ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកឃ្មុំ និងទឹកដោះគោ ជួយឱ្យ​គេងលក់ស្រួល និង​ជួយឱ្យ​ឆ្អឹងរឹងមាំ

9 ម៉ោង មុន

ទឹកឃ្មុំ និង​ទឹកដោះគោ​គឺជា​អាហារ​ដែល​អាច​ផ្សំគ្នា​ញ៉ាំ​បាន ហើយ​ក៏​អាច​ប្រើ​ជា​ភេសជ្ជៈ និង​បង្អែម​បាន​ដែរ​។ ក្រៅពី​ជួយ​ឲ្យ​មាន​អារម្មណ៍​ធូរស្រាល និង​មាន​ផាសុកភាព ទឹកដោះគោ និង​ទឹកឃ្មុំ​អាច​ផ្តល់​រសជាតិ​យ៉ាង​ឆ្ងាញ់​ដល់​អាហារ​បាន​ដែរ​ ។​ យ៉ាងណាមិញ…

ទឹកឃ្មុំ និង​ទឹកដោះគោ​គឺជា​អាហារ​ដែល​អាច​ផ្សំគ្នា​ញ៉ាំ​បាន ហើយ​ក៏​អាច​ប្រើ​ជា​ភេសជ្ជៈ និង​បង្អែម​បាន​ដែរ​។ ក្រៅពី​ជួយ​ឲ្យ​មាន​អារម្មណ៍​ធូរស្រាល និង​មាន​ផាសុកភាព ទឹកដោះគោ និង​ទឹកឃ្មុំ​អាច​ផ្តល់​រសជាតិ​យ៉ាង​ឆ្ងាញ់​ដល់​អាហារ​បាន​ដែរ​ ។​

យ៉ាងណាមិញ គ្រឿងផ្សំ​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា អាច​ប្រើ​ជា​ផ្នែក​មួយ​នៃ​ថ្នាំ​ព្យាបាល និង​អាច​ជួយ​ព្យាបាល​ជំងឺ​ជា​ច្រើន​ថែម​ទៀត​ផង​។ ការ​ផ្សំ​ចូល​គ្នា​នឹង​ទឹកឃ្មុំ និង​ទឹកដោះគោ​អាច​មាន​ប្រយោជន៍​ដូច​ខាងក្រោម​នេះ​៖

ពង្រឹង​ដល់​គុណភាព​នៃ​ការ​គេង

មនុស្ស​ជា​ច្រើន​ដែល​ញ៉ាំ​ទឹកឃ្មុំ​លាយ​ទឹកដោះគោ​ក្តៅ​ឧណ្ហ​ៗ​មួយ​កែវ​មុន​ពេល​គេង​ប្រហែលជា​ជំរុញ​ដល់​ការ​គេង​កាន់តែ​លក់​ស្រួល ហើយ​រឿង​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​អ្នក​វិទ្យាសាស្ត្រ​ផង​ដែរ​។ តាម​ពិត​ទៅ ការ​ញ៉ាំ​ទឹកឃ្មុំ​កន្លះ​ស្លាបព្រា​បាយ ៣០​នាទី​មុន​ចូល​គេង នឹង​ពង្រឹង​ដល់​គុណភាព​នៃ​ការ​គេង និង​បន្ថយ​ការ​ក្អក​នៅ​ពេល​យប់​លើ​កុមារ​មាន​ជំងឺ​ផ្លូវដង្ហើម​បាន​ទៀត​ផង​។

ពង្រឹង​ដល់​ភាពរឹងមាំ​របស់​ឆ្អឹង

ទឹកដោះគោ​គឺជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ​កាលស្យូម ដែល​ជា​ជីវជាតិ​ដ៏​សំខាន់​មួយ​សម្រាប់​ជួយ​ដល់​សុខភាព​ឆ្អឹង​។ ការ​ស្រាវជ្រាវ​ខ្លះ​បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​ទឹកដោះគោ​អាច​ពង្រឹង​ដល់​ដង់ស៊ីតេ​ជាតិ​រ៉ែ​របស់​ឆ្អឹង និង​ជួយ​បន្ថយ​ការ​ប្រឈម​ជំងឺ​ពុក​ឆ្អឹង និង​បាក់ឆ្អឹង​ផង​។ ការ​ផ្សំ​ចូល​គ្នា​នៃ​ទឹកដោះគោ និង​ទឹកឃ្មុំ​អាច​បង្កើន​អត្ថប្រយោជន៍​ដល់​ឆ្អឹង​កាន់តែ​ខ្លាំង ជា​ពិសេស​អង់​ទី​អុក​ស៊ី​ដង់ និង​សារធាតុ​ប្រឆាំង​ការ​រលាក​របស់​វា​តែ​ម្តង​។

ជំរុញ​ដល់​សុខភាព​បេះដូង

ទឹកដោះគោ និង​ទឹកឃ្មុំ​មាន​ទំនាក់ទំនង​នឹង​ប្រយោជន៍​ធំ​ៗ​ជា​ច្រើន​នៅ​ពេល​និយាយ​ដល់​សុខភាព​បេះដូង​។ ជា​ពិសេស ទឹកឃ្មុំ​ត្រូវ​បាន​គេ​បង្ហាញ​ថា ជួយ​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ ដែល​អាច​ជួយ​សម្អាត​កំណក​ឈាម​ចេញពី​សរសៃឈាម​អាក់ទែ​ដើម្បី​ការពារ​ជំងឺ​បេះដូង​។ ប៉ុន្តែ​រឿង​នេះ​កើតឡើង​បាន​តែ​លើ​ការ​ញ៉ាំ​ទឹកដោះគោ​ស្រស់​ប៉ុណ្ណោះ​។ វា​ក៏​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម ដែល​ជា​ជីវជាតិ​ដ៏​សំខាន់​ក្នុង​ការ​បញ្ចុះ​សម្ពាធ​ឈាម​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ