ខេត្តបន្ទាយមានជ័យ៖ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ខេត្តបន្ទាយមានជ័យបេក្ខជនដែលប្រឡងជាប់មានចំនួន៤.៨៣៩នាក់ក្នុងនោះមាននិទ្ទេស(A)ចំនួន៧៤នាក់ត្រូវបានប្រកាសលទ្ធផលនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នៅវិទ្យាល័យសម្តេចឪក្រុងសិរីសោភ័ណ។
លោក ឈូរ ប៊ុនរឿង ប្រធានមន្ទីអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានប្រកាសលទ្ធផលថា៖ខេត្តបន្ទាយមានជ័យបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤មានចំនួន៤.៨៣៩នាក់ក្នុងនោះមានស្រីចំនួន២.៩៤៨នាក់ភាគរយបេក្ខជនប្រឡងជាប់៧៩.១១ស្រី៨៣.៨៧ក្នុងនោះមានបេក្ខជនប្រឡងជាប់និទ្ទេសAមានចំនួន៧៤នាក់ស្រី៤៦នាក់ ជាប់និទ្ទេសBមានចំនួន៤១៦នាក់ស្រី២៤២នាក់ ជាប់និទ្ទេសCមានចំនួន១.០០៣នាក់ស្រី៦៥៣នាក់ ជាប់និទ្ទេសDមានចំនួន១.៦៣០នាក់ស្រី១.០៥៩នាក់ ជាប់និទ្ទេសEមានចំនួន១.៧១៦នាក់ស្រី៩៤៨នាក់។
លោកបានបញ្ជាក់ថា៖ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាឆ្នាំ២០២៤ខេត្តបន្ទាយមានជ័យ មានបេក្ខជនចំនួន៦.១១៧នាក់ស្រី៣.៥១៥នាក់ បេក្ខជនប្រឡងជាប់មានចំនួន៤.៨៣៩នាក់ស្រី២.៩៤៨នាក់ ក្នុងមានបេក្ខជនចំណេះទូទៅចំនួន៥.០៩១នាក់ស្រី៣.០៥៨នាក់ប្រឡងជាប់៤.២៣៤នាក់ស្រី២.៦១១នាក់ បេក្ខជនស្វាយរិនចំនួន៧៥៩នាក់ស្រី៣៩៧នាក់ ប្រឡងជាប់៤៩៥នាក់ស្រី៣០៨នាក់ បេក្ខជនបំពេញវិជ្ជាចំនួន២៦៧នាក់ស្រី៦០នាក់ប្រឡងជាប់១១០នាក់ស្រី២៩នាក់។
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ខេត្តបន្ទាយមានជ័យឆ្នាំ២០២៤នេះបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិពិតជាល្អប្រសើរក្នុងចំណោមបេក្ខជនដែលប្រឡងជាប់៤.៨៣៩នាក់ស្រី២.៩៤៨នាក់ក្នុងនោះមានបេក្ខជនដែលជាប់និទ្ទេសAចំនួន៧៤នាក់មានស្រី៤៦នាក់ហើយបេក្ខជនដែលប្រឡងធ្លាក់ត្រូវបន្តប្រឡងស្វារិនមិនត្រូវអស់សង្ឃឹមត្រូវខឹតខំរៀនសូត្រប្រឡងអោយជាប់ឆ្នាំ២០២៥ ៕









ចែករំលែកព័តមាននេះ