រាជធានីភ្នំពេញ ៖ តូបលក់បាយនិងលក់កាហ្វេ សងនៅចិញ្ចើមផ្លូវហេីយជាប់នឹងបង្គោលភ្លើងដ៏ធំមួយត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង តែមិនបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋនៅទីតាំងកន្លែងកើតហេតុនោះឡើយ ដោយរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទាន់ពេលវេលា ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១នឹង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅជិតផ្សារអង្គ ដែលស្ថិតសង្កាត់ចោមចៅ ទី៣ខណ្ឌពោធិសែនជ័យ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ ដោយមានទុស្សេចេញពីបង្គោលភ្លើងនៅចំណុចកើតហេតុ ។ បន្ទាប់មក ដោយមានផ្កាភ្លើងធ្លាក់ឆេះតូបលក់បាយនឹងលក់កាហ្វេបងប្អូនរបស់បងប្អូនប្រជាពលរដ្ឋ ដែលសងខាងក្រោមបង្គោលភ្លើងនោះ បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈពេលភ្លាមៗដោយបងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ។
នៅក្នុងនោះផងដែរ ដោយរថយន្តពន្លត់អគ្គិភ័យមកចំនួន៥គ្រឿង ដេីម្បីមកជួយពន្លត់ ក្នុងនោះរថយន្តរបស់ស្នងការនគរបាលរាជធានីភ្នំពេញមក ចំនួនមួយគ្រឿងនិងរថយន្តពន្លត់អគ្គិភ័យរបស់ កងពលតូចលេខ៧០ នឹងអង្គភាព៧១១បានមកដល់ទីតាំងកន្លែងកើតហេតុចំនួន៤គ្រឿងក្នុងនោះផងដែរ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញបានបាញ់ចំនួនមួយគ្រឿងនិងរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាពកងពលតូចលេខ៧០បានបាញ់អស់ចំនួនមួយគ្រឿង សរុបទាំងអស់គឺអស់ចំនួនពីរគ្រឿង តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានរៀបរាប់ប្រាប់ថា ទីតាំងខាងលើមានករណីឆ្លងចរន្តអគ្គិសនីទុស្សេជាច្រើនលើកមកហើយ ចំណែកខាងជំនាញ អគ្គិសនីក៏បានចុះមកឆែកទីតាំងខាងលើក៏ច្រើនលើកមកហើយដែរ ។ លុះមកដល់យប់កើតហេតុ ស្រាប់តែមានករណីខាងលើកើតឡើងនិងបង្កឲ្យរងការខូចខាតតូបចំនួនបួនតូប អស់ស្រុងតែម្តង។
ក្រោយពេលកើតហេតុ បន្ទាប់ពីរថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់រួច ដោយមានរថយន្តខាងផ្នែកអគ្គិសនីបានចុះមកទីតាំងកន្លែងកើតហេតុភ្លាមភ្លាមដើម្បី រៀបចំខ្សែភ្លើងនឹងបង្គោលភ្លេីងខាងលេីជាបន្តបន្ទាប់ ៕






ចែករំលែកព័តមាននេះ