ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ ជូនដំណឹង​ពី​ការ​បញ្ចៀស​ចរាចរ​នៅ​តំបន់​មួយ​ចំនួន​ជុំវិញ​វិមាន​ឯករាជ្យ ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ និង​ទិវា​កំណើត នៃ​កង​យោធពលខេមរភូមិន្ទ

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា គណៈកម្មាធិការ​ជាតិ រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ នឹង​រៀបចំ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ នៃ​ទិវា​បុណ្យ ឯករាជ្យ​ជាតិ ៩​វិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា គណៈកម្មាធិការ​ជាតិ រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ នឹង​រៀបចំ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ នៃ​ទិវា​បុណ្យ ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវា​កំណើត នៃ​កង​យោធពលខេមរភូមិន្ទ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៩ និង​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​វិមាន​ឯករាជ្យ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ និង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ដើម្បី​ឱ្យ​ការ​ប្រារព្ធ​ពិធី​ខាងលើ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​ធ្វើការ​បញ្ចៀស​ចរាចរ​ជា​បណ្តោះអាសន្ន ចំពោះ​យានយន្ត​គ្រប់​ប្រភេទ នៅ​តាម​កំណាត់​មហាវិថី​ព្រះ​សុរា​ម្រឹត កំណាត់​មហាវិថី​ព្រះ​សីហ​នុ (​ពី​ស្តុ​ប​វត្ត​លង្កា រហូត ដល់​ស្តុ​ប​នាគ​បាញ់​ទឹក​) និង​កំណាត់​មហាវិថី​ព្រះ​នរោត្តម (​ពី​ផ្លូវ​លេខ​២៤០ រហូត​ដល់​រង្វង់​មូល​វិមាន​ឯករាជ្យ និង​ពី​រង្វង់​មូល​វិមាន​ឯករាជ្យ រហូត​ដល់​ផ្លូវ​លេខ​២៩៤) ចាប់ពី​ម៉ោង ០៥:០០​នាទី​ព្រឹក រហូត​ដល់​បញ្ចប់​ពិធី ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​ខាងលើ​តាម​កាលបរិច្ឆេទ​ដូច​បាន​ជម្រាប​ជូន​ដោយ​អនុគ្រោះ​។ ផុត​រយៈពេល ហាមឃាត់​បណ្តោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឱ្យធ្វើ​ចរាចរ​ជា​ធម្មតា​វិញ ។

ទទួល​បាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌដូនពេញ រដ្ឋបាល​ខណ្ឌចំការមន និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ធ្វើការ ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​ចាត់តាំង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ