ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវតីជាប់និទ្ទេសA មាន​ឪពុកជា​កម្មករលើកអុសឱ្យ​គេ ជីវភាពលំបាក ត្រូវ​បាន​ថ្នាក់ដឹកនាំខេត្តលើកទឹកចិត្តផ្ដល់ម៉ូតូថ្មី១គ្រឿង

2 អាទិត្យ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដោយទទួលបានការអាណិតអាសូរពីថ្នាក់ដឹកនាំក្នុងនោះឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម អ៊ុន ចាន់ដា…

ខេត្តកំពង់ចាម ៖ ដោយទទួលបានការអាណិតអាសូរពីថ្នាក់ដឹកនាំក្នុងនោះឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានឧបត្ថម្ភម៉ូតូ១គ្រឿង និងផ្ដល់អាហារូបករណ៍១កន្លែងដល់យុវតី គឹម​ យ៉េកហ៊ាង ដែលប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេស A ដែលមានជីវភាពខ្វះខាត រស់នៅឃុំសូភាស ស្រុកស្ទឹងត្រង់។ រហូតមកដល់ព្រឹកថ្ងៃទី៣ វិច្ឆិកា ២០២៤ កាក្រុមការងារបានយកម៉ូតូម៉ាកឌ្រីម C125 ស៊េរី 2025 ថ្មីស្រឡាងជូនដល់យុវតីរូបនេះដល់គេហដ្ឋានតែម្ដង។

លោកស្រី សុភ័ក្រ្ត អភិបាលរងខេត្តនិងជាអ្នកដឹកនាំពាក្យសាលាខេត្តមានប្រសាសន៍ហើយដឹងថា: ក្រោយពីរទទួលបានព័ត៌មាន យុវត្តីរូបខាងលើដែលមានជីវភាពខ្វះខាត ហើយជាសិស្សម្នាក់រៀនពូកែ ដោយប្រឡងជាប់បាក់ឌុបបាននិទ្ទេសA ត្រូវបានរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងឯកឧត្តមអភិបាលខេត្តបានអញ្ជើញចុះជួបសំណេះសំណាលផ្ទាល់ដោយធ្វើឡើងកាលពីថ្ងៃទី២វិច្ឆិកា ជាមួយនោះបានឧបត្ថម្ភថវិកាជាង១លានរៀល ខណៈពេលអញ្ជើញចុះផ្ទាល់ឃើញស្ថានភាពផ្ទះនិងអាជីវភាពពិតជាមានការខ្វះខាតមែនដោយឪពុកស៊ីឈ្នួលលើកអុសនិងពុះ​អុសឱ្យគេ ចំណែកម្ដាយលក់នំបន្តិចបន្តួច នៅមុខផ្ទះគ្រាន់ដោះស្រាយជីវភាពគ្រួសារ។

អ្នកនាំពាក្យសាលាខេត្តរូបនេះបានរំលឹកថា យុវត្តីឈ្មោះយ៉េកហ៊ាង ពេលដែលប្រឡងជាប់ថ្នាក់ទី៧ នៅវិទ្យាល័យហ៊ុនសែន មេសជ្រៃ ក្នុងឃុំមេសជ្រៃ មិនមានមធ្យោបាយកង់សម្រាប់ធ្វើដំណើរទៅសាលារៀននោះគេជានិច្ចកាលតែងតែជិះទៅរៀនជាមួយនឹងមិត្តភក្តិ ដោយគេមកឌុបនៅមុខផ្ទះ។យុវត្តីរូបនេះជាបងគេក្នុងចំណោមបងប្អូនស្រីបីនាក់ បានពុះពារតស៊ូលំបាកគ្រប់បែបយ៉ាង អ្វីដែលកត្តាជីវភាពខ្វះខាតនោះមិនមែនជាឧបសគ្គសម្រាប់រូបគេឡើយ។គឺបានប្ដេជ្ញាចិត្តតស៊ូរៀនសូត្រដល់ថ្នាក់ទី១២”C” ហើយថ្មីៗនេះបានប្រឡងបាក់ឌុបថែមទាំងជាប់និទ្ទេសA ថែមទៀតហើយធ្វើឱ្យរូបគេមានភាពសប្បាយរីករាយក្នុងចិត្តឥតឧបមា។

ជីវភាពខ្វះខាតមិនមានថវិកាសម្រាប់បន្តការសិក្សានៅរាជធានីភ្នំពេញនោះទេ ដោយអ្នកជិតខាងឃើញអាណិតបាននាំគ្នាជួយបង្ហោះតាមបណ្ដាញសង្គមចែកចាយព្រងព្រាត រហូតបានថ្នាក់ដឹកនាំខេត្តឃើញមានការអាណិតអាសូរក៏បានផ្ដល់រង្វាន់ម៉ូតូថ្មីស្រឡាងមួយគ្រឿងលើកទឹកចិត្តដើម្បី ជាមធ្យោបាយសម្រាប់ធ្វើដំណើរទៅសិក្សាបន្តនាភ្នំពេញផ្នែក(IT)គឺជាចំណងចំណូលចិត្តដែលយុវត្តីរូបនេះចង់រៀនតែម្ដង។

សូមបញ្ជាក់ថា នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ និង ឯកឧត្តមអភិបាលខេត្ត អ៊ុន ចាន់ដា អភិបាលខេត្ត ក៏បានចុះទៅមើលស្ថានភាពសួរសុខទុក្ខដល់ក្រុមគ្រួសាររបស់គេនិងលើកទឹកចិត្តដល់​យ៉េកហ៊ាង ឲ្យតាំងចិត្តបន្តការសិក្សាទៅមុខទៀត ពិសេសថ្នាក់ដឹកនាំទាំងពីរបានឧបត្ថម្ភម៉ូតូ១គ្រឿង និងផ្ដល់អាហារូបករណ៍១កន្លែងដល់យុវតី គឹម​ យ៉េកហ៊ាងទៀតផង ។

នៅព្រឹកថ្ងៃទី៣ វិច្ឆិកា២០២៤ រូបលោក(ស្រីសុភ័ក្រ្ត)និងប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រមទាំងសហការីបានដឹកម៉ូតូយកទៅប្រគល់ជូនដល់យុវត្តីនេះលំនៅឋានដែលរស់នៅក្នុងឃុំសូភាស ស្រុកស្ទឹងត្រង់ ។

លោកស្រី សុភ័ក្រ្ត អ្នកនាំពាក្យសាលាខេត្តបានបញ្ជាក់ថាក្នុងនាមរូបលោកតំណាងឲ្យថ្នាក់ដឹកនាំខេត្តក៏ដូចជាក្រសួងទេសចរណ៍បាននាំយកអំណោយម៉ូតូថ្មីស្រឡាងជូនមួយគ្រឿងដល់យុវតីឈ្មោះយ៉េកហ៊ាង គឺមានអំណរយ៉ាងក្រៃលែង គ្រាន់តែទទួលដំណឹងបានម៉ូតូមួយគ្រឿងគឺគេងពុំលក់ទេ។ជាមួយនោះក៏បានសន្យាមុខថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ត្រីពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានប្ដេជ្ញាខិតខំរៀនសូត្រយកចំណេះជំនាញមកបម្រើក្នុងសង្គមនាពេលខាងមុខហើយនិងប្រឹងថែរក្សាអំណោយម៉ូតូមួយគ្រឿងថ្មីស្រឡាងនេះ ឲ្យនៅគង់វង្សបានយូរអង្វែង។ដោយឡែកក្រៅពីនេះក៏មានក្រុមការងារចុះមូលដ្ឋានឃុំសូភាស បាននាំយកអំណោយនិងថវិកាជូនដល់ក្រុមគ្រួសារយុវត្តីនេះផងដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ