រាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានគូសបញ្ជាក់ថា ភារកិច្ចបន្ទាន់
កម្ពុជា-ថៃត្រូវបញ្ឈប់ការបាញ់ប្រហារឲ្យបានឆាប់ ហើយចាប់ផ្តើមសន្ទនាឡើងវិញ ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ។

ឯកឧត្តម វ៉ាង វិនពីន អគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងដូច្នេះថា «ភារកិច្ចបន្ទាន់ គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់ ចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី» ។
ឯកឧត្តមក៏បានលើកឡើងថា ភាគីចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងគាំទ្រតួនាទីដ៏សំខាន់របស់ក្រុមសង្កេតការណ៍អាស៊ានក្នុងការឃ្លាំមើលបទឈប់បាញ់ រីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញ និងផ្តល់វេទិកាសម្រាប់ការសន្ទនា និងកិច្ចចរចារវាងភាគីទាំងពីរ ។

ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានបង្ហាញសង្ឃឹមថា កម្ពុជានិងថៃនឹងរួមដំណើរគ្នាបន្តទៅមុខ ខិតខំស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងកសាងសន្តិភាពឡើងវិញតាមបណ្តោយព្រំដែន ។
បើតាមឯកអគ្គរដ្ឋទូតចិនបានលើកឡើងថា នៅអំឡុងពេលលោក Deng Xijun មន្ត្រីបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិនបំពេញទស្សន កិច្ចនៅក្នុងប្រទេសកម្ពុជានិងថៃ ដើម្បីសម្របសម្រួលឱ្យមានការឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជាថៃ ។
ចែករំលែកព័តមាននេះ