ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងចក្រ ចាប់ផ្តើម​ចូល​គោលដៅ ​​ដើម្បីដំណើរការ​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​ហើយ

7 ម៉ោង មុន

​រាជធានី​ភ្នំពេញ ​៖ ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ បាន​ចាប់ផ្តើម​ចូល​គោលដៅ​ ដើម្បី​ដំណើរការ​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​ហើយ ​នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ​ខណៈ​ការ​សាងសង់​ផ្លូ វ​ក្រវាត់ព្រំដែន​នេះ​…

​រាជធានី​ភ្នំពេញ ​៖ ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ បាន​ចាប់ផ្តើម​ចូល​គោលដៅ​ ដើម្បី​ដំណើរការ​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​ហើយ ​នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ​ខណៈ​ការ​សាងសង់​ផ្លូ វ​ក្រវាត់ព្រំដែន​នេះ​ នឹងត្រូវ​បញ្ចប់​ក្នុង​អំឡុង​ ឆ្នាំ​២០២៧ ​។

​យោង​តាម​បណ្តាញ​សង្គម​របស់​មូលនិធិ​កសាង​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​តាម​ព្រំដែន ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ការដ្ឋាន គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ តាម​ព្រំដែន ដោយ​ផ្តោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន បាន​ចាប់ផ្តើម​ចល័ត​គ្រឿងចក្រ ​ទៅ​ចូល​គោលដៅ ដើម្បី​ដំណើរ​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ហើយ ​។

ប្រភព​បាន​បញ្ជាក់​ថា​ ៖ «​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ តាម​ព្រំដែន ដោយ​ផ្តោត​លើការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន និង​ផ្លូវ​ត​ភ្ជាប់​ចូល​ផ្លូវ​ព្រំដែន មាន​ប្រវែង​ផ្លូវ​សរុប​ប្រមាណ​២៥០គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី ប្រវែង​ប្រមាណ​១៤៧,៥២ គ​.​ម ខេត្តរតនគិរី ប្រវែង​ប្រមាណ ១០២.៤៨ គ​.​ម​) ដែល​ការ​កសាង​នេះ ​ប្រើ​រយៈពេល​ប្រមាណ ៣០​ខែ នឹង​សម្រេច​ជា​ស្ថាពរ​ក្នុង​អំឡុ​ង ខែឧសភា ឆ្នាំ​២០២៧» ​។

សូម​ជម្រាប​ថា​ នៅ​យប់​ថ្ងៃ​ទី​៣១ ​ខែតុលា ឆ្នាំ​២០២៤​ ម្សិលមិញនេះ សម្តេច​បវរ​ធិ​បតី​បាន បញ្ជាក់​ថា ​៖ «​ចលនា​ នៃ​ការ​បរិច្ចាគ​ថវិកា​ក្នុង “​មូលនិធិ​កសាង​ហេ​ដ្ឋា​រ​ច នា​សម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្ដោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​” ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤ ដោយ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង និង​ក្រៅប្រទេស​ចំនួន ៧២០.១០៥ អង្គ​/​នាក់ ដែល​បាន​ចូលរួម​បរិ​ច្ចាក និងទទួល​បាន​ថវិកា​សរុប​ចំនួន ៣២.៩៥២.៤៤២.០៤៤ រៀល និង​ប្រាក់​ដុល្លា​អា​មេ​រិ​ក​សរុប​ចំនួន ១៨.៧២៩.៩៩៨ ដុល្លា​អា​មេ​រិ​ក (​គិត​ជា​ទឹកប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រមាណ ២៦.៩៦៧.៦០៩ ដុល្លា​អា​មេ​រិ​ក​)»​ ។

សម្តេច​បវរ​ធីប​តី ​បាន​បន្ថែម​ថា វិភាគទាន​ស្ម័គ្រចិត្ត​ដែល​ទទួល​បាន​នេះ នឹង​ត្រូវ​យក ទៅ​ប្រើប្រាស់​ក្នុង​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​។ ដើម្បី​ធានា​ការ​គ្រប់គ្រង ប្រើប្រាស់​ថវិការ​បាន ត្រឹមត្រូវ តម្លាភាព និង​ចំ​គោលដៅ ខ្ញុំ​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ដើម្បី​គ្រប់គ្រង​មូ ល​និ​ធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្ដោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​ដឹកនាំ​ដោយ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គឹ​ម ប៊ុ​ន​ថា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​នាយករង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ