ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បួន​ដង្ហែ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ​(​ស្នាមញញឹម​នៃ​កម្ពុជា​)

15 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ​៖​ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៤ អាកាសធាតុ​មាន​ភាព​ត្រជាក់ អំណោយផល​ដល់​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​(​ស្នាមញញឹម​នៃ​កម្ពុជា​)​នៅ​បរិវេណ​ប្រាសាទ​អង្គរ ។ «​ស្នាមញញឹម​នៃ​កម្ពុជា​»​ជា​សកម្មភាព​សង្គម ដែល​បង្កើត​ឡើង​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍…

ខេត្តសៀមរាប ​៖​ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៤ អាកាសធាតុ​មាន​ភាព​ត្រជាក់ អំណោយផល​ដល់​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​(​ស្នាមញញឹម​នៃ​កម្ពុជា​)​នៅ​បរិវេណ​ប្រាសាទ​អង្គរ ។

«​ស្នាមញញឹម​នៃ​កម្ពុជា​»​ជា​សកម្មភាព​សង្គម ដែល​បង្កើត​ឡើង​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ តាម​រយៈ​ការ​ចែករំលែក​នូវ​ទំនៀមទម្លាប់ និង​មេរៀន​នៃ​ស្នាមញញឹម ដែល​បង្ហាញ​ពី​មិត្តភាព​របស់​ប្រជាជន​កម្ពុជា ។ ស្នាមញញឹម​ក្នុង​ប្រវត្តិសាស្ត្រ និង​វប្បធម៌​កម្ពុជា មាន​ន័យ​ជា​សញ្ញា​ដែល​បង្ហាញ​ពី​ការ​ពេញចិត្ត​និង​អំណរ​ចិត្ត​នៅ​ក្នុង​សង្គម​ខ្មែរ ។

តាម​ប្រវត្តិសាស្ត្រ​វប្បធម៌​ខ្មែរ បុព្វបុរស​បាន​ធ្វើ​ឱ្យ​ស្នាមញញឹម ក្លាយជា​សញ្ញា​នៃ​សន្តិភាព និង សាមគ្គីភាព ។ ស្នាមញញឹម​នៃ​កម្ពុជា កម្មវិធី​នេះ ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ពង្រឹងស្មារតី​នៃ​កម្ពុជា​ដែល​គួរ​ឱ្យ​ស្រលាញ់​ដែល​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។

ព្រឹត្តិការណ៍​នេះ​មិន​ត្រឹមតែ​មាន​ន័យ​ជា​ការ​អបអរសាទរ​នៅ​លើ​សម្ដែង​ស្នាមញញឹម​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​បង្កើន​ភាព​រួបរួម និង​ការ​ប្តេជ្ញា​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​ជាមួយ​គ្នា ។ ការ​ដង្ហែ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​រំឭក​ឱ្យ​មានការ​ចង​ចាំ​នូវ​វីរភាព​របស់​ព្រះ​អង្គ ជា​ការ​ដាស់តឿន​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យ​ពង្រឹង​ចំណង​សាមគ្គីភាព ជាតិនិយម​នៃ​ប្រជាជន​ខ្មែរ ។

ព្រឹត្តិការណ៍​នេះ​ជា​ការ​រំឭក​ដល់​បុព្វ ហេតុ​នៃ​សិល្បៈ និង​វប្បធម៌​ដែល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​បង្កើត និង​បន្សល់​ទុក និង​ដើម្បី​បង្ហាញ​អំពី​អំណាច និង​សិល្បៈ​ដ៏​សម្បើម​នៃ​សម័យ​នោះ ។ ក្នុង​ពិធី​ដង្ហែ​នេះ​លោក​ឧកញ៉ា​ខេមរៈ សិរីមន្ត សម្តែង​ជា​តួអង្គ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ និង​លោក​ជំទាវ​អ្នកឧកញ៉ា​ម៉ៅ ចំណាន គិត ម៉េ​ង សម្តែង​ជា​ព្រះ​នាង​ឥន្ទ្រ​ទេវី ។

នៅ​ខាងក្រៅ​បរិវេណ​ប្រាង្គ​ប្រាសាទអង្គរវត្ត មាន​មហាជន​ជា​ច្រើន​បាន​ឈរ​រង់ចាំ​ទស្សនា​ទស្សនីយភាព​ដ៏​អស្ចារ្យ​ដ៏​កម្រ​បាន​ទស្សនា​នេះ​ជា​ច្រើន​កុះករ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ