ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់ហក់ឡើងខ្លាំងហូរកាត់លើសំណង់ទ្វារទឹកព្រែកចំណោម ប្រឈមការ​ច្រោះដាច់ផ្លូវ

6 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ទឹកជំនន់បានហក់ឡើងខ្លាំងបានហូរកាត់ពីលើសំណង់ទ្វារទឹកព្រែកចំណោម ប្រឈមការ​ច្រោះ​ដាច់ផ្លូវ ​កំពុងធ្វើឱ្យ​ប្រជាពលរដ្ឋមានការព្រួយបារម្ភ​ ​កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្ថិតភូមិចំណោម ឃុំចំណោម…

0:00
0:00

ខេត្ត​បន្ទាយមានជ័យ ៖ ទឹកជំនន់បានហក់ឡើងខ្លាំងបានហូរកាត់ពីលើសំណង់ទ្វារទឹកព្រែកចំណោម ប្រឈមការ​ច្រោះ​ដាច់ផ្លូវ ​កំពុងធ្វើឱ្យ​ប្រជាពលរដ្ឋមានការព្រួយបារម្ភ​ ​កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្ថិតភូមិចំណោម ឃុំចំណោម ស្រុកមង្គលបូរី ។

ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភ​យ៉ាងខ្លាំងនៅពេលឃើញទឹកជំនន់ហក់ឡើងខ្លាំងរយៈពេល២ថ្ងៃនេះ នៅសំណង់ព្រែកចំណោមដែលត្រូវបានទឹកហូរកាត់ពីលើសំណង់ ព្រោះទឹកឡើងខ្លាំងអាចប្រឈមការ​ច្រោះ​ដាច់ផ្លូវលើសំណង់ បើសិនជាគ្មានវិធានការដោះស្រាយទេ អាចដាច់ផ្លូវមិនអាចអោយប្រជាពលរដ្ឋធ្វើដំណើរ​ទៅមកបានពីភូមិចំណោមទៅកាន់ភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី។

ប្រជាពលរដ្ឋបានបញ្ជាក់ថា៖មូលហេតុទឹកសំណង់ព្រែកហក់ឡើងខ្លាំងរយៈពេលតែ២ថ្ងៃចាប់ពីថ្ងៃទី២២ដល់២៣ ខែតុលា ឆ្នាំ២០២៤នេះបណ្តាលអោយប្រឡាយព្រែកទឹកប្រៀប​ប្រឡាយនិងហូរ​កាត់លើសំណង់ព្រែកចំណោម និងព្រែកសឿ បើសិនទឹកនៅបន្តហក់ឡើងខ្លាំងអាចប្រឈមប៉ះពាល់ផ្ទះ​សម្បែងប្រជាពលរដ្ឋនិងផ្លូវអាចជន់លិច ព្រោះពេលនេះលំនៅដ្ឋានក្បែសំណង់ព្រែកចំណោមត្រូវបានលិចជាបណ្តើរៗហើយ ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ទឹកជំនន់ដែលហក់ឡើងខ្លាំងនៅប្រឡាយព្រែកចំណោម និងប្រឡាយព្រែកសឿ គឺទឹកធ្លាក់ពីខេត្តប៉ៃលិននិងយប់មិញមានភ្លៀងធ្លាក់មួយមេធំទើបទឹកជំនន់បានឡើងខ្លាំងនៅប្រឡាយព្រែកនិងដងស្ទឹងសឿនិងស្ទឹងចំណោម ហើយប្រជាកសិករត្រូវបានបិទ​ទ្វារទឹកដែលធ្លាក់ចូលទៅស្រែខាងលិចភូមិ និងទំនប់មិនអោយទឹកហូរចូលផ្នែកខាងក្រោមទើបទឹកហូរតែមួយច្រកបានទឹកហក់ឡើងខ្លាំងហូរលើសំណង់ទ្វារទឹកអាចប្រឈម​ច្រោះ​ដាច់ផ្លូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ