ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​កូរ៉េ​ខាងត្បូង​ម្នាក់ឈ្មោះ CHOI TAEWON ​នឹង​​ត្រូវ​បណ្តេញ​ចេញពី​កម្ពុជា និង​ហាម​មិន​ឲ្យ​ចូល​សារ​ជា​ថ្មី​ឡើយ

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ​គ្ន​ស្នងការ​នគ​បាល​ជាតិ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា យុវជន​ជនជាតិ​កូរ៉េ​ខាងត្បូង មួយ​រូប មានឈ្មោះ CHOI TAEWON នឹង​ត្រូវធ្វើ​លិខិត​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ អ​គ្ន​ស្នងការ​នគ​បាល​ជាតិ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា យុវជន​ជនជាតិ​កូរ៉េ​ខាងត្បូង មួយ​រូប មានឈ្មោះ CHOI TAEWON នឹង​ត្រូវធ្វើ​លិខិត​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា និង​ហាម​មិន​ឲ្យ​ចូល​សារ​ជា​ថ្មី​ម្តងទៀត​ឡើយ ។

ការ​បញ្ជាក់​របស់​អគ្គស្នងកា​នគ​បាល​ជាតិ​នេះ បន្ទាប់​ពី​ក្រុម​គ្រួសារ​យុវជន​ខាងលើ​នេះ បាន​ប្រកាស និង​អះអាង​ថា ត្រូវ​បាន​បង្ខាំង ​នៅ​ទីតាំង​មួយ​កន្លែង នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ប៉ុន្តែ​នៅ​ពេល​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ មិន​ដូច​ជា​ការ​លើក​ឡើង​របស់​ក្រុម​គ្រួសារ​នោះ​ទេ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការ​នគ​បាល​ជាតិ នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា ក្រុម​ប្រតិបត្តិការ​ស៊ើបអង្កេត ស្រាវជ្រាវ​បណ្តាញ​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់ នៃ​អគ្គស្នងការដ្ឋាន​គ​របាល​ជាតិ សូម​ជម្រាប​ជូន​ដល់​សាធារណជន ជ្រាប​ថា នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៤ មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ១១៧ បាន​ទទួល​សំណើសុំ​អន្តរាគមន៍​ពី​ក្រុម​គ្រួសារ​យុវជន​កូរ៉េ​ខាងត្បូង មួយ​រូប ឈ្មោះ CHOI TAEWON កាន់​លិខិតឆ្លងដែន​លេខ M47223117 ដោយ​បាន​អះអាង​ថា ត្រូវ​បាន​បង្ខាំង នៅ​ទីតាំង​មួយ​កន្លែង ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ។

ប្រភព​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ចុះ​ស្វែងរក​បុគ្គល​ខាងលើ តាម​ព័ត៌មាន ដែល​ផ្តល់​ដោយ​ក្រុម​គ្រួសារ និង​បាន​រក​ឃើញ កំពុង​ស្នាក់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​សំពៅ​ពូន ក្រុង​សំពៅ​ពូន ខេត្តកណ្តាល ដោយ​ពុំ​មាន​សញ្ញាណ​រង​គ្រោះ ដោយ​អំពើ​បង្ខាំង ឬ​រង នូវ​ទារុណកម្ម​ណាមួយ​នោះ​ឡើយ ។

តាម​ការ​បំភ្លឺ CHOI TAEWON មាន​គោលបំណង​មក​កម្ពុជា ដើម្បី​ស្វែងរក​ការងារ​ធ្វើ ដែល​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ ហើយ​ក៏​ទទួល​បានការ​ងារ នៅ​ទីតាំង​ខាងលើ រួម​ជាមួយ​កន្លែង​ស្នាក់​នៅ​សមរម្យ អាហារ​គ្រប់គ្រាន់ និង​មាន​សេរីភាព ដើរហើរ​ពេញលេញ​ជា​ធម្មតា​។ ចំពោះ​មូលហេតុ ដែល​នាំ​ឲ្យ​គ្រួសារ ស្នើ​សុំ​អន្តរាគមន៍​មក​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ គឺ​មក​ពី​រូបគេ មិន​បាន​ទំនាក់ទំនង​ជាមួយ​គ្រួសារ ក្នុងអំឡុងពេល​ស្នាក់​នៅ និង​ធ្វើការ​ម្យ៉ាង​ករណី​ស្នើ​សុំ​អន្តរាគមន៍ ពី​សំណាក់​គ្រួសារ​នេះ រូបគេ ក៏​មិន​បានដឹង ផង​ដែរ ។

អគ្គស្នងការ​នគ​បាល​ជាតិ បាន​បញ្ជាក់​ថា ៖ «​ផ្អែក​តាម​ការ​ពិនិត្យ​ស្រាវជ្រាវ និង​ព័ត៌មាន ដែល​ទទួល​បាន ករណី​នេះ ពុំ​មាន​សញ្ញាណ នៃ​ការ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ឬ​ធ្វើ​ទា​រុ​.​ណ​កម្ម​ដូច​អ្វី ដែល​ម្តាយ​របស់​សាមីខ្លួន បាន​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​ដើម្បី​ស្នើ​សុំ​ជួយ​អន្តរាគមន៍​នោះ​ទេ ផ្ទុយ​ទៅ​វិញ​សាមីខ្លួន ក៏​នៅ​មានការ​លាក់បាំង មិន​សហការ​ជាមួយ​សមត្ថកិច្ច ក្នុង​ការ​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ដំណើរ​មក​ដល់​កម្ពុជា ការ​ស្វែងរក​ការងារ​ធ្វើ និង​មូលហេតុ នៃ​ការ​ផ្តល់​ព័ត៌មាន​អំពី​ទីកន្លែង ដែល​ខ្លួន​ធ្វើការ​ទៅ​ក្រុម​គ្រួសារ រហូត​ឈាន​ដល់​បង្កើត​ឲ្យ​មាន​សំណើសុំ​អន្តរាគមន៍​ពី​សំណាក់​គ្រួសារ​ដោយ​ពុំ​ត្រឹមត្រូវ និង​ប្រើប្រាស់​ព័ត៌មាន​ប្រឌិត បង្ក​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ​ពី​មតិ​សាធារណ​ជនជាតិ និង​អន្តរជាតិ​» ។

អគ្គស្នងការ​បាន​លើក​ឡើង​ថា ករណី​នេះ CHOI TAEWON នឹង​ត្រូវ​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​រៀបចំ​បែបបទ បណ្តេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា និង​ហាម​មិន​ឲ្យ​ចូល​សា​រជា​ថ្មី​ម្តងទៀត​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ