ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺក្បាល​ញឹកញាប់ អស់កម្លាំង និង​គេង​មិន​លក់​ទទួលទាន​អាហារ​ទាំងនេះ

2 ខែ មុន

ការ​ឈឺក្បាល អស់កំលាំង និង​គេង​មិន​លក់ មិនមែន​គ្រាន់តែ​ជា​លទ្ធផល​នៃ​ការ​ខំធ្វើការ​ពេញ​មួយ​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​បណ្តាល​មក​ពី​កម្រិត​នៃ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម និង​វីតាមីន K នៅ​ក្នុង​ខ្លួន​របស់​អ្នក​ធ្លាក់​ទាប​ផង​ដែរ​។ ថ្ងៃនេះ​យើង​នឹង​បង្ហាញ​អំពី​អាហារ​សំខាន់​ៗ​ដែល​អ្នក​ត្រូវ​ដឹង ដើម្បី​ជួយ​កាត់​បន្ថយ​នូវ​អាកា​រៈ​ឈឺក្បាល​ញឹកញាប់…

ការ​ឈឺក្បាល អស់កំលាំង និង​គេង​មិន​លក់ មិនមែន​គ្រាន់តែ​ជា​លទ្ធផល​នៃ​ការ​ខំធ្វើការ​ពេញ​មួយ​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​បណ្តាល​មក​ពី​កម្រិត​នៃ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម និង​វីតាមីន K នៅ​ក្នុង​ខ្លួន​របស់​អ្នក​ធ្លាក់​ទាប​ផង​ដែរ​។ ថ្ងៃនេះ​យើង​នឹង​បង្ហាញ​អំពី​អាហារ​សំខាន់​ៗ​ដែល​អ្នក​ត្រូវ​ដឹង ដើម្បី​ជួយ​កាត់​បន្ថយ​នូវ​អាកា​រៈ​ឈឺក្បាល​ញឹកញាប់ អស់កម្លាំង និង​គេង​មិន​លក់ ។

1.​ ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម
ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​ចូលរួម​ក្នុង​ប្រតិកម្ម​គីមី​ផ្សេង​ៗ​គ្នា​យ៉ាង​ហោច​ណាស់ ៣០០ នៅ​ក្នុង​ខ្លួន​របស់​មនុស្ស​យើង​។ វា​ជួយ​បំប្លែង​អាហារ​ទៅ​ជា​ថាមពល និង​បង្កើត​ប្រូតេអ៊ីន​ថ្មី​ពី​អាស៊ី​ដ​អា​មី​ណូ​។ នោះ​ហើយ​ជា​មូលហេតុ​ដែល​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បំបាត់​ការ​ថប់​បារម្ភ ភាព​តានតឹង និង​ដើម្បី​បំបាត់​ភាព​អស់កម្លាំង​ ។ វា​អាច​ការពារ​ការ​ឈឺក្បាល​ញឹកញាប់ និង​ថែម​ទាំង​ជួយ​ព្យាបាល​រោគ​ប្រកាំង​ទៀត​ផង​។

កង្វះ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​ធ្វើ​ឱ្យ​ថយ​ចុះ​នូវ​កម្រិត Serotonin ដែល​បណ្តាល​ឱ្យ​សរសៃឈាម​រួម​តូច និង​ប៉ះពាល់​ដល់​មុខងារ​របស់​ប្រព័ន្ធ​បញ្ជូន​របស់​សរសៃប្រសាទ​។ កម្រិត​ម៉ា​ញ៉េ​ស្យូ​ម​ទាប​អាច​បណ្តាល​ឱ្យ​ធ្លាក់​ទឹកចិត្ត និង​គេង​មិន​លក់​។ អ្នក​អាច​ស្វែងរក​ប្រភព​អាហារ​ដែល​មាន​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​ច្រើន​ជាងគេ​នៅ​ក្នុង​ស្ពៃ​ខ្មៅ គ្រាប់ អង្ករសំរូប នំប៉័ង ត្រី សាច់ ផ្លែ​បឺ​រ​។

2.​ ​វីតាមីន K
វីតាមីន K សំយោគ​ប្រូតេអ៊ីន​ដែល​ចាំបាច់​ក្នុង​ការ​បង្កក​ឈាម និង​បញ្ឈប់​ការ​ហូរ​ឈាម​។ កង្វះ​វីតាមីន K អាច​បណ្តាល​ឱ្យ​មាន​ស្នាម​ជាំ ឬ​ហូរ​ឈាម​ច្រើន​នៅ​ពេល​មាន​របួស​។

អត្ថប្រយោជន៍​ផ្សេង​ទៀត​នៃ​វីតាមីន K ដែល​ត្រូវ​បាន​គេ​លើក​ឡើង ប៉ុន្តែ​មិន​ត្រូវ​បាន​បង្ហាញ​ឱ្យ​ឃើញ​តាម​បែប​វិទ្យាសាស្ត្រ​ពេញលេញ​នៅឡើយ​ទេ​រួម​មាន ការ​ការពារ​ពី​ការ​កាច់​សរសៃឈាម និង​សរសៃ​វ៉ាល់ និង​ការ​ថយ​ចុះ​ហានិភ័យ​ទាំង​ជំងឺ​អាល់​ហ្សៃ​មឺ​រ និង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​។

វីតាមីន K ក៏​សហការ​ជាមួយ​វីតាមីន D ដើម្បី​ដឹកនាំ​ជាតិ​កាល់ស្យូម​ដល់​ឆ្អឹង និង​ជួយ​ឱ្យ​វា​ផ្សារ​ភ្ជាប់​គ្នា​ដើម្បី​ធ្វើ​ឱ្យ​ឆ្អឹង​របស់​អ្នក​រឹង​មាំ​។ កម្រិត​ទាប​នៃ​វីតាមីន K អាច​នាំ​ឱ្យ​មានការ​កើនឡើង​ហានិភ័យ​នៃ​ការ​ពុក​ឆ្អឹង​។

អ្នក​អាច​ស្វែងរក​ប្រភព​វី​តា​មិន K នៅ​ក្នុង បន្លែ​ស្លឹក​បៃតង​ដូច​ជា​: ខាត់ណា ស្ពៃ​ខ្មៅ ស្ពៃចង្កឹះ និង​បន្លែ​ស្លឹក​បៃតង​ផ្សេង​ៗ​ទៀត ស្លឹក​ខ្ទឹម ស្ពៃក្តោប ស្ពៃក្តោប​ក្រហម ក្រសាំងទាប កូន​ស្ពៃបូកគោ សាឡា​ត់​ក្រហម និង​ប្រភេទ​សាឡា​ត់​ផ្សេង​ៗ​ទៀត​។ អ្នក​ក៏​អាច​ទទួល​បាន​វីតាមីន K BI​គ្រឿងទេស​ហឹរ​ដូច​ជា​ ម្រេច ម្ចេ​ស ម្សៅ​ម្ទេស និង​គ្រឿងការី​។ ប្រភព​ដ៏​អស្ចារ្យ​ផ្សេង​ទៀត ដូច​ជា​ទំពាំង​បារាំង ពោត​បារាំង ដើម​ខ្ទឹមបារាំង ត្រសក់ សណ្តែកសៀង ប្រេង​អូ​លីវ និង​ផ្លែ​ឈើ​ស្ងួត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ