ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ៖​ ករណី​អ្នកទោស​ជនជាតិ​វៀតណាម​រត់​ចេញពី​ពន្ធនាគារ​មក​ពីមន្ត្រី​យាមកាម​​មិនចាក់សោសុវត្ថិភាព

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​គូសបញ្ជាក់​ថា ករណី​អ្នកទោស​ជនជាតិ​វៀតណាម រត់​ចេញពី​ពន្ធនាគារ​នៅ​ខេត្តស្វាយរៀង​មក​ពី​មន្ត្រី​យាមកាម​មានការ​ធ្វេសប្រហែស​មិន​បាន​ចាក់សោរ​សុវត្ថិភាព នៅ​ពេល​អ្នកទោស​នោះ​ជួប​ជាមួយ​គ្រួសារ ។ យោង​តាម​លិខិត​បំភ្លឺ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ផ្អែក​លើ​ការ​ផ្សាយ​របស់​សារព័ត៌មាន ពាក់ព័ន្ធ​ករណី​អ្នកទោស​ជនជាតិ​វៀតណាម​ម្នាក់​ដែល​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​គូសបញ្ជាក់​ថា ករណី​អ្នកទោស​ជនជាតិ​វៀតណាម រត់​ចេញពី​ពន្ធនាគារ​នៅ​ខេត្តស្វាយរៀង​មក​ពី​មន្ត្រី​យាមកាម​មានការ​ធ្វេសប្រហែស​មិន​បាន​ចាក់សោរ​សុវត្ថិភាព នៅ​ពេល​អ្នកទោស​នោះ​ជួប​ជាមួយ​គ្រួសារ ។

យោង​តាម​លិខិត​បំភ្លឺ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ផ្អែក​លើ​ការ​ផ្សាយ​របស់​សារព័ត៌មាន ពាក់ព័ន្ធ​ករណី​អ្នកទោស​ជនជាតិ​វៀតណាម​ម្នាក់​ដែល​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង បាន​រត់គេច​ចេញពី​ពន្ធនាគារ កាលពី​វេលា​ម៉ោង​១៦:៤០​នាទី រសៀល ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៤ ។

ទាក់ទិន​នឹង​ករណី​ខាងលើ អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ចាត់តាំង​ក្រុមការងារ​ជំនាញ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់​បន្ទាប់​ពី​ហេតុការណ៍​នេះ​បាន​កើតឡើង ។ អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ពិនិត្យ​ឃើញ​ថា ខ្លឹមសារ​មួយ​ចំនួន​ដែ ល​បាន​ចុះ​ផ្សាយ​លើ​បណ្តាញសារព័ត៌មាន​មិន​បាន​ឆ្លុះ​បញ្ចាំង​នូវ​ការ​ពិត​ទាំងស្រុង​អំពី​ហេតុការណ៍​ជាក់ស្តែង ក្នុងអំឡុងពេល​កើតហេតុ នោះ​ឡើយ ។

ប្រភព​បាន​លើក​ឡើង​ថា ដើម្បី​ចៀសវាង​ការ​ភ័ន្ត​ច្រឡំ​ពី​សំណាក់​សាធារណៈជន និង​មជ្ឈដ្ឋាន​ទូទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួងមហាផ្ទៃ សូម​ធ្វើការ​បំភ្លឺ​ថា អគ្គនាយកដ្ឋាន​ពន្ធនាគារ​ទទួលស្គាល់​ថា ពិតជា​មាន​ហេតុការណ៍​ជន​ជាប់​ឃុំ​ជនជាតិ វៀតណាម ម្នាក់ ឈ្មោះ ង្វៀ​ង តុង​ហ្នឹង (NGUYEN TRONG NGUYEN) ភេទ​ប្រុស បាន​រត់គេច​ចេញពី ពន្ធនាគារ​ខេត្តស្វាយរៀង កាលពី​រសៀល ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៤ ពិតប្រាកដ​មែន ។

អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​អះអាង​ថា ការ​រត់គេច​ខ្លួន​របស់​ជន​ជាប់​ឃុំ​ជនជាតិ​វៀតណាម​ខាងលើ មិនមែន​ជា​សកម្មភាព​ចូល​រំដោះ អ្នកទោស​ចេញពី​ក្នុង​ពន្ធនាគារ ឬ​សកម្មភាព​ប្រដាប់​អាវុធ​រំដោះ​អ្នកទោស​នោះ​ទេ ។

ជន​ជាប់​ឃុំ​ជនជាតិ​វៀតណាម ឈ្មោះ ង្វៀ​ង តុង​ហ្នឹង (NGUYEN TRONG NGUYEN) បាន​ធ្វើ​សកម្មភាព​រត់គេច​ខ្លួន​ក្នុងអំឡុងពេល​ទទួល​បានការ​អនុញ្ញាត​ឱ្យ​ជួប​គ្រួសារ​មក​សួរសុខទុក្ខ ហើយ​ឆ្លៀតពេល​ដែល​មន្ត្រី យាមកាម​មានការ​ធ្វេសប្រហែស​មិន​បាន​ចាក់សោ​សុវត្ថិភាព ជន​ជាប់​ឃុំ​រូប​នេះ​ក៏​រត់​ចេញពី​បន្ទប់​សំដៅ​ទៅ​គូកន​ដែល​បាន​រង់ចាំ​ជា​ស្រេច និង​បាន​យក​អា​វុ​.​ធ​ខ្លី​ពី​គូកន​តម្រង់​គំ​រា​.​ម​ទៅ​មន្ត្រី ដែល​ដេញ​តាម​ពី ក្រោយ រួច​ហើយ​ឡើង​ជិះ​ម៉ូតូ​ដែល​ត្រៀម​រង់ចាំ​នៅ​របង​កំផែង​ខាងក្រៅ​ជិះ​គេចខ្លួន​បាត់​ទៅ ។

អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​លើក​ឡើង​ថា តាម​រយៈ​ការ​បំភ្លឺ​នេះ សង្ឃឹម​ជឿជាក់​ថា សាធារណៈជន​គ្រប់​មជ្ឈដ្ឋាន​បាន​ជ្រាប​ច្បាស់​នូវ​ការ​ពិត​ទាក់ទិន​នឹង​ហេតុការណ៍​ខាងលើ​ស្រាយ​បាន​នូវ​ការ​មន្ទិល ។ ជាមួយ​គ្នា​នេះ ក៏​សូម​អំពាវនាវ​ដល់​សារព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ​ដោ យ​ផ្អែក​លើ​មូលដ្ឋាន ប្រភព​ច្បាស់លាស់ និង​ដោយ​សុភ​វិនិច្ឆ័យ ចៀសវាង​ការ​ធ្វើ​អត្ថាធិប្បាយ​ខុស​ពី​ការ​ពិត​នាំ​ឱ្យ​មានការ​ភ័ន្ត​ច្រឡំ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​អង្គភាព ។

អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​នឹង​កំពុង​តាម​ស្វែងរក​ចាប់​ជន​ជាប់​ឃុំ ឈ្មោះ ង្វៀ​ង តុង​ហ្នឹង​(NGUYEN TRONG NGUYEN) មក​វិញ រួម​ទាំង​គូកន ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ