ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស្រី​ហារីស​សន្យា​ជួយ​ជ្រោម​ជ្រែ​ង​ក្នុង​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិ​វិធី

4 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​លោក​ស្រី​ហារីស​បាន​ឡើង​ថ្លែង​សុន្ទ​រ​កថា​ដ៏​សំខាន់​មួយ​ដើម្បី​បង្ហាញ​ពី​ការ​ទទួល​ស្គាល់​លទ្ធ​ផល​ឆ្នោត និង​សុខ​ចិត្ត​ចុះ​ចាញ់​ការ​បោះ​ឆ្នោត​​ដោយ​សុទ្ធ​ចិត្ត​បន្ទាប់​ពី​លទ្ធ​ផល​​​ចុង​ក្រោយ​​បង្ហាញ​ថា​លោក​​ត្រាំ​ទទួ​លបាន​អង្គ​បោះ​ឆ្នោត​សរុប​​​​២៩៥ ​ខណៈ​ដែល​លោក​ស្រី​ហារីស​ទទួល​បាន​២២៣​អង្គ​បោះឆ្នោត​។​ ​នៅ​ក្នុង​សុន្ទរកថា​នោះ លោក​ស្រី​ហារីស​បាន​ផ្ញើ​សារ​នយោបាយ​មួយ​ចំនួន​បង្ហាញ​ពី​ការ​ស្រុស​ស្រួល​គ្នា​ផ្នែក​នយោបាយ​ជា​មួយ​​នឹង​គូ​បដិ​បក្ស​របស់​លោក​ស្រី​គឺ​លោក​ត្រាំ​។​ លោក​ស្រី​​សន្យា​ថា​នឹង​ជួយ​ជ្រោម​ជ្រែង​​ឱ្យ​បាន​ពេញ​ទំហឹង​រហូត​ដល់​ចប់​ចុង​ចប់​ដើម​នៅ​ក្នុង​ការ​ផ្ទេរ​អំណាច​ដោយ​​​ដោយ​សន្តិ​វិធី​ជូន​ចំពោះ​លោក​ត្រាំ​​។ លោក​ស្រី​បាន​ផ្ដាំ​ផ្ញើ​ទៅ​ក្រុម​អ្នក​គាំទ្រ​​ដើម្បី​ឱ្យ​ពួក​គេ​កុំ​​បោះ​បង់​សេចក្ដី​សង្ឃឹម​ចោល​ឱ្យ​សោះ​។ យើង​ត្រូវ​តែ​​តស៊ូ​ផ្នែក​នយោបាយ​ជា​បន្ត​ទៀត​។ យើង​អាច​ត​ស៊ូ​តាម​រយៈ​ការ​បោះ​ឆ្នោត​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​លោក​ស្រី​ហារីស​បាន​ឡើង​ថ្លែង​សុន្ទ​រ​កថា​ដ៏​សំខាន់​មួយ​ដើម្បី​បង្ហាញ​ពី​ការ​ទទួល​ស្គាល់​លទ្ធ​ផល​ឆ្នោត និង​សុខ​ចិត្ត​ចុះ​ចាញ់​ការ​បោះ​ឆ្នោត​​ដោយ​សុទ្ធ​ចិត្ត​បន្ទាប់​ពី​លទ្ធ​ផល​​​ចុង​ក្រោយ​​បង្ហាញ​ថា​លោក​​ត្រាំ​ទទួ​លបាន​អង្គ​បោះ​ឆ្នោត​សរុប​​​​២៩៥ ​ខណៈ​ដែល​លោក​ស្រី​ហារីស​ទទួល​បាន​២២៣​អង្គ​បោះឆ្នោត​។​ ​នៅ​ក្នុង​សុន្ទរកថា​នោះ លោក​ស្រី​ហារីស​បាន​ផ្ញើ​សារ​នយោបាយ​មួយ​ចំនួន​បង្ហាញ​ពី​ការ​ស្រុស​ស្រួល​គ្នា​ផ្នែក​នយោបាយ​ជា​មួយ​​នឹង​គូ​បដិ​បក្ស​របស់​លោក​ស្រី​គឺ​លោក​ត្រាំ​។​

លោក​ស្រី​​សន្យា​ថា​នឹង​ជួយ​ជ្រោម​ជ្រែង​​ឱ្យ​បាន​ពេញ​ទំហឹង​រហូត​ដល់​ចប់​ចុង​ចប់​ដើម​នៅ​ក្នុង​ការ​ផ្ទេរ​អំណាច​ដោយ​​​ដោយ​សន្តិ​វិធី​ជូន​ចំពោះ​លោក​ត្រាំ​​។ លោក​ស្រី​បាន​ផ្ដាំ​ផ្ញើ​ទៅ​ក្រុម​អ្នក​គាំទ្រ​​ដើម្បី​ឱ្យ​ពួក​គេ​កុំ​​បោះ​បង់​សេចក្ដី​សង្ឃឹម​ចោល​ឱ្យ​សោះ​។ យើង​ត្រូវ​តែ​​តស៊ូ​ផ្នែក​នយោបាយ​ជា​បន្ត​ទៀត​។ យើង​អាច​ត​ស៊ូ​តាម​រយៈ​ការ​បោះ​ឆ្នោត​ និង​តាម​ផ្លូវ​តុលាការ​។​

ប៉ុន្តែ​សម្រាប់​ដំណាក់​កាល​នេះ​ លោក​ស្រី​ថ្លែង​ថា​យើង​ត្រូវ​តែ​ទទួល​ស្គាល់​លទ្ធ​ផល​ឆ្នោត​។ នេះ​ជា​គោល​ការណ៍​ប្រជា​ធិប​តេយ្យ​ជា​មូល​ដ្ឋាន​គ្រឹះ​របស់​ប្រទេស​អាមេរិក​ដែល​ត្រូវ​តែ​ធ្វើ​ដូច្នេះ​នៅ​ពេល​​គណ​បក្ស​នយោបាយ​ណា​មួយ​ចាញ់​ឆ្នោត​។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោកស្រី​បញ្ជាក់​ថា​ការ​ធ្វើ​​ដូច្នេះ​​មិន​មែន​មាន​ន័យ​ថា​យើង​ទម្លាក់អាវុធ​ចុះ​ចាញ់​គូ​ប្រកួត​ ហើយ​លែង​បន្ត​ការ​តស៊ូ​នយោបាយ​ដើម្បី​ឱ្យ​មាន​​សេរី​ភាព ឱកាស​ សេចក្ដី​ថ្លៃ​ថ្នូរ និង​យុត្តិ​ធម៌​នៅ​ក្នុង​សង្គម​ជាតិ​របស់​យើ​ងនោះ​​ឡើយ​។

គោល​ការណ៍​ទាំង​អម្បាល​ម៉ាន​ខាង​លើ​នេះ​សុទ្ធ​តែ​ជា​មូល​ដ្ឋាន​គ្រឹះ​ដែល​លោក​ស្រី​​ហារីស​បាន​សន្យា​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​​ថា​​នឹង​ខិត​ខំ​សម្រេច​ឱ្យ​បាន​បើ​សិន​ជាប់​ឆ្នោត​នៅ​អាណត្តិ​ថ្មី​។ លោក​ស្រី​ថ្លែង​បន្ត​ទៀត​ថា​យើង​មិន​មែន​ស្មោះ​ស្ម័គ្រ​ចំពោះ​ប្រធានា​ធិបតី ឬ​គណ​បក្ស​នយោបាយ​ណា​មួយ​នោះ​ទេ​។ ប៉ុន្តែ​យើង​ស្មោះ​ស្ម័គ្រ​ចំពោះ​រដ្ឋ​ធម្ម​នុញ្ញ​របស់​ប្រទេស​អាមេរិក​។

លោក​ស្រី​ហារីស​ថ្លែង​សុន្ទ​រកថា​នេះ​នៅ​សាកល​វិទ្យា​ល័យ​ហូវើត (Howard University) ដែល​លោក​ស្រី​ធ្លាប់​សិក្សា​រៀន​សូត្រ​នៅ​ទី​នោះ​។ ​​​នៅ​ក្នុង​ចំណោម​​មនុស្ស​សំខាន់​ៗ​ដែល​ចូល​រួម​នៅ​ក្នុង​វេទិកា​នោះ​ក៏​មាន​លោក​ស្រី​ណាន់​ស៊ី​ ផេឡូស៊ី (Nancy Pelosi) ដែល​ជា​អតីត​ប្រធាន​រដ្ឋ​សភា​អាមេរិក​ និង​ជា​មនុស្ស​សំខាន់​របស់​គណ​បក្ស​ប្រជា​ធិ​បតេយ្យ​។ គឺ​លោក​ស្រី​ផេឡូស៊ី​នេះ​ហើយ​ដែល​ជា​អ្នក​ជំរុញ​ឱ្យ​លោក​បៃដិន​​ដក​ខ្លួន​ថយ​ពី​ការ​ប្រកួត​ប្រជែង និង​ចូល​ជំនួស​ដោយ​លោក​ស្រី​ហារីស​វិញ​ម្ដង​។

អ្នក​សំខាន់ម្នាក់​​ទៀត​ដែល​ចូល​រួម​នៅ​ក្នុ​ងវេទិកា​នោះ​ដែរ​គឺ​លោក​ធីម​វ៉ាល់ (Tim Walz) ដែល​ជា​បេក្ខ​ជន​អនុ​ប្រធានា​ធិបតី​។ នៅ​ចុង​បញ្ចប់​នៃ​ការ​ថ្លែង​សុន្ទរ​កថា​នោះ លោក​ស្រីហារីស​បាន​និយាយ​រំលឹក​ទៅ​ដល់​បាវច​នា​របស់​សាកល​វិទ្យា​ល័យ​ហូវើត​​។ លោក​ស្រី​យល់​ថា​វា​ជា​រឿង​សំខាន់​ណាស់​ដេល​យើង​ត្រូវ​តែ​យក​ឈ្នះ​ទៅ​លើ​អ្វី​ដែល​គុណ​វិបត្តិ​របស់​យើង​ ឬ​និយាយ​ឱ្យ​ស្រួល​ស្ដាប់​ថា​ «គ្មាន​ការ​ឈ្នះ​អ្វី​ដែល​ប្រសើរ​ជាង​ឈ្នះ​ខ្លួន​ឯង​នោះ​ទេ​»។

លោក​ស្រី​អាច​កាត់​យល់​បាន​ថា​ក្រុម​អ្នក​គាំទ្រ​គណ​បក្ស​ប្រជា​ធិបតេយ្យ​ខ្លះ​អាច​នឹង​គិត​ថា​យើង​ធ្លាក់​ចូល​ទៅ​ក្នុងដំណាក់​កាល​ខ្មៅ​ងងឹត​។ ប៉ុន្តែ​លោក​ស្រី​យល់​ថា​បើ​យើង​គិត​ទៅ​ដល់​ផល​ប្រយោជន៍​ជារួម​របស់​យើង​ទាំង​អស់​គ្នា​ (​មិន​គិត​និន្នា​ការ​ន​យោបាយទេ​​ ប៉ុន្តែ​គិត​ប្រយោជន៍​​ជាតិ​ជា​ធំ) លោក​ស្រី​សង្ឃឹម​ថា​ស្ថាន​ភាព​ជាក់​ស្ដែង​មិន​មែន​ដូច​អ្វី​ដែល​ពួក​គេ​គិត​នោះ​ទេ​។​

លោក​ស្រី​និយាយ​របៀប​លួង​លោម និង​លើក​ទឹក​ចិត្ត​ចំពោះ​ក្រុម​អ្នក​គាំទ្រ​វ័យ​ក្មេង​ដែល​អាច​នឹង​មាន​អារម្មណ៍​ខក​ចិត្ត​ ឬ​សោក​ស្ដាយ​ចំពោះ​លទ្ធ​ផល​បោះ​ឆ្នោត​​។ លោក​ស្រី​សូម​​ឱ្យ​ពួក​គេ​​​ធ្វើ​អារម្មណ៍​ធម្ម​តា​ឡើង​វិញ​​។ លោក​ស្រី​យល់​ថា​ការ​តស៊ូ​នៅ​ក្នុង​វិស័យ​នយោបាយ​ពេល​ខ្លះ​ត្រូវ​ការ​ដក​ខ្លួន​មួយ​គ្រា​សិន​​ដើម្បីបន្ត​ការ​តស៊ូ​នៅ​ក្នុង​បុព្វ​ហេតុ​នយោបាយ​ជា​ថ្មី​ម្ដង​ទៀត​។ យើង​ចាញ់​មិន​មែន​មាន​ន័យ​ថា​យើង​គ្មាន​ឱកាស​ទទួល​ជ័យ​ជម្នះ​នៅ​ពេល​ក្រោយ​ទៀត​នោះ​ទេ​។ សំខាន់​គឺ​មិន​បោះ​បង់​ការ​តស៊ូ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ