ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ម្ចាស់​ឆ្កែ និង​យុវជន ណ​ន សុខ​ហេង មក​បញ្ចប់​នីតិវិធី​ជម្លោះ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ម្ចាស់​ឆ្កែ​មានការ​សោកស្ដាយ និង​មិន​បាន​គិត​វែង​ឆ្ងាយ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤​នេះ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤​នេះ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​នារី​ម្ចាស់​ឆ្កែ មក​ជួប​ជាមួយ​យុវជន ណ​ន សុខ​ហេង នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សម្រួល​បញ្ចប់​ជម្លោះ និង​ដក​ពាក្យបណ្តឹង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ។

នៅ​ក្នុង​ការ​សម្របសម្រួល​នេះ នារី​ជា​ម្ចាស់​ឆ្កែ មានការ​សោកស្ដាយ​រាល់​កំហុស ឆេវឆាវ និង​មិន​បាន​គិត​វែង​ឆ្ងាយ រួច​ក៏​លើកដៃ​សំពះ​យុវជន ណ​ន សុខ​ហេង ហើយ​យុវជន ណ​ន សុខ​ហេង ក៏​លើកដៃ​សំពះសុំទោស ម្ចាស់​ឆ្កែ​វិញ​ទៅ​មក​ផង​ដែរ ។

បើ​តាម​លោក​ឧត្តមសេនីយ៍​ស្នងការ ជួន ណា​រិ​ន្ទ នារី​ជា​ម្ចាស់​ឆ្កែ បាន​អរគុណ​សម្ដេច​តា​តេ​ជោ ហ៊ុន សែន យ៉ាង​ជ្រាលជ្រៅ រួច​ស្ម័គ្រចិត្ត​ធ្វើ​កំណត់ហេតុ​ព្រមព្រៀង និង​ដក​ពាក្យបណ្ដឹង ឈប់​ប្ដឹងផ្ដល់​គ្នា​ចាប់​ពេល​នេះ​តទៅ ។

ក្រោយ​បញ្ចប់​ការ​បំពេញ​នីតិវិធី នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រួចរាល់ សំណុំរឿង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បញ្ចប់​តាម​តាម​ផ្លូវច្បាប់ ។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែតុលា ឆ្នាំ​២០២៤ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​យុវជន ណ​ន សុខ​ហេង អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ ដែល​មាន​ជម្លោះ​ជាមួយ​ឈ្មោះ គា ច​ន្ធូ ម្ចាស់​ក្រុមហ៊ុន «​ស៊ា​ង ឡង មីង​ស៊ូ​» លក់ និង​ផ្គត់ផ្គង់​សម្ភារ​ការពារ​ជម្រាប​ទឹក ដែល​មា​នទី​តាំងនៅ​ផ្លូវ​ភ្នំពេញ​ហាណូយ ភូមិ​ឈ្មួញ សង្កាត់​ឈ្មួញ ខណ្ឌ​សែន​សុខ ចូល​ជួប​ដើម្បី​សម្របសម្រួល​បញ្ចប់​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​មានការ​ចូលរួម​សម្របសម្រួល​ដោយ ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​ព្រឹទ្ធសភា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ឱកាស​នោះ សម្ដេច​តេ​ជោ បាន​អនុញ្ញាត​ឲ្យ​យុវជន ណ​ន សុខ​ហេង បាន​ថតរូប​អនុស្សាវរីយ៍ និង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០,០០០​ដុល្លារ និង​៣៥​លាន​រៀល ព្រមទាំង​បាន​បង្កើត​អាជីវកម្ម ឡ​ដុត នំប៉័ង​មួយ​នៅ​ក្នុង​ក្រុង​ក្រចេះ ខេត្តក្រចេះ ដល់​ចៅប្រុស ដើម្បី​ប្រកបរ​បរច​ញ្ចឹ​ម​គ្រួសារ ។

លើស​ពី​នេះ​សម្ដេច​តេ​ជោ បាន​ណែនាំ​ចៅប្រុស ណ​ន សុខ​ហេង ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ប្រកប​អាជីវកម្ម ដែល​សម្ដេច​បាន​ផ្ដល់​អោយ​ពេល​នេះ ពិសេស​ត្រូវ​ចេះ​យក​លុយ​បង្កើត​លុយ ហាម​លេងល្បែង និង​ស្មោះត្រង់​ជាមួយ​ប្រពន្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ