ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ជិះ​ឡាន​សំរាម​បញ្ឈឺ​ចិត្ត​បៃដិន​ដែ​ល​ថា​អ្នក​គាំ​ទ្រ​ត្រាំ​សុទ្ធ​តែ​ពួក​សំរាម

17 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ បេក្ខ​ជន​ប្រធានា​ធិបតី​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ និង​សា​ធារណ​រដ្ឋ​បាន​ចុះ​ឃោសនា​នៅ​រដ្ឋ​វីស​ខន់​ស៊ីន (Wisconsin)។ ប្រធាន​បទ​ដែល​ក្ដៅ​គឺ​ពាក់​ព័ន្ធ​នឹង​ការ​ដែល​លោក​បៃដឹន​ និង​ក្រុម​អ្នក​គាំទ្រ​លោក​ត្រាំ​ឆ្លើយ​ឆ្លង​គ្នា​​ពាក់​ព័ន្ធ​នឹង​ពាក្យ​សម្ដី​មួយ​ឃ្លា​ដែល​ថា​ «ក្រុម​មនុស្ស​សំរាម»​។ បញ្ហា​ផ្ដើម​ចេញ​ពី​តារា​កំប្លែង​ម្នាក់​ដែល​​គាំទ្រ​លោក​ត្រាំ​បាន​ឡើង​ថ្លែង​ចំណាប់​អារម្មណ៍​របស់​ខ្លួន​នៅ​លើ​វេទិកា​របស់​លោក​ត្រាំ​ដើម្បី​បញ្ចុះ​បញ្ចូល​​ឱ្យ​ក្រុម​អ្នក​គាំទ្រ​ខ្លួន​​បោះ​ឆ្នោ​តឱ្យ​លោក​ត្រាំ​។​ ​តារា​កំប្លែង​​រូប​នេះ​​​រំលឹក​អំពី​ប្រទេស​ព័រ​តូ​រីកូ​​ដែល​​ប្រៀបបាន​នឹង​​កោះ​សំរាម​​។ នៅ​ពេល​ស្ដាប់​ឮ​ដូច្នេះ​​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ បេក្ខ​ជន​ប្រធានា​ធិបតី​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ និង​សា​ធារណ​រដ្ឋ​បាន​ចុះ​ឃោសនា​នៅ​រដ្ឋ​វីស​ខន់​ស៊ីន (Wisconsin)។ ប្រធាន​បទ​ដែល​ក្ដៅ​គឺ​ពាក់​ព័ន្ធ​នឹង​ការ​ដែល​លោក​បៃដឹន​ និង​ក្រុម​អ្នក​គាំទ្រ​លោក​ត្រាំ​ឆ្លើយ​ឆ្លង​គ្នា​​ពាក់​ព័ន្ធ​នឹង​ពាក្យ​សម្ដី​មួយ​ឃ្លា​ដែល​ថា​ «ក្រុម​មនុស្ស​សំរាម»​។ បញ្ហា​ផ្ដើម​ចេញ​ពី​តារា​កំប្លែង​ម្នាក់​ដែល​​គាំទ្រ​លោក​ត្រាំ​បាន​ឡើង​ថ្លែង​ចំណាប់​អារម្មណ៍​របស់​ខ្លួន​នៅ​លើ​វេទិកា​របស់​លោក​ត្រាំ​ដើម្បី​បញ្ចុះ​បញ្ចូល​​ឱ្យ​ក្រុម​អ្នក​គាំទ្រ​ខ្លួន​​បោះ​ឆ្នោ​តឱ្យ​លោក​ត្រាំ​។​

​តារា​កំប្លែង​​រូប​នេះ​​​រំលឹក​អំពី​ប្រទេស​ព័រ​តូ​រីកូ​​ដែល​​ប្រៀបបាន​នឹង​​កោះ​សំរាម​​។ នៅ​ពេល​ស្ដាប់​ឮ​ដូច្នេះ​​ លោក​បៃ​ដិន​ក៏​តប​ទៅ​វិញ​ថា​​អ្នក​គាំទ្រ​លោក​ត្រាំ​​ជា​​សំរាម​។ ​​ករណី​ដែល​គាត់​និយាយ​អំពី​មនុស្ស​សំរាម​នោះ​ប្រហែល​ជា​មិន​ធ្វើ​ឱ្យ​ចំណេញ​សន្លឹក​ឆ្នោត​សម្រាប់​លោក​ស្រី​ហារីស​ទេ​។ ហេតុ​នេះ​ហើយ​ លោក​ស្រី​ប្រញាប់​ចេញ​មក​បង្ហាញ​ជំហរ​មិន​គាំទ្រ​ពាក្យ​សម្ដី​នេះទេ​។

នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សួរ​អំពី​រឿង​នេះ លោក​ស្រី​សូម​ទុក​លទ្ធ​ភាព​នេះ​ឱ្យ​លោ​ក​បៃដិន​​ជា​អ្នក​បក​ស្រាយ​ដោយ​ខ្លួន​ឯង​​ទៅ​ចុះ​។ ប៉ុន្តែ​ជា​ជំហរ​របស់​លោក​ស្រី លោកស្រី​​មិន​គាំទ្រ​​ជា​ដាច់​ខាត​ចំពោះ​ការ​ប្រើ​ប្រាស់​ពាក្យ​សម្ដី​​តេះ​ដៀល​​អ្នក​ដទៃ​ដោយ​សារ​ពួក​គេ​បោះ​ឆ្នោត​គាំទ្រ​បេក្ខ​ជន​រូប​នេះ ឬ​រូប​នោះ​​។​

លោក​ត្រាំ​ឆ្លៀត​កេង​ចំណេញ​នយោបាយ​ពី​ពាក្យ​សម្ដី​របស់​លោក​​បៃដិន​​។ លោក​​ថា​​​​មិន​គួរ​ក្រុម​អ្នក​គាំទ្រ​លោក​ត្រូវ​រង​ការ​មាក់​ងាយ​បែប​នេះ​សោះ​។ ពួក​គេជា​អ្នក​ជួយ​ទ្រ​ទ្រង់​ជាតិ​មាតុ​ភូមិ​។ លោក​​ស្លៀក​ពាក់​ឯក​សណ្ឋាន​កម្ម​ករ​ប្រមូល​សំរាម និង​ឡើង​ជិះ​ឡាន​ដឹក​សំរាម​​នៅ​រដ្ឋ​វីស​សន់​ស៊ីន។ លោក​យល់​ថា​លោក​បៃដិន​និយាយ​នេះ​គឺ​និយាយ​បំបាក់​មុខ​ខ្លួន​ឯង​តែ​ម្ដង​។

លោក​បៃដិន​​ចេញ​មក​បញ្ជាក់​ឡើង​វិញនូវ​ពាក្យ​សម្ដី​នោះ​។ លោក​ថា​លោក​មិន​មែន​​​សំដៅ​ទៅ​លើ​​ពល​រដ្ឋ​អាមេរិក​រាប់​សិប​លាន​នាក់​​ដែល​គាំទ្រ​លោក​ត្រាំទេ​​។ លោក​​ចង់​និយាយ​សំដៅ​​ទៅ​លើ​តារា​កំប្លែង​ឈ្មោះ​ថូនី​ ហ៊ីន​គ្លីស (​Tony Hinchcliffe)​ តែ​​ម្នាក់​ប៉ុណ្ណោះ​។​ សូម​រំលឹក​ថា​នៅ​ក្នុង​ការសន្ទនា​គ្នា​តាម​ហ្ស៊ូម (Zoom) ជា​មួយ​ក្រុម​អ្នក​បោះ​ឆ្នោត​នៅ​អាមេរិក​ឡាទីន​​ លោក​បៃ​ដិន​ថ្លែង​ថា​គាត់​គ្មាន​ឃើញ​សំរាម​នៅ​ព័រ​តូរីកូទេ​។ ប៉ុន្តែ​ក្រុម​អ្នក​គាំទ្រ​លោក​ត្រាំ​​ទៅ​វិញ​ទេ​ជា​សំរាម​។

​ក្រោយ​មក​ អ្នក​នាំ​ពាក្យ​សេត​វិមាន​ចេញ​មុខ​បក​ស្រាយ​បន្ថែមទៀត​ត្រង់​ចំណុច​នេះ​។ សេត​វិមាន​យល់​ថា​លោក​បៃដិន​គ្រាន់​តែ​ចង់​សំដៅ​ទៅ​លើ​តារា​កំប្លែង​ដែល​ចាត់​ទុក​ព័រតូ​រីកូ​ជា​កោះ​សំរាម​។ ​ប៉ុន្តែ​អ្នក​គាំទ្រ​លោក​ត្រាំ​យល់​ថា​នេះ​មិន​មែន​ជាលើក​​ទី​១​ទេ​ដែល​លោក​ត្រូវ​​​គេ​និយាយ​លាប​ពណ៌​។ កាល​ពី​មុន លោក​​ត្រាំ​ត្រូវ​គេ​ប្រៀប​ប្រដូច​ទៅ​នឹង​ស្តាលីន អ៊ីទ្លែ ឬ​មូសូ​លីនី​៕​​

តារា​កំប្លែង​ដែល​គាំទ្រ​លោក​ត្រាំ និង​ប្រៀប​ប្រដូច​ប្រទេស​ព័រតូរីកូ​ជា​កោះ​សំរាម

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ