ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ដឹក​នាំ​របប​សឹក​ភូមា​នឹង​ធ្វើ​ដំណើ​រ​ទៅ​ប្រ​ទេ​ស​ចិ​ន​ជា​លើក​ដំបូង​បំផុត

21 ម៉ោង មុន

ទី​ក្រុង​រ៉ង់​ហ្គូន៖ លោក​មីន​អុង​ឡាំងដែល​ជា​មេ​ដឹក​នាំ​របប​សឹក​ភូមា​​នឹង​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ដើម្បី​ចូល​រួម​​​កិច្ច​ប្រ​ជុំ​កំពូល​ថ្នាក់​តំបន់​។ នេះ​ជា​លើក​ដំបូង​បំផុត​ដែល​លោក​អញ្ជើញ​ទៅ​ប្រទេស​ចិន​ចាប់​តាំង​ពី​មាន​អំពើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​លោក​ស្រី​អង់​សាន​ស៊ូ​ជី​ពី​អំណាច​កាល​ពីខែ​កុម្ភៈ ឆ្នាំ​២០២១​។ ខាង​លើ​នេះ​ជា​ផ្សាយ​របស់​ទូរ​ទស្សន៍​រដ្ឋ​ភូមា​អឹម​អ័រ​ធី​វី (MRTV)។​ ​សារ​ព័ត៌​មាន​ដដែល​នេះ​​ផ្សាយ​ថា​លោក​មីន​អុង​ឡាំង​​នឹង​​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ និង​កិច្ច​ប្រជុំ​មួយ​ចំ​នួន​ទៀត​សំដៅ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​នៃ​បណ្ដា​ប្រទេស​នៅ​តាម​ដង​​ទន្លេ​អា​យេ​យ៉ា​វ៉ាឌី, ​ទន្លេ​ចៅ​ផាយ៉ា និង​ទន្លេ​មេគង្គ​។…

ទី​ក្រុង​រ៉ង់​ហ្គូន៖ លោក​មីន​អុង​ឡាំងដែល​ជា​មេ​ដឹក​នាំ​របប​សឹក​ភូមា​​នឹង​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ដើម្បី​ចូល​រួម​​​កិច្ច​ប្រ​ជុំ​កំពូល​ថ្នាក់​តំបន់​។ នេះ​ជា​លើក​ដំបូង​បំផុត​ដែល​លោក​អញ្ជើញ​ទៅ​ប្រទេស​ចិន​ចាប់​តាំង​ពី​មាន​អំពើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​លោក​ស្រី​អង់​សាន​ស៊ូ​ជី​ពី​អំណាច​កាល​ពីខែ​កុម្ភៈ ឆ្នាំ​២០២១​។ ខាង​លើ​នេះ​ជា​ផ្សាយ​របស់​ទូរ​ទស្សន៍​រដ្ឋ​ភូមា​អឹម​អ័រ​ធី​វី (MRTV)។​

​សារ​ព័ត៌​មាន​ដដែល​នេះ​​ផ្សាយ​ថា​លោក​មីន​អុង​ឡាំង​​នឹង​​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ និង​កិច្ច​ប្រជុំ​មួយ​ចំ​នួន​ទៀត​សំដៅ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​នៃ​បណ្ដា​ប្រទេស​នៅ​តាម​ដង​​ទន្លេ​អា​យេ​យ៉ា​វ៉ាឌី, ​ទន្លេ​ចៅ​ផាយ៉ា និង​ទន្លេ​មេគង្គ​។ កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ចាប់​ពី​​ថ្ងៃ​ទី​៦-​៧ ខែ​វិច្ឆិកា​។ ​ក្រៅ​ពី​កិច្ច​ប្រជុំ​ជា​អន្តរ​ជាតិ​នេះ លោក​មីន​អុង​ឡាំង​ក៏​ត្រៀម​​ជួប​គ្នា​ទ្វេ​ភាគី​ជា​មួយ​មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​ចិន​ផង​ដែរ​ដើម្បី​​ពង្រឹង​ទំនាក់​ទំនង​​​ក្នុង​វិស័យ​ការ​ទូត សេដ្ឋ​កិច្ច​ និង​ការ​អភិ​វឌ្ឍ​។

​​គេ​សង្កេត​ឃើញ​ថា​របប​សឹក​ភូមា​ឥឡូ​វ​នេះ​រាង​ចុះ​ខ្សោយ​បន្តិច​ចាប់​តាំង​ពី​ក្រុម​ប្រឆាំង​បើក​យុទ្ធ​នា​ការ​វាយ​លុក​​កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​ទៅ​មិញ​ ​ហើយ​ធ្វើ​ឱ្យ​របប​សឹក​បាត់​បង់​តំបន់​មួយ​ចំនួន​​។ ​​ប្រទេស​ចិន​ក៏​​ភ្ញាក់​ផ្អើល​​មិន​តិច​ដែរ​ចំពោះ​ព្រឹត្តិ​ការណ៍​នេះ​ព្រោះ​វា​ធ្វើ​ឱ្យ​ចិន​ខាត​បង់​ផល​ប្រយោជន៍​។ ​​ចិន​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​ភូមា​ និង​​មាន​ច្រក​ពាណិជ្ជ​កម្ម​សំខាន់​ៗ​​។​

​ប្រទេស​ចិន​មាន​ផល​ប្រយោជន៍​​​សំខាន់​ៗ​ជា​យុទ្ធ​សាស្ត្រ​ជា​មួយ​ប្រទេស​ភូមា​។ ឧទាហរណ៍​ដូច​ជា​​​បំពង់​បង្ហូរ​ប្រេង​ និង​ឧស្ម័ន​ធំ​ៗ​​ដែល​ត​ភ្ជាប់​រវាង​ប្រទេស​ទាំង​ពីរ​​ និង​​គម្រោង​សាង​សង់​កំពង់​ផែ​ទឹក​ជ្រៅ​នៅ​ឈូង​សមុទ្រ​បឹង​ហ្កាល់ (Bengal)។ ក្រៅ​ពី​នេះ ប្រទេស​ចិន​ក៏​ទិញ​លោហ​ធាតុ​កម្រ​ពី​ប្រទេស​ភូមា​ដើម្បី​យក​ទៅ​ផលិត​រថ​យន្ត និង​​ថាម​ពល​អគ្គិស​នី​ពី​កម្លាំង​​ខ្យល់​បក់​​។

នៅ​ក្នុង​ដំណើរ​ទស្ស​ន​កិច្ច​របស់​ប្រមុខ​ការ​ទូត​ចិន​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ លោក​បាន​ប្រកាស​គាំទ្រ​ទាំង​ស្រុង​ចំពោះ​គម្រោង​រៀប​ចំ​ការ​បោះ​ឆ្នោត​តាម​បែប​​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​ភូមា​។ លោក​សន្យា​ផ្ដល់​ជំនួយ​បច្ចេក​ទេស​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ដែល​គ្រោង​រៀប​ចំ​នៅ​ឆ្នាំ​២០២៥​​។ ​លោក​​ដេវីដ មេត​ធី​សុន (David Mathieson) ជា​អ្នក​វិភាគ​ដែល​មាន​និន្នា​ការ​ប្រឆាំង​នឹង​របប​សឹក​ភូមា​យល់​ថា​លោក​មីន​អុង​ឡាំង​ទៅ​ប្រទេស​ចិន​លើក​នេះ​ទោះ​បី​គាត់​ទទួល​ការ​គាំទ្រ​​​ ឬ​ការ​ដាក់​សម្ពាធ​ក៏​ដោយ​ ក៏​ប្រជា​ជន​នៅ​តែ​គ្មាន​ផល​ចំណេញ​ដដែល​។​

មិន​ចំណេញ​ព្រោះ​ប្រទេស​ចិន​ប្រកាស​គាំទ្រ​របប​សឹក​ និង​ផែន​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​រៀប​ចំ​ដោយ​របប​សឹក​។ កាល​ពី​ខែ​តុលា អាជ្ញា​ធរ​ភូមា​ចាប់​ផ្ដើម​រៀប​ចំ​ការ​ធ្វើ​ជំរឿន​ទូទាំង​ប្រទេស​ដើម្បី​ងាយ​ស្រួល​រៀប​ចំ​ការ​បោះ​ឆ្នោត​។ ប៉ុន្តែ​តំបន់​ខ្លះ​មិន​មែន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង់​របស់​របស់​សឹក​ទេ​។ ដូច្នេះ ការ​បោះ​ឆ្នោត​នេះ​មិន​អាច​ធ្វើ​ឡើង​ដោយ​ទូលំ​ទូលាយ​នោះ​ទេ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ