ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​ បិទ​បញ្ចប់ «មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​ដោយ​ផ្តោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន» ​ទទួល​ថវិការ​ជិត​២៧​លាន​ដុល្លារ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​បិទ​បញ្ចប់ «​មូលនិធិ​កសាង​ហេង​ដ្ឋា​រចនាសម្ព័ន្ធ​តាម​ព្រំដែន​ដោយ​ផ្តោត​លើ​កា​រកសា​ផ្លូវ​ក្រវាត់​ព្រំដែន​» នៅ​ត្រឹម​ថ្ងៃ​ទី​៣១ ខែតុលា…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​បិទ​បញ្ចប់ «​មូលនិធិ​កសាង​ហេង​ដ្ឋា​រចនាសម្ព័ន្ធ​តាម​ព្រំដែន​ដោយ​ផ្តោត​លើ​កា​រកសា​ផ្លូវ​ក្រវាត់​ព្រំដែន​» នៅ​ត្រឹម​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤ ដោយ​ទទួល​ថវិការ​ពី​សប្បុរសជន ជិត​២៧​លាន​ដុល្លារ​អា​មេ​រិ​ក ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​បវរ​ធិ​បតី​ នៅ​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​តុលា ​ឆ្នាំ​២០២៤ ​បាន​លើក​ឡើង​ថា ​កាលពី​ថ្ងៃ​ទី​២២ សីហា ២០២៤ កន្លង​ទៅ ខ្ញុំព្រះករុណា​ទូលព្រះបង្គំ ខ្ញុំ​បាន​ប្រកាស​បង្កើត «មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​ដោយ​ផ្តោត​លើ​ការ កសាង​ផ្លូវ​ក្រវាត់​ព្រំដែន» ហើយ​ចាប់ពី​ថ្ងៃ​ទី២៦ សីហា ២០២៤ មក ក្រុមការងារ​មូលនិធិ​បាន ចាប់ផ្តើម​ទទួល​ការ​បរិច្ចាគ​ថវិកា​ដោយ​ស្ម័គ្រចិត្ត​ពី​ជនរួមជាតិ​ខ្មែរ​គ្រប់​ទិស​ទី​ទាំង​ក្នុង និង​ក្រៅប្រទេស ។

សម្តេច​បវរ​ធិ​បតី​បាន​បញ្ជាក់​ថា ​៖ «​ចលនា ​នៃ​ការ​បរិច្ចាគ​ថវិកា​ក្នុង “​មូលនិធិ​កសាង​ហេ​ដ្ឋា​រ​ចនា​សម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្ដោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​” ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤ នេះ ដោយ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង និង​ក្រៅប្រទេស​ចំនួន ៧២០.១០៥ អង្គ​/​នាក់ ដែល​បាន​ចូលរួម​បរិ​ច្ចាក និងទទួល​បាន​ថវិកា​សរុប​ចំនួន ៣២.៩៥២.៤៤២.០៤៤ រៀល និង​ប្រាក់​ដុល្លា​អា​មេ​រិ​ក​ សរុប​ចំនួន ១៨.៧២៩.៩៩៨ ដុល្លា​អា​មេ​រិ​ក (​គិត​ជា​ទឹកប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រមាណ ២៦.៩៦៧.៦០៩ ដុល្លា​អា​មេ​រិ​ក​)»​ ។

សម្តេច​បវរ​ធីប​តី ​បាន​បន្ថែម​ថា វិភាគទាន​ស្ម័គ្រចិត្ត​ ដែល​ទទួល​បាន​នេះ នឹង​ត្រូវ​យកទៅ​ប្រើប្រាស់​ក្នុង​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​។ ដើម្បី​ធានា​ការ​គ្រប់គ្រង ប្រើប្រាស់​ថវិការ​បាន ត្រឹមត្រូវ តម្លាភាព និង​ចំ​គោលដៅ ខ្ញុំ​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ដើម្បី​គ្រប់គ្រង​មូ ល​និ​ធិ ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្ដោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​ដឹកនាំ​ដោយ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គឹ​ម ប៊ុ​ន​ថា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​នាយករង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ ។

សម្តេច​បវរ​ធិ​បតី ​បាន​លើក​ឡើង​ទៀត​ថា ​បន្ថែម​លើ​នេះ នៅ​ថ្ងៃ​សុក្រ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្រុមការងារ​ចំពោះ​កិច្ច នឹង​ធ្វើ​ស​ន្និ​សិទ្ធ​កាសែត ដើម្បី​បង្ហាញ​អំពី​ផែនការ​លំអិត នៃ​ការ​ប្រើប្រាស់​ថវិកា​មូលនិធិ​ ក្នុង​ការ​កសាង​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​ពិតជា​មាន​មោទនភាព​ក្រៃ​លែង ដែល​មូលនិធិ​មួយ​នេះ​បាន​ទទួល​ការ​គាំទ្រ យ៉ាង​ផុល​ផុស​ពី​សំណាក់​អង្គ​ព្រះមហាក្សត្រ ព្រះ​មហាក្សត្រី ឥស្សរជន​ថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង និង​ក្រៅប្រទេស​ក្នុង​ស្មារតី​មហា​សាមគ្គី​ជាតិខ្មែរ​ ។

សម្តេច​បវរ​ធិ​បតី ​ក៏​បាន​លើក​ឡើង​ទៀត​ថា​ ៖ ​ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ​សូម​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ប្រគេន ថ្វាយ ជូន​ចំពោះ​ព្រះ​ថេរា​នុ​ត្ថេ​រៈ​គ្រប់​ព្រះ​អង្គ អង្គ​ព្រះមហាក្សត្រ ព្រះ​មហាក្សត្រី សម្តេច ឯកឧត្តម លោក​ជំទាវ លោក លោកស្រី លោកយាយ លោកតា អ៊ំ ពូ មីង និង​បងប្អូន​ជនរួមជាតិ​ទាំងអស់ ចំពោះ​ការ​ចូលរួម​ចំ​ណែក​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​នេះ ដែល​នេះ​ គឺជា​វិភាគទាន​ដ៏​មាន​តម្លៃ​បំផុត និង​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ ហើយ​ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ទឹកចិត្ត​មន​សិ​ការ​ស្នេហា​ជាតិ​មា​តុភូមិ​របស់​ជនរួមជាតិ​ខ្មែរ​យើង ដែល​តែងតែ​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​ការ​បូជា​លះបង់​គ្រប់បែប​យ៉ាង​នៅ​ក្នុង​មហា​ចលនា​ជាតិ ​ដើម្បី​បុព្វហេតុ​កសាង ការពារ និង​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា ដោយ​ឈរ​លើ​មូលដ្ឋាន និង​ស្មារតី​នៃ​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ