ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​មមារញឹក​សម្រុក​ជួសជុល​ និង​​ប្តូរ​​សម្ភារៈ​កុមារ​លេងថ្មី ​

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ត្រៀម​ទទួល​បងប្អូន​ប្រជាពលរដ្ឋ និង​បង្ក​លក្ខណៈសប្បាយ​រីករាយ​ដល់​កុមារ ក៏​ដូច​ជា​អាណាព្យាបាល​ ឪពុក​ម្តាយ ដែល​នាំ​កូន​មក​ដើរ​លេង​កម្សាន្ត​លំ​ហែល​កាយ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ទូក​ឆាប់​ៗ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន និង​កំពុង​មមារញឹក​សំរុក​ជួស​ជុល…

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ត្រៀម​ទទួល​បងប្អូន​ប្រជាពលរដ្ឋ និង​បង្ក​លក្ខណៈសប្បាយ​រីករាយ​ដល់​កុមារ ក៏​ដូច​ជា​អាណាព្យាបាល​ ឪពុក​ម្តាយ ដែល​នាំ​កូន​មក​ដើរ​លេង​កម្សាន្ត​លំ​ហែល​កាយ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ទូក​ឆាប់​ៗ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន និង​កំពុង​មមារញឹក​សំរុក​ជួស​ជុល ផ្លាស់​ប្តូរ​ថ្មី​សម្ភារកុមារ​លេង និង​កែ​លម្អ សួន​កុមារ​វត្ត​ភ្នំ និង​សួន​មុខ​វត្ត​បុ​ទុម​វ​តី​ឱ្យ​បាន​រួចរាល់​មុន​ព្រះរាជ​ធ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​នឹង​ប្រព្រឹត្តទៅ ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដោយ​មានការ​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​ពី ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​រាជធានី​ភ្នំពេញ ដែល​លោក​តែងតែ​គិតគូរ ដើម្បី​ត្រៀម​ទទួល​បង​ប្អូន​ប្រជាពលរដ្ឋ និង​បង្ក​លក្ខណៈសប្បាយ​រីករាយ​ដល់​កុមារ ក៏​ដូច​ជា​អាណាព្យាបាល​ឪពុក​ម្តាយ ដែល​នាំ​កូន​មក​ដើរ​លេង​កម្សាន្ត​លំ​ហែល​កាយ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ទូក​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ជួសជុល ផ្លាស់​ប្តូរ​ថ្មី​សម្ភារកុមារ​លេង និង​កែ​លម្អ សួន​កុមារ​វត្ត​ភ្នំ និង​សួន​មុខ​វត្ត​បុ​ទុម​វ​តី​ឱ្យ​ពួក​គាត់​លេង​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ ។

មន្ត្រី​ដ​ដែរ​បានឱ្យ​ដឹង​ទៀត​ថា សួន​កុមារ​វត្ត​ភ្នំ និង​សួន​កុមារ​មុខ​វត្ត​បទុម​វ​តី​នេះ ត្រូវ​បាន​ជួសជុល កែ​លម្អ​ជា​ថ្មី​ឡើង​វិញ ជា​ពិសេស សម្ភារៈ​សម្រាប់​ក្មេង​លេង​មានការ​សឹក​រិច​រិល​ដូច​ជា​បា​ដាង​ដុំ​បង្វិល និង​របករ​បើក​ថ្នាំ​ជា​ដើ​ម​ដែល​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ថ្មី និង​ជួសជុល​ផ្នែក​ខ្លះ ព្រមទាំង​លៀង​សម្អាត​បាញ់​ថ្មាំ​ឡើង​វិញ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កុមារ​លេង​កម្សាន្ត​សប្បាយ​។

មន្ត្រី​ជំនាញ​ដ​ដែរ​បាន​បញ្ជាក់​ថា ការងារ​ជួសជុល ផ្លាស់​ប្តូរ​ថ្មី​សម្ភារៈ កុមារ​លេង និង​កែ​លម្អ នៅ​សួន​កុមារ​វត្ត​ភ្នំ និង​សួន​មុខ​វត្ត​បុ​ទុម​វ​តី​នេះ បាន​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​៣០​ខែតុលា​២០២៤ ដែល​ក្រុមការងារ​កំពុង​ខិតខំ​ឱ្យ​រួចរាល់​មុន​ព្រះរាជ​ធ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

សូម​បញ្ជាក់​ថា សួន​កុមារ​វត្ត​ភ្នំ និង​សួន​កុមារ​មុខ​វត្ត​បទុម​វ​តី ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​កសាង​ឡើង​កាលពី​អំឡុង​ឆ្នាំ​២០០៤-២០០៥ មក​ដល់​ពេល​នេះ​មាន​រយៈពេល​ប្រមាណ​២០​ឆ្នាំ​ហើយ ហើយ​ក្នុង​ពេល​កន្លង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​មានការ​ជួសជុល​ជា​បន្តបន្ទាប់​ដែរ តែ​សម្រាប់​ឆ្នាំ​នេះ​ជួសជុល​លក្ខណៈ​ធំ​ដែល​កន្លែង​ខ្លះ​ត្រូវ​រើ​ចេញ​និង​ដំឡើង​ថ្មី​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ