ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសាទឹក​ផ្លែ​ឈើ​ស្រស់​ដាក់​ស្ករ​ច្រើន​បណ្តាល​ឲ្យ​ខូច​សុខភា​ព​វិវឌ្ឍ​ជា​ជំងឺ​​មហា​រីក​ពោះ​វៀន​ធំ​

10 ឆ្នាំ មុន

បណ្តា​អ្នក​វិទ្យា​សាស្រ្ត​បាន​អះ​អាង​ថា ​ពិសា​​ទឹក​ផ្លែ​ឈើ​ស្រស់​ដែល​ដាក់​ស្ករ​ច្រើន​ហួស​កម្រិត​​​​ពិត​ជា​មិន​ទទួល​បាន​អត្ថ​ប្រ​យោជន៍​សុខ​ភាព​នោះ​ទេ​ ។ ផ្ទុយ​ទៅ​វិញ​ វា​បែរ​ជា​បង្កើន​អត្រា​​កើត​ជំងឺ​មហារីក​ជាជាង​ការ​ទប់​ស្កាត់​ ។ ពួក​​គេ​បាន​បញ្ជាក់​ថា តាម​ពិត​ក្នុង​ពេល​ដែល​យើង​ទទួល​ទាន​ដោយ​ដាក់​ស្ករ​ សារ​ធា​តុ​​ដែល​ប្រឆាំង​នឹងជំ​ងឺ​មហារីក​ក្នុង​ផ្លែ​ឈើ​បាន​បាត់​បង់​អស់​ ។

បណ្តា​អ្នក​វិទ្យា​សាស្រ្ត​បាន​អះ​អាង​ថា ​ពិសា​​ទឹក​ផ្លែ​ឈើ​ស្រស់​ដែល​ដាក់​ស្ករ​ច្រើន​ហួស​កម្រិត​​​​ពិត​ជា​មិន​ទទួល​បាន​អត្ថ​ប្រ​យោជន៍​សុខ​ភាព​នោះ​ទេ​ ។ ផ្ទុយ​ទៅ​វិញ​ វា​បែរ​ជា​បង្កើន​អត្រា​​កើត​ជំងឺ​មហារីក​ជាជាង​ការ​ទប់​ស្កាត់​ ។ ពួក​​គេ​បាន​បញ្ជាក់​ថា តាម​ពិត​ក្នុង​ពេល​ដែល​យើង​ទទួល​ទាន​ដោយ​ដាក់​ស្ករ​ សារ​ធា​តុ​​ដែល​ប្រឆាំង​នឹងជំ​ងឺ​មហារីក​ក្នុង​ផ្លែ​ឈើ​បាន​បាត់​បង់​អស់​ ។

ការ​សិក្សា​ ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យា​សាស្ត្រ​របស់​អូ​ស្ត្រា​លី​បាន​ពិ​និត្យ​លើ​របបអា​ហារ​របស់​មនុស្ស​ពេញ​វ័យ​ប្រមាណ​២.២០០​នាក់​ និង​បាន​ចំ​ណាយ​ពេល​អស់​២ឆ្នាំ​ ។  ​ជា​ការ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ពួក​គេ​រកឃើញ​ថា អ្នក​ដែល​ទទួល​ទាន​ប្រភេទ​បន្លែ​និង​ផ្លែ​ឈើ​មាន​ដូចជា​ប៉ោម​ សណ្តែក​​បណ្តុះ​ ខាត់​ណា​លឿង ​ឬ​ខៀវ​ជា​ប្រចាំ​ អត្រា​​​​ប្រឈម​នឹង​ជំ​ងឺ​មហារីក​ថយ​ចុះ ប៉ុន្តែ​អ្នក​ដែល​​ទទួល​ទាន​ទឹក​ផ្លែ​ឈើ​ស្រស់ដាក់​ស្ករ​​ច្រើន​ អត្រា​ប្រឈម​នឹង​ជំ​ងឺ​មហារីក​បែរ​ជា​ឡើង​ខ្ពស់​ ។ ប្រ​សិន​ជា​ផឹក​​​ច្រើន​ជាង​៣កែវ​ក្នុង​១ថ្ងៃ​នឹង​វិវឌ្ឍ​​ទៅជា​​ជំ​ងឺ​មហារីក​ចុង​ពោះ​វៀន​ធំ​ ។

អ្នក​វិទ្យា​សាស្ត្រ​ជឿ​ថា​ បញ្ហា​នេះ​គឺ​មក​ពី​ក្នុង​ទឹក​ផ្លែ​ឈើ​ស្រស់​សម្បូរ​​​ទៅ​ដោយ​ស្ករ​ច្រើន​ពេក​​។ ពួក​គេ​ថា សារ​ធាតុ​ដែល​ប្រ​ឆាំង​នឹង​មហារីក​របស់​​ផ្លែ​ឈើ​មាន​ដូចជា​វីតាមីនសេ សារ​ធាតុ​សរសៃ​​រួម​និង​ធាតុ​គី​មី​ផ្សេង​ៗទៀត​បាន​បាត់​បង់​អស់​អំឡុង​ការ​កែ​ច្នៃ ។
យ៉ាង​ណា​ក៏​ដោយ​លោក​នេល បារី​មក​ព​ី​មូល​និធិ​ស្រាវ​ជ្រាវ​ជំ​ងឺ​មហារីក​របស់​អង់​គ្លេស​បាន​ថ្លែង​​ថា​៖ «ការ​សិក្សា​លើក​នេះ​មិន​​​ទូ​លំ​​​ទូ​លាយ​ប៉ុន្មាន​​​​ទេ​ ។ ដូច្នេះ​វា​មិន​ផ្តល់​ចម្លើយ​ច្បាស់​លាស់​​ដល់​យើង​ចំពោះ​ផល​ប៉ះ​ពាល់​​​ជំ​ងឺ​មហា​រីក​ពោះ​​​វៀន​ធំ​ឡើយ​ ព្រោះ​ថាការ​ទទួល​សាច់​ក្រហម​ច្រើន​ក៏​បណ្តាល​ឱ្យ​កើត​ជំ​ងឺ​មហារីក​ដូច​គ្នា​​​ដែរ​ ។

ផ្ទុ​យ​មក​វិញ ​ការ​ទទួល​ទាន​អា​ហារ​ដែល​សម្បូរ​ដោយ​សារ​ធាតុ​សរសៃ​ច្រើន​​​អាច​កាត់​បន្ថយ​អត្រា​​ប្រឈម​ទៅ​វិញ​ ។ ផ្លែ​ឈើ​និង​បន្លែ​គឺ​ជា​ប្រភព​ដ៏​ល្អ​តែ​មួយ​គត់​នៃ​ពពួករបប​​​​អា​ហារ​ដែល​សម្បូរ​ដោយ​សារ​ធាតុ​សរសៃ​ ។ ហេតុ​ដូច្នេះ​​ អាហារ​ដែល​សម្បូរ​​ដោយ​បន្លែ​និង​ផ្លែ​ឈើ​ ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​ជំ​ងឺ​មហារីក​ផ្សេង​ៗ​បាន​ ។ ជា​យោបល់​ល្អ​គេគួរតែ​ប្រើ​ប្រាស់​បន្លែ​និង​ផ្លែ​​​​ឈើ​ឱ្យ​បាន​ច្រើន​នៅ​ក្នុង​របប​អាហារ​ប្រ​ចាំ​ថ្ងៃ​» ៕