រស់នៅកែងស្តុប នៅមិនទាន់មានការបញ្ចប់នៅឡើយចាប់តាំងពីឆ្នាំ២០០៣ មកទល់បច្ចុប្បន្ន ។

ជាក់ស្តែងទំនាស់ដីវត្តរវាងពលរដ្ឋ ០២គ្រួសារ គឺមាន រយៈកាលជិត ២១ឆ្នាំហើយ បើគិតចាប់ពីឆ្នាំ២០០៣ មកដល់ ឆ្នាំ២០២៤ នេះរាប់ទាំងដំណោះស្រាយក្រៅប្រព័ន្ធ នឹងក្នុងប្រព័ន្ធ ដែលហាក់បីដូចជា មិនប្រសិទ្ធភាពសោះ ទោះបីជាមានលិខិតយល់ព្រមកាត់ដីអោយវត្តចេញពីថ្នាក់ក្រោមជាតិ រហូតទៅដល់ថ្នាក់ជាតិក៏ដោយ ។

ព្រះចៅអធិការវត្តនិរោធបានប្រាប់អោយដឹងថា ដោយទីតាំងដីវត្តខាងលើនេះមានវិវាទជាមួយនឹងប្រជាពលរដ្ឋតាំងពីឆ្នាំ២០០៣មកម៉្លេះ អាជ្ញាធរសង្កាត់ និង ខណ្ឌបានធ្វើការសម្របសម្រួលរហូតឡើងមកដល់មន្ទីរសូរិយោដីថ្នាក់រាជធានីនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ បានកាត់មកអោយវត្តជាអ្នកគ្រប់គ្រង តែភាគីដើមបណ្ដឹងបានប្តឹងបន្តរហូតទៅដល់ថ្នាក់ជាតិ ហើយ ថ្នាក់ជាតិសម្រេចប្រគល់ដីនេះឲ្យវត្តជាអ្នកគ្រប់គ្រងនៅថ្ងៃទី 3 ខែមិថុនា ឆ្នាំ២០១៥ ។ លុះមកដល់ឆ្នាំ២០១៦ ដោយភាគីពលរដ្ឋដើមបណ្តឹង មិនសុខចិត្តក៏បន្តស្នើទៅកាន់ក្រសួង ប៉ុន្តែក្រោយមកក្រសួងក៏កាត់ដីអោយខាងវត្តដដែល ។

ព្រះអង្គបានបន្តថា បន្ទាប់ពីស្នើទៅកាន់ថ្នាក់ក្រោមជាតិ រហូតទៅថ្នាក់ជាតិ មិនបានសម្រេច ពលរដ្ឋខាងដើមបណ្តឹង ក៏បានស្នើទៅកាន់ខុទ្ទាកាល័យសម្តេចតេជោអោយជួយរកយុត្តិធម៏ ។ ក្រោយមកសម្តេចតេជោ ក៏បានចារនៅលើក្រដាសស្នើថា « មួយវិញទៀត គណៈកម្មការសូរិយោដីរាជធានី បានសម្រេចថា ដីវត្តអារាម នៃព្រះពុទ្ធសាសនា មិនអាចអោយមានកម្មសិទ្ធឯកជនជាដាច់ខាត » ។

ព្រះចៅអធិការវត្តនិរោធរង្សី បានបញ្ជាក់ថា គិតចាប់សំណុំរឿងទៅដល់ដៃតុលាការតាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្នមានរយៈកាលជិត ០៩ឆ្នាំហើយ ប៉ុន្តែនៅមិនទាន់បញ្ចប់សព្វគ្រប់នៅឡើយ ។ ដូច្នេះហើយព្រះអង្គស្នើសុំទៅដល់ ឯកឧត្តម កើតរិទ្ធ ឧបនាយករដ្ឋមន្រ្តី នឹងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៍ ជួយទៅលើរឿងនេះផង ។ បន្ថែមទៀតនោះ ព្រះអង្គសូមស្នើសុំទៅដល់ប្រព័ន្ធតុលាការមេត្តាជួយពន្លឿនលើរឿងនេះផងព្រោះថា ប្រសិននៅតែអូសពេលបែបនេះធ្វើអោយពិបាកទៅដល់ដំណើរការអភិវឌ្ឍន៍វត្ត ហើយមួយរយៈនេះមាន អំពើចោរកម្មច្រើននៅក្នុងវត្ត ដោយសារតែរបងវត្តនៅមិនទាន់បិទជិតទាំងស្រុងនៅឡើយ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ