ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋវៀតណាមពិតជាកំសត់ ! កុំថាឡើយតែផ្នូរស.ព សូម្បីតែកន្លែងអុជជើងធូបក៏គ្មានដែរ

8 ម៉ោង មុន

វៀតណាម ៖ នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ កម្មវិធី​សារព័ត៌មាន​កោះសន្តិភាព ធ្លាប់​បាន​ផ្សព្វផ្សាយ​អំពី​រឿងរ៉ាវ​មង្គលការ​ក្នុង​ទឹកជំនន់​ដ៏​ចម្លែក​នៅ​ឯ​ប្រទេស​វៀតណាម ដែល​ពោរពេញ​ទៅ​ដោយ​ស្នាមញញឹម និង​ក្តី​រំភើប ប៉ុន្តែ​នៅ​ពេល​នេះ សូម​បង្វែរ​អារម្មណ៍​លោក​អ្នក​ពី​រឿង​រីករាយ​មក​រឿង​សោកសៅ​វិញ​ម្តង ពាក់ព័ន្ធ​ពិធីបុណ្យ​ស​.​ព​ដ៏​កម្សត់…

វៀតណាម ៖ នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ កម្មវិធី​សារព័ត៌មាន​កោះសន្តិភាព ធ្លាប់​បាន​ផ្សព្វផ្សាយ​អំពី​រឿងរ៉ាវ​មង្គលការ​ក្នុង​ទឹកជំនន់​ដ៏​ចម្លែក​នៅ​ឯ​ប្រទេស​វៀតណាម ដែល​ពោរពេញ​ទៅ​ដោយ​ស្នាមញញឹម និង​ក្តី​រំភើប ប៉ុន្តែ​នៅ​ពេល​នេះ សូម​បង្វែរ​អារម្មណ៍​លោក​អ្នក​ពី​រឿង​រីករាយ​មក​រឿង​សោកសៅ​វិញ​ម្តង ពាក់ព័ន្ធ​ពិធីបុណ្យ​ស​.​ព​ដ៏​កម្សត់ ដែល​ត្រូវ​ប្រារព្ធ​ធ្វើ​ទាំង​ដែល​ទឹកជំនន់​កំពុង​ជន់​លិច​ដល់​ដំបូលផ្ទះ ។

ដូច​យើង​ដឹង​ហើយ​ថា យោង​តាម​របាយការណ៍​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ខេត្ត​ក្វា​ង​ប៊ិ​ញ​របស់​វៀតណាម បាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយ​ព្យុះ Tra Mi ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី​២៥ តុលា ជា​ពិសេស​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​ដែល​បាន​បណ្តាល​ឱ្យ​លិច​ទូក​៥​គ្រឿង និង​បាន​ធ្វើ​ឱ្យ​ផ្ទះ​ជាង​៣២០០០​ខ្នង នៅ​តែ​លិចលង់​ក្នុង​ជម្រៅ​ពី​០.៥-១​ម៉ែត្រ កន្លះ​ជា​ពិសេស ឆ​.​ក់​យកអាយុ​ជីវិត​ប្រជាជន​វៀតណាម​ចំនួន​៥​នាក់ ។

ជន​រង​គ្រោះ​ដែល​ស្លា​.​ប់​ទាំង​៥ មាន​ក្មេង​មាន​ចាស់​ប្រុស​ស្រី ចាប់ពី​២១​ឆ្នាំ ដល់​៦៤​ឆ្នាំ នៅ​ស្រុក​ចំនួន​៣ គឺ​ស្រុក Le Thuy; ស្រុក Quang Ninh និង​ទីក្រុង Dong Hoi ។ ហើយ​ឈាន​មក​ដល់​ថ្ងៃ​ទី​៣១ ខែតុលា​នេះ ទោះបីជា​ភ្លៀង​ធ្លាក់​បាន​ថមថយ​ក្តី តែ​កម្ពស់​ទឹកជំនន់​នៅ​តែ​ឡើង​ខ្ពស់ ដូច្នេះ​ការ​ពិធីបុណ្យ​ស​.​ព​ជន​រង​គ្រោះ​ពិបាក​នឹង​រៀបចំ​ណាស់ ។ ដោយឡែក​ក្រុម​គ្រួសារ​មួយ​នៅ​ក្នុងស្រុក Le Thuy ដែល​ជន់​លិច​ខ្លាំងក្លា​ជាងគេ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន VN Express ថា ក្រោយ​ពី​ម្តាយ​របស់​ពួក​គេ​បាន​ស្លា​.​ប់ អស់​រយៈពេល​ពី​បី​ថ្ងៃ​ទៅ​ហើយ​នោះ កូនប្រុស​ស្រី​នៅ​តែ​មិន​ទាន់​អាច​យក​សាកស​.​ព​ម្តាយ​របស់​ខ្លួន​ទៅ​បញ្ចុះ​នៅ​កន្លែង​សម្រាក ចុង​ក្រោយ​របស់​គាត់​បាន​នៅឡើយ​ទេ ដោយសារ​ទឹក​នៅ​តែ​ខ្ពស់​។

លោក Truong Tan Binh អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ Tuy Loc ឃុំ Loc Thuy ស្រុក Le Thuy បាន​អះអាង​ថា ផ្ទះ​របស់​គាត់​ត្រូវ​បាន​ជន់​លិច​នៅ​កម្ពស់​ជិត​២​ម៉ែត្រ ដែល​តម្រូវ​ឱ្យ​ខ្លួន​ត្រូវ​ព្យួរ​មឈូស​របស់​ម្តាយ​ដែល​ស្លា​.​ប់​ក្នុង​អាយុ​៧៤​ឆ្នាំ នៅ​លើ​ធ្នើ​ឱ្យ​ផុត​ពី​ទឹក ហើយ​ពេល​ដែល​សាច់ញាតិ ឬ​អ្នក​ភូមិ​មក​ចូលរួម​រំលែក​ទុក្ខ គឺ​ពួក​គេ​ត្រូវ​ជិះទូក​មក ហើយ​ត្រូវ​ឡើង​ទៅ​លើដំបូល​ផ្ទះ​ដើម្បី​អុជ​ធូប ព្រោះតែ​ខាងក្នុង​ផ្ទះ​លិច​ទឹក​អស់ ហើយ​ដាក់​តែម​ឈូស​មួយ​ចង្អៀត​សឹងតែ​ដាក់​មិនកើត​ផង ។

លោក Truong Tan Binh និយាយ​ថា ម្តាយ​របស់​ខ្លួន​បាន​ស្លា​.​ប់​ក្នុង​ពេល​ដែល​ភូមិ​ទាំងមូល​កំពុង​ប្រយុទ្ធ​នឹង​ទឹកជំនន់ ប៉ុន្តែ​សំណាង​ណាស់ មាន​សាច់ញាតិ​ម្នាក់​បាន​ដឹក​ឈ​មូស​តាម​ទូក​យក​មក​ដាក់​ស​.​ព​ម្តាយ​ខ្លួន កុំ​អី​ពួក​គេ​មិនដឹង​ថា បាន​មឈូស​មកពីណា​ទេ បើ​ទឹក​ទិញ​អស់បែប​នេះ ។

លោក Binh និយាយ​ដោយ​សោកសៅ​ថា «​យើង​សង្ឃឹមថា ទឹកនឹង​ស្រក​ក្នុង​ពេល​ឆាប់​ៗ ដូច្នេះ​យើង​អាច​ដង្ហែ​ស​.​ព​ម្តាយ​យើង​នៅ​ទី​បញ្ចុះ​ស​.​ព​ចម្ងាយ​១៦​គីឡូម៉ែត្រ​ពី​ផ្ទះ​» ។ ដោយឡែក​បងស្រី​ពីរ​នាក់​របស់ លោក Binh ឈ្មោះ Thi Hap អាយុ​៤៩ និង Thi Hai អាយុ​៥១ ឆ្នាំ ដែល​បាន​អង្គុយ​យំ​ក្បែរ​មឈូស​ម្តាយ​បាន​រៀបរាប់​ថា «​ឪពុក​របស់​ពួក​យើង​បាន​ស្លា​.​ប់​នៅ​ឆ្នាំ​២០២០ ដោយសារ​ទឹកជំនន់​ជា​ប្រវត្តិសាស្ត្រ ហើយ​ឆ្នាំ​នេះ​ម្តាយ​របស់​យើង​ក៏​បាន​ទទួលមរណៈភាព​ក្នុង​ស្ថានភាព​ស្រ​ដៀង​គ្នា ។ ទឹក​ក្នុងផ្ទះ​ជិត​ដល់​ដំបូល ជើងធូប​សម្រាប់​បូជា​ដូនតា ត្រូវ​លិច​ទឹក​តម្រូវ​អោយ​យក​ទៅ​ដាក់​ដំបូល ខណៈ​ដែល​ផ្ទះ​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ទឹក សំរាម និង​របស់របរ​ប្រើប្រាស់​ក្នុងផ្ទះ​អណ្តែត​ផ្លូវ​តែ​មួយ​គត់​ដែល​ចូល​ទៅ​ក្នុងផ្ទះ គឺ​ចូល​តាម​ដំបូល​ក្បឿង ។ ម្តងម្កាល លោក Binh បាន​ឡើង​ទៅ​លើដំបូល​សម្លឹង​ទៅ​មើល​ទឹក​ព័ទ្ធ​ជុំវិញ ដោយ​អស់សង្ឃឹម​ទាំង​មិនដឹង​ថា តើ​ពេល​ណា​ទើប​ទឹក​ស្រក ដែល​អាច​អោយ​ពួក​គេ​យកស​.​ព​ម្តាយ​ទៅ​កប់​បាន​» ។

សូម​ជម្រាប​ថ​ថា ទឹកជំនន់​នៅ​ខេត្ត Quang Binh កំពុង​ស្រក​ចុះ​បន្តិច​ម្តង​ៗ ។ កម្ពស់​ទឹកទន្លេ Kien Giang នៅ​ស្ថានីយ៍ Le Thuy នៅ​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​៣១ តុលា​នេះ មាន​កម្ពស់ ៣ ម៉ែត្រ​២៨​សង់ទីម៉ែត្រ ដែល​វា​នៅ​តែ​លើស​កម្ពស់​ប្រកាស​អាសន្ន​កម្រិត​៣ ដែល​ធ្វើ​អោយ​ផ្ទៃដី​ត្រូវ​ជន់​លិច​ទឹក​នៅ​តែ​ល្ហ​ល្ហែ​វ ដោយ​មានផ្ទះ​សរុប​៣២.៨៨០​គ្រួសារ នៅ​ស្រុក​ចំនួន​៣​បន្ត​ជន​លិច ។ គ្រួសារ​ដែល​ត្រូវ​បាន​ជម្លៀស​ជាង​១២០០​គ្រួ​សារបាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ខេត្ត​ទាំងមូល​នៅ​តែ​មាន​ជាង ៩១០០​គ្រួសារ​នៅ Le Thuy និង Quang Ninh ដែល​កំពុង​ស្នាក់​នៅ​ក្នុងផ្ទះ​អ្នក​ជិតខាង និង​ជម្រក​បណ្តោះអាសន្ន​។

ទីភ្នាក់ងារ​ឧតុនិយម​បាន​ព្យាករណ៍​ថា ថ្ងៃ​ទី​៣១ តុលា​ថា ទឹកជំនន់​នៅ​ស្រុក Le Thuy និង Quang Ninh ទំនងជា​នឹង​បន្ត​ជន់​លិច​រយៈពេល​២-៣ ថ្ងៃ​ទៀត ។ នេះ​ជា​ទឹកជំនន់​ធំ​ទី​ពីរ​ក្នុង​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយ នៅ​ខេត្ត Quang Binh បន្ទាប់​ពី​ទឹកជំនន់​នៅ​ខែតុលា ឆ្នាំ ២០២០ ហើយ​ដែល​កាលនោះ​បាន​ធ្វើ​ឱ្យ​តំបន់​ទំនាប​ទាំងមូល​នៃ​ស្រុក Quang Ninh និង Le Thuy ត្រូវ​បាន​ជន់​លិច​ក្នុង​ជម្រៅ 2-4 ម៉ែត្រ ក្នុង​រយៈពេល​ជាង​១០​ថ្ងៃ ដោយ​បាន​ស​ម្លា​.​ប់​មនុស្ស​២៥​នាក់ និង​បង្ក​ការ​ខូចខាត​សេដ្ឋកិច្ច​ចំនួន​៣៥០០​ពាន់​លាន​ដុ​ង ៕

កែសម្រួលដោយ