ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិភាគ​ព្យាករ​ថា​ត្រាំ​មិន​ទទួល​ស្គា​ល់​លទ្ធ​ផល​ឆ្នោ​ត​ទេ​បើ​​លោក​ចាញ់

19 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីន​តោន៖ ថ្ងៃ​នេះ​ជា​យុទ្ធ​នា​ការ​​​ឃោសនា​បោះ​ឆ្នោត​វគ្គ​ផ្ដាច់​ព្រ័ត្រ​របស់​បេក្ខ​ជន​ប្រធានា​ធិប​តី​អាមេរិក​​ទាំង​២​រូប​មុន​ពេល​ការ​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា​​។ លោក​ស្រី​ហារីស​​បាន​ចុះឃោសនា​នៅ​រដ្ឋ​ធំ​ៗ​ដូច​ជា​ផឹន​ស៊ីល​វេនៀ និង​ហ្វ៊ីឡា​ដែល​ហ្វៀ ខណៈ​ដែល​លោ​កត្រាំ​ចុះ​ទៅ​រដ្ឋ​ណត​ខារ៉ូ​ឡាយ​ណា,​ ផឹន​ស៊ីល​វេនៀ និង​មីស៊ីហ្គេន​។​ លទ្ធ​ផល​ស្ទង់​មតិ​លើក​ចុង​ក្រោយ​បង្ហាញ​ថា​បេក្ខ​ជន​ទាំង​២​នៅ​តែ​ទទួល​បាន​សំឡេង​គាំទ្រ​ប្រហាក់​ប្រហែល​គ្នា​​​ ជា​ហេតុ​ធ្វើ​​ឱ្យ​គេ​​​ពិបាក​ទស្សន៍​ទាយ​ថា​តើ​បេក្ខ​ជន​រូប​ណា​នឹង​ឈ្នះ​ការ​បោះឆ្នោត​លើក​នេះ​។…

ទី​ក្រុង​វ៉ាស៊ីន​តោន៖ ថ្ងៃ​នេះ​ជា​យុទ្ធ​នា​ការ​​​ឃោសនា​បោះ​ឆ្នោត​វគ្គ​ផ្ដាច់​ព្រ័ត្រ​របស់​បេក្ខ​ជន​ប្រធានា​ធិប​តី​អាមេរិក​​ទាំង​២​រូប​មុន​ពេល​ការ​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា​​។ លោក​ស្រី​ហារីស​​បាន​ចុះឃោសនា​នៅ​រដ្ឋ​ធំ​ៗ​ដូច​ជា​ផឹន​ស៊ីល​វេនៀ និង​ហ្វ៊ីឡា​ដែល​ហ្វៀ ខណៈ​ដែល​លោ​កត្រាំ​ចុះ​ទៅ​រដ្ឋ​ណត​ខារ៉ូ​ឡាយ​ណា,​ ផឹន​ស៊ីល​វេនៀ និង​មីស៊ីហ្គេន​។​

លទ្ធ​ផល​ស្ទង់​មតិ​លើក​ចុង​ក្រោយ​បង្ហាញ​ថា​បេក្ខ​ជន​ទាំង​២​នៅ​តែ​ទទួល​បាន​សំឡេង​គាំទ្រ​ប្រហាក់​ប្រហែល​គ្នា​​​ ជា​ហេតុ​ធ្វើ​​ឱ្យ​គេ​​​ពិបាក​ទស្សន៍​ទាយ​ថា​តើ​បេក្ខ​ជន​រូប​ណា​នឹង​ឈ្នះ​ការ​បោះឆ្នោត​លើក​នេះ​។ ដូច្នេះ គេ​មាន​តែ​រង់​ចាំ​អ៊ុត​លទ្ធ​ផល​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា​តែ​ម្ដង​ទើប​អាច​ដឹង​ច្បាស់​ទាំង​អស់​គ្នា​។ រហូត​មក​ដល់​ពេល​នេះ ពល​រដ្ឋ​អាមេរិក​ជាង​៧៨​លាន​នាក់​បាន​បោះ​ឆ្នោត​មុន​កាល​កំណត់​រួច​ហើយ។ ​មុន ឬ​ក្រោយ​គង់​តែ​បោះ​ឆ្នោត​ដដែល​ ដូច្នេះ បោះ​ឱ្យ​ហើយ​តែ​ម្ដង​ទៅ​​ក៏​ល្អ​ម៉្យាង​ដែរ​។

លោក​ស្រី​ហារីស​​សន្យា​ថា​នឹង​ខិត​ខំ​ឱ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​​បិទ​បញ្ចប់​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​បើ​លោក​ស្រី​មាន​វាស​នា​បាន​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​លោក​​ស្រី​សន្យា​​នៅ​ក្នុង​វេទិកា​សា​ធារណៈ​នៅ​រដ្ឋ​មីស៊ី​ហ្គែន​។ នៅ​ទី​នោះ​មាន​ប្រជា​ជន​អាមេរិក​ដើម​កំណើត​អារ៉ាប់​រស់​នៅ​ជាង​២៤​ម៉ឺន​នាក់​។ ដូច្នេះ លោក​ស្រី​ព្យាយាម​បញ្ចុះ​បញ្ចូល​ពួក​គេ​​។

លោក​ត្រាំ​ក៏​ចុះ​ឃោសនា​​​នៅ​រដ្ឋ​មីស៊ីហ្គែន​ផង​ដែរ​នៅ​យប់​ថ្ងៃ​ចន្ទ​។ លោក​​សោក​ស្ដាយ​ បើ​ដឹង​អីចឹង​កុំ​​​ចាក​ចេញ​ពី​សេត​វិមាន​កាល​ពី​ដើម​ឆ្នាំ​២០២១​ទៅ​ល្អ​ជាង​។ ​លោក​និយាយ​បែប​លេង​សើច​ថា​អត់​បញ្ហា​ទេ​សម្រាប់​លោក​បើ​សិន​អ្នក​សារ​ព័ត៌​មាន​ត្រូវ​គេ​បាញ់​។ ព្រំ​ដែន​របស់​ប្រទេស​យើង​មាន​សុវត្ថិ​ភាព​ជាង​គេ​បំផុត​​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ជាតិ​យើង​នៅ​ពេល​ខ្ញុំ​ចាក​ចេញ​ពី​សេត​វិមាន​។ លោក​ថ្លែង​ដូច្នេះ​នៅ​ផឹន​ស៊ីល​វេនៀ​។ លោក​​ថា​កាល​នោះ​​លោក​មិន​សម​ចាក​ចេញ​ពី​សេត​វិមាន​​​ទាល់​តែ​សោះ​​។

​លោក​ត្រាំ​នៅ​តែ​និយាយ​អំពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​។ លោក​ចោទ​ប្រកាន់​ថា​​​​បក្ស​ប្រជា​ធិប​តេយ្យ​នៅ​ផឹន​ស៊ីល​វេនៀ​កំពុង​ខិត​ខំ​​ឱ្យ​​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​​លួច​បន្លំ​សន្លឹក​ឆ្នោត​។ ​គេ​គិត​ថា​ពាក្យ​សម្ដី​នេះ​រឹត​តែ​បង្ក​ការ​ព្រួយ​បា​រម្ភ​​បន្ថែម​ពី​លើ​​ការ​ព្រួយ​បារម្ភដែលមាន​ស្រាប់​នៅ​ត្រង់​ចំណុច​ថា​តើ​អាច​នឹង​មាន​អស្ថិរ​ភាព​ ឬ​សង្គ្រាម​ស៊ីវិល​​ដែរ​ឬ​ទេក្រោយ​ការ​បោះ​ឆ្នោត​។​

ចំពោះ​សំណួរ​ថា​តើ​លោក​ត្រាំ​សុខ​ចិត្ត​ទទួ​លស្គាល់​លទ្ធ​ផល​ឆ្នោត​ដែរ​ឬ​ទេ​បើ​​លោក​ទទួ​លបរាជ័យ​លើក​នេះ? ​​​សាស្ត្រា​ចារ្យ​​ផូល​អេ​បេក (Paul A. Beck) បង្រៀន​ផ្នែក​​​​វិទ្យា​សា​ស្ត្រ​នយោបាយ​នៅ​សាកល​​វិទ្យាល័យ​រដ្ឋ​អូ​ហៃ​យ៉ូ (Ohio) ​យល់​ថា​បើ​លោ​ក​ត្រាំ​ចាញ់​ឆ្នោត​លើក​នេះ​ លោក​នឹង​​​​មិន​ទទួល​ស្គាល់​លទ្ធ​ផល​ឆ្នោត​​ជា​ដាច់​ខាត​។ លោក​នឹង​​​ពុះ​ពារ​រហូត​ដល់​តំណក់​ឈាម​ចុង​ក្រោយ​ដើម្បី​​រំខាន​ការ​ប្រកាស​លទ្ធ​ផល​ឆ្នោត​ជា​ផ្លូវ​ការ​។​

គេ​អាចមើល​ធ្លុះ​ដល់​ជម្រៅ​ចិត្ត​របស់​លោក​ត្រាំ​តាម​រយៈ​ការ​ក្រាញ​អំណាច​កាល​ពី​ឆ្នាំ​២០២០​នៅ​ពេល​ដឹង​ថា​លោក​បៃដិន​មាន​ជ័យ​ជម្នះ​។ ​សម្រាប់​ការ​បោះ​ឆ្នោត​លើក​នេះ លោក​ត្រាំ​នឹង​អនុវត្ត​វិធី​បែប​នេះ​សា​ជា​ថ្មី​​។ នេះ​បើ​យោង​តាម​ការ​ប្រ​មើល​មើល​របស់​​​​សាស្ត្រា​ចារ្យ​ផូល​អេ​បេក​។ គ្រាន់​តែថា​​​កាល​ពី​លើក​មុន​ គាត់​នៅ​កាន់​អំណាច​ជា​ប្រ​ធានា​ធិបតី​ ដូច្នេះ គាត់​អាច​ក្រឡុក​ស្ថាន​ការណ៍​បាន​តាម​ចិត្ត​។ ប៉ុន្តែ​លើក​នេះ​ គាត់​​​មិន​អាច​ធ្វើ​ខ្លាំង​ដូច​កាល​​​ពី​​ឆ្នាំ​២០២០ និង​ដើម​ឆ្នាំ​២០២១​បានឡើយ​​៕​​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ