ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ទ្រុង ​បើក​បុក​រថយន្ត​បែន​ កំពុង​ថយ​ចូល​ចាក់​ខ្សាច់ក្នុង​ការដ្ឋាន​ ខូចខាត​កាប៊ី​ន​មួយ​ចំហៀង

17 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ រថយន្ត​ទ្រុង​ឃ្លុប​ជិត ​១​គ្រឿង​ បើក​លឿន​ បាន​ជ្រុល​ទៅ​បុក​ចំ​ទទឹង​ខ្លួន​រថយន្ត​បែន​ យី​ឌុ​ប ​១​គ្រឿង កំពុង​ថយ​ចូល​ចាក់ដី​ខ្សាច់​ នៅក្នុងការដ្ឋាន​មួយ​កន្លែង…

រាជធានីភ្នំពេញ ​៖ រថយន្ត​ទ្រុង​ឃ្លុប​ជិត ​១​គ្រឿង​ បើក​លឿន​ បាន​ជ្រុល​ទៅ​បុក​ចំ​ទទឹង​ខ្លួន​រថយន្ត​បែន​ យី​ឌុ​ប ​១​គ្រឿង កំពុង​ថយ​ចូល​ចាក់ដី​ខ្សាច់​ នៅក្នុងការដ្ឋាន​មួយ​កន្លែង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​កាប៊ី​ន​ខ្លួនឯង​មួយ​ចំហៀង ប៉ុន្តែ​ពុំ​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រង​របួស​ឡើយ ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោ​០១​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤ នៅ​តាម​ម​ហ​វិ​ថី ​ស៊ី ជី​ន​ពីង (​អតីត​ផ្លូវ​ក្រ​វាក់​ក្រុង​ទី​៣) ស្ថិត​នៅ​ក្នុងភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

រថយន្ត​ទ្រុង​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ព​ណ៍​ស ពាក់​ស្លាក​លេខ កណ្តាល 3A-3103 រង​ការ​ខូចខាត​កាប៊ី​ន​ធ្ងន់ធ្ងរ បើកបរ​ដោយ​បុរស​ម្នាក់​មិន​មាន​រង​របួស​ទេ ។ ចំណែក​រថយន្ត​បែន​យី​ឌុ​ប​ដឹក​ដី ម៉ាក​ហ៊ី​ណូ​ ព​ណ៍​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ 3E-9875 បើកបរ​ដោយ​បុរស​ម្នាក់​អត់​រង​របួស​ដូច​គ្នា​ដែរ ។

អ្នកដំណើរ​តាម​ផ្លូវ​ខាងលើ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ​គាត់​បានឃើញ​រថយន្ត​បែន​យី​ឌុ​ប​ដឹក​ដីខ្សាច់ ​១​គ្រឿង​ ខាងលើ​ បើកបរ​ធ្វើ​ដំណើរ​តាម​មហាវិថី ​ស៊ី ជី​ន​ពីង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ បាន​បើក​ឈប់​ រួច​បើក​ថយក្រោយ​បត់​ទទឹង​ផ្លូវ ចូល​ចាក់​ខ្សាច់​នៅ​ក្នុង​ការដ្ឋាន​មួយ​កន្លែង ​នៅ​ក្បែរ​នោះ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ស្រប​ពេល​នោះ ​រថយន្ត​ទ្រុង​បាន​បើក​ក្នុង​ទិស​ដៅ​ស្របគ្នា​ទៅ​ដល់​បុក​ចំ​ទទឹង​ខ្លួន​ពេញ​រថយន្ត​បែន​ទំហឹង បណ្ដាល​ឲ្យ​ខូច​កាប៊ី​ន​មួយ​ចំហៀង​តែ​ម្ដង ។ ខណៈនោះ​ មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ទ្រុង​ខាងលើ​នោះ​រង​របួស​ទេ ហើយ​រថយន្ត​បែន​ដឹក​ខ្សាច់​ពុំ​រង​ការ​ខូចខាត​នោះ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ ​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ហើយ​បាន​ឲ្យ​តំណាង​ភាគី​រថយន្ត​ទាំង​ពីរ​គ្រឿង​នោះ ធ្វើការ​សម្របសម្រួល​គ្នា ដើម្បី​បញ្ចប់រឿង ប៉ុន្តែ​ពុំ​ដឹង​ថា ​ត្រូវរ៉ូវ​គ្នា​ដោយ​របៀប​ណា​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ