ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ក្នុង​ព្រះរាជ​ពិធី​មហា​មិ​ទ្ទី​ញ​ខួប​លើក​ទី​២០ ព្រះ​វស្សា​នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ ព្រះមហាក្សត្រ​កម្ពុជា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែតុលា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែតុលា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​អញ្ជើញ​ក្នុង​ព្រះរាជ​ពិធី​មហា​មិ​ទ្ទី​ញ ខួប​លើក​ទី​២០ នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​មុខ​ព្រះ​ទីនាំង​ចន្ទ​ឆាយា ព្រះ​បរមរាជវាំង ។

ព្រះរាជ​ពិធី​នេះ មានការ​យាង និង​អញ្ជើញ​ចូលរួម​ពី​ឥស្សរជន និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​សំខាន់​ៗ រួម​មាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​, សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​, សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានកិត្តិយស​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​, សម្តេច​ក្រឡាហោម ស ខេ​ង ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​, សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​, សម្តេច​មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង និង​ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​, ព្រះរាជ​វង្សានុវង្ស មន្ត្រី​ក្រសួងព្រះបរមរាជវាំង និង​ក្រសួង​ស្ថាប័ន​គ្រប់​លំដាប់ថ្នាក់ ។

ប្រជារាស្ត្រ​ខ្មែរ​គ្រប់​រូប បាន​សម្តែង​ឆន្ទៈ និង​មនោសញ្ចេតនា​របស់​ខ្លួន​សប្បាយ​រីករាយ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះ​អង្គ​សព្វព្រះរាជហឫទ័យ ទ្រង់​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ ដើម្បី​បាន​គង់​ជា​ម្លប់​ដ៏​សុខក្សេមក្សាន្ត ត្រជាក់ត្រជំ​របស់​មាតុភូមិ និង​ប្រជារាស្ត្រ​របស់​ព្រះ​អង្គ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ