ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ៣មុខនេះសម្បូរជាតិកាល់ស្យូម ជួយពង្រឹងឆ្អឹង ល្អសម្រាប់ស្ត្រីក្រោយអស់រដូវ​

6 ម៉ោង មុន

អាហារទាំងនេះមានតម្លៃអាហារូបត្ថម្ភខ្ពស់ ជាពិសេសសម្បូរជាតិកាល់ស្យូម ដែលជួយពង្រឹងឆ្អឹង ល្អខ្លាំងណាស់សម្រាប់ស្ត្រីក្រោយអស់រដូវ។ គ្រាប់ល្ងខ្មៅ ល្ងខ្មៅគឺជាអាហារសុខភាពដ៏ល្អបំផុតមួយ។ ទោះបីគ្រាប់ល្ងមានទំហំតូចក៏ដោយពួកវាសម្បូរទៅដោយជាតិកាល់ស្យូម។ គ្រាប់ល្ងខ្មៅ 100 ក្រាមអាចផ្តល់ជាតិកាល់ស្យូម…

អាហារទាំងនេះមានតម្លៃអាហារូបត្ថម្ភខ្ពស់ ជាពិសេសសម្បូរជាតិកាល់ស្យូម ដែលជួយពង្រឹងឆ្អឹង ល្អខ្លាំងណាស់សម្រាប់ស្ត្រីក្រោយអស់រដូវ។

គ្រាប់ល្ងខ្មៅ

ល្ងខ្មៅគឺជាអាហារសុខភាពដ៏ល្អបំផុតមួយ។ ទោះបីគ្រាប់ល្ងមានទំហំតូចក៏ដោយពួកវាសម្បូរទៅដោយជាតិកាល់ស្យូម។ គ្រាប់ល្ងខ្មៅ 100 ក្រាមអាចផ្តល់ជាតិកាល់ស្យូម 975mg។ នេះគឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់បន្ថែមកាល់ស្យូមពីរុក្ខជាតិ។ វាមានប្រសិទ្ធភាពចិញ្ចឹមថ្លើម និងតម្រងនោម ធ្វើឱ្យសរីរាង្គខាងក្នុងមានសំណើម និងជួយពង្រឹងឆ្អឹង។

សណ្តែកខ្មៅ

សណ្តែកខ្មៅផ្តល់សារធាតុរ៉ែជាច្រើនដូចជា ផូស្វ័រ កាល់ស្យូម និងជាតិដែក ដើម្បីជួយកែលម្អសុខភាពទូទៅ និងល្អខ្លាំងណាស់សម្រាប់ឆ្អឹង និងសន្លាក់។ លើសពីនេះ សណ្តែកខ្មៅក៏ជួយទ្រទ្រង់មុខងារតម្រងនោម ដែលជាផ្នែកសំខាន់មួយទាក់ទងនឹងការចិញ្ចឹមឆ្អឹង ជាពិសេសចំពោះស្ត្រីក្រោយអស់រដូវ។

សារធាតុរ៉ែផ្សេងទៀតដូចជាកាល់ស្យូមដែលមាននៅក្នុងសណ្តែកខ្មៅក៏ជួយរក្សារចនាសម្ព័ន្ធឆ្អឹងឱ្យរឹងមាំ បន្ថយដំណើរការនៃការបាត់បង់ដង់ស៊ីតេឆ្អឹងដោយសារអាយុ។

វ៉លណាត់

វ៉លណាត់ មានតម្លៃអាហារូបត្ថម្ភខ្ពស់ សម្បូរទៅដោយប្រូតេអ៊ីន ខ្លាញ់ល្អ និងសារធាតុរ៉ែ ជាពិសេសស័ង្កសី និងម៉ង់ហ្គាណែស។ នេះជាអាហារដ៏ល្អសម្រាប់ខួរក្បាល និងឆ្អឹង និងសន្លាក់ ល្អសម្រាប់មនុស្សចាស់ និងអ្នកដែលត្រូវការពង្រឹងការចងចាំ និងពង្រឹងសុខភាពឆ្អឹង និងសន្លាក់។

ការប្រើប្រាស់អូមេហ្គា 3 ត្រូវបានផ្សារភ្ជាប់ជាមួយនឹងដង់ស៊ីតេឆ្អឹង ជាពិសេសចំពោះស្ត្រីវ័យចំណាស់។ អាហារបំប៉ន Omega-3 អាចរួមចំណែកកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង និងការបាក់ឆ្អឹង។

ទន្ទឹមនឹងនេះ ផ្លែ Walnut គឺជាអាហារដែលសម្បូរទៅដោយអូមេហ្គា 3 ធម្មជាតិ។ លើសពីនេះ Walnut ក៏មានផ្ទុកនូវវីតាមីន E ច្រើនផងដែរ ដើម្បីជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី និងការពារឆ្អឹង និងសន្លាក់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ