ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូលអ្នកគាំទ្រដ៏ស្មោះស្ម័គ្រម្នាក់ ចាយពេល​ជាង​កន្លះឆ្នាំ​ ជិះកង់ឆ្លងប្រទេស ទៅជួប Ronaldo

8 ម៉ោង មុន

ប្រទេសអារ៉ាប៊ីសាអូឌីត ៖ កំពូលអ្នកគាំទ្រជនជាតិចិនដ៏ស្មោះស្ម័គ្របំផុតម្នាក់ កាលពីពេលថ្មីៗនេះ បានបង្ករឿងភ្ញាក់ផ្អើលកក្រើកប្រព័ន្ធផ្សព្វផ្សាយពិភពលោក បន្ទាប់ពីបានចំណាយពេល ៦ខែ និង ២០ថ្ងៃ ជិះកង់ចម្ងាយ…

ប្រទេសអារ៉ាប៊ីសាអូឌីត ៖ កំពូលអ្នកគាំទ្រជនជាតិចិនដ៏ស្មោះស្ម័គ្របំផុតម្នាក់ កាលពីពេលថ្មីៗនេះ បានបង្ករឿងភ្ញាក់ផ្អើលកក្រើកប្រព័ន្ធផ្សព្វផ្សាយពិភពលោក បន្ទាប់ពីបានចំណាយពេល ៦ខែ និង ២០ថ្ងៃ ជិះកង់ចម្ងាយ ១៣,០០០គីឡូម៉ែត្រឆ្លងប្រទេស ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនជួបអាយដូលក្នុងដួងចិត្តគឺកីឡាករបាល់ទាត់ឆ្នើម Cristiano Ronaldo នៅប្រទេសអារ៉ាប៊ីសាអូឌីត។

ដូចដែលសារព័ត៌មានធំៗមួយចំនួន កាលពីពេលថ្មីៗនេះបានឱ្យដឹងថា អ្នកគាំទ្រជនជាតិចិនដ៏ស្មោះស្ម័គ្ររូបនោះ បានចាប់ផ្តើមធ្វើដំណើរចេញពីប្រទេសចិនទៅកាន់ទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ ការសម្រេចចិត្តផ្សងព្រេងជិះកង់ចម្ងាយរាប់ម៉ឺនគីឡូម៉ែត្របែបនេះ ដោយសារតែអ្នកគាំទ្ររូបនោះគ្មានប្រាក់គ្រប់គ្រាន់ចំណាយទិញសំបុត្រយន្តហោះ សម្រាប់ការធ្វើដំណើរត្រឹម ៥,៧០០គីឡូម៉ែត្រប៉ុណ្ណោះ។

ប្រភពដដែលបន្តថា នៅពេលទទួលបានដំណឹងនៃការលះបង់ដ៏ធំធេងរបស់អ្នកគាំទ្ររូបនោះ ក្លិប Al Nassr ព្រមទាំងខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានរៀបចំការជួបពិសេសមួយជាមួយអ្នកគាំទ្ររូបនោះ ហើយបុរសជនជាតិចិនទទួលបានការចុះហត្ថលេខាលើអាវក្រុម Al Nassr មានលេខ៧ ឈ្មោះ Ronaldo និងបានថតរូបជុំគ្នាជាមួយប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលអាយដូលក្នុងដួងចិត្តរបស់គេ។ ជាមួយគ្នានោះ គ្រប់គ្នាបានចាប់អារម្មណ៍នឹងក្រណាត់សមួយផ្ទាំងមានអក្សរជាភាសាចិន ដែលអ្នកគាំទ្ររូបនោះយកមកជាមួយពេលជួប Ronaldo បង្ហាញថា «ក្តីស្រមៃរបស់ខ្ញុំគឺជាការស្រឡាញ់ពិតប្រាកដ និងសេរីភាព»។

កីឡាករ Cristiano Ronaldo បច្ចុប្បន្នគឺជាបុគ្គលដំបូងគេនលើពិភពលោក ដែលមានអ្នកតាមដានរហូតដល់១ពាន់លាននាក់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់របស់កីឡាកររូបនេះ។ ហើយបច្ចុប្បន្នអតីតខ្សែប្រយុទ្ធក្រុម Sporting CP, Manchester United, Real Madrid និង Juventus វ័យ៣៩ឆ្នាំរូបនេះ គឺជាកីឡាករស៊ុតបញ្ចូលទី ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ពោល៩០៧គ្រាប់ទាំងក្លិប និងក្រុមជម្រើសជាតិ ហើយក៏ជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេនៅក្របខណ្ឌ UEFA Champions League ផងដែរ ពោល ១៤០គ្រាប់។ ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាលរូបនេះបានឈ្នះពានរង្វាន់ជាច្រើននៅក្នុងអាជីពរបស់ខ្លួន ដោយរួមមានទាំងពានរង្វាន់ Euro ឆ្នាំ ២០១៦, Champions League ៥ដង Serie A ២ដង La Liga ២ដង និង Premier League ៣ដងផងដែរ។

ចាប់តាំងពីចូលរួមជាមួយនឹងក្លិប Al Nassr កាលពីខែមករា ឆ្នាំ ២០២៣ កីឡាករ Cristiano Ronaldo បានបន្តសាងកេរ្តិ៍ដំណែលក្នុងនាមជាកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ។ តាមទស្សនាវដ្ដីពាណិជ្ជកម្មអាមេរិក Forbes បានឱ្យដឹងថា Ronaldo នៅតែជាអត្តពលិករកចំណូលបានច្រើនជាងគេលើពិភពលោក ដោយកាលពីថ្មីៗនេះ បញ្ជីសម្រាប់ឆ្នាំ ២០២៤ របស់ Forbes បានបង្ហាញថា ខ្សែប្រយុទ្ធឆ្នើមរូបនេះរកបានចំណូល ២៨៥លានដុល្លារអាមេរិកឯណោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ