ថៃខឹ.ង.ស.ម្បា.រណាស់ ក្រោយមានការប្រៀបធៀបព្រះនាងតូច Jenna ជា Lisa ទី២
(បាងកក)៖ ក្រោយពីសារព័ត៌មាន South China Morning Post ចុះផ្សាយថា ព្រះនាងតូចជេនណា អាចក្លាយជា Lisa…
(បាងកក)៖ ក្រោយពីសារព័ត៌មាន South China Morning Post ចុះផ្សាយថា ព្រះនាងតូចជេនណា អាចក្លាយជា Lisa…
(បាងកក)៖ ក្រោយពីសារព័ត៌មាន South China Morning Post ចុះផ្សាយថា ព្រះនាងតូចជេនណា អាចក្លាយជា Lisa ទី២ ក្នុងវិស័យ K-pop សារព័ត៌មានថៃ The Nation បានហៅព្រះនាងថា ជា Lisa តូច ។
កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនិយមលេងបណ្តាញនៅកម្ពុជា បាននាំចូលទៅបញ្ចេញតិរិះគន់មិនពេញចិត្តជាខ្លាំងនៅលើទំព័រហ្វេសបុកផ្លូវការរបស់សារព័ត៌មាន Allkpop ដែលបានចុះផ្សាយក្រោមចំណងជើង «សុបិន្តចង់ក្លាយជាលីសាបន្ទាប់» ព្រះនាងតូចរបស់កម្ពុជាអាយុ១២ឆ្នាំ គ្រោងផ្លាស់យាងទៅប្រទេសកូរ៉េខាងត្បូង ដើម្បីហ្វឹកហាត់ក្លាយជាតារា K-Pop» ។ ទាំងដែលពាក្យនេះ មិនដែលឮចេញពីមាត់សាមីខ្លួនដែលជាព្រះនាងតូច នរោត្តម ជេណា ម្តងណាសោះ ។
យ៉ាងណាក៏ដោយ ក្រោយពីឃើញការចុះផ្សាយរបស់សារព័ត៌មានខាងលើ និងសារព័ត៌មានជុំវិញពិភពលោកអំពីពាក្យចចាមអារ៉ាមទាំងនោះ កាលពីថ្ងៃទី១៨ ខែតុលា ព្រះនាងតូច ជេនណា ផ្ទាល់ បានចេញមុខមកច្រានចោលតាមរយៈគណនី Weibo ដោយព្រះនាងបានបកស្រាយថា «ព្រះនាងពិតជាធ្លាប់ទទួលបានការអញ្ជើញឱ្យក្លាយជាអ្នកហ្វឹកហ្វាត់នៅK-Pop កាលពីឆ្នាំមុនមែន ប៉ុន្តែទ្រង់បានបដិសេធមិនយាងទៅនោះទេ ដោយទុកពេលផ្តោតលើការសិក្សា ។
ព្រះនាងតូច ជេនណា សង្កត់ធ្ងន់ច្បាស់ៗថា ទាំងបច្ចុប្បន្ន ទាំងពេលអនាគត ព្រះនាង គ្មានបំណងក្លាយខ្លួនទៅជាតារា K-Pop នោះទេ។ ប៉ុន្តែទោះជាព្រះនាងតូចជេនណា ចេញមកបញ្ជាក់ពីជំហរច្បាស់ៗយ៉ាងនេះក្តី ឈានមកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ស្រាប់តែព័ត៌មានរបស់ព្រះនាងពាក់ព័ន្ធនឹងវិស័យK-Pop បែរជាផ្ទុះល្បីនៅប្រទេសថៃ បន្ទាប់ពីសារព័ត៌មានថៃ The Nation បានបង្ហោះរូបរបស់ព្រះនាង ដោយភ្ជាប់នឹងអត្ថបទព័ត៌មានមួយ ហើយក្នុងខ្លឹមសារដែលបានរៀបរាប់អ្នកសរសេរអត្ថបទបានប្រើពាក្យមួយឃ្លាថា «ព្រះនាងតូចជេនណា ជា «Lisa តូច» ហើយដែលពាក្យនេះ ហើយក្លាយជាចលករធ្វើអោយប្រជាជនផ្ទះលេខ២ ផ្ទុះការខឹងសម្បារ ។
តាមរយៈផេកហ្វេសបុកផ្លូវការសារព័ត៌មានថៃ The Nation បានបញ្ជាក់ថា ព្រះនាងកម្ពុជាអាយុ១២ឆ្នាំ សម្លឹងមើលអាជីពជាតារា K-pop ។ ព្រះនាង នរោត្ដម ជេនណា ដែលជាឥស្សរជនដ៏មានប្រជាប្រិយមួយរូបនៅក្នុងប្រទេសកម្ពុជា ដែលមានអ្នកតាមដានតាមបណ្តាញសង្គមរាប់លាននាក់នោះ ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការហ្វឹកហាត់នៅប្រទេសកូរ៉េ ដើម្បីបន្តក្តីសុបិន្តរបស់នាងក្នុងការបង្ហាញខ្លួនជាតារាលំដាប់ពិភពលោក ។
ដោយមានជំនាញច្រៀង និងរាំគួរឱ្យកត់សម្គាល់ និងភាពស្ទាត់ជំនាញក្នុងប្រាំភាសា ខ្សែរាជវង្សវ័យក្មេងរូបនេះ កំពុងឈានឆ្ពោះទៅប្រលូកក្នុងពិភព K-Pop នេះបើយោងតាមបណ្តាញសារព័ត៌មានតៃវ៉ាន់ Sanli News Network។ អ្វីដែលធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមផ្ទះលេខ២ កើតទុកមិនសុខចិត្តនោះ គឺត្រង់ថា សារព័ត៌មានថៃ The Nationនេះ បានសរសេររៀបរាប់ សរសើរ ព្រះនាងតូចជេនណាថា « ជារឿយៗ ព្រះនាង ត្រូវបានគេចាត់ទុកថា ជា “Lisa តូច” របស់ប្រទេសកម្ពុជា ដោយសារតែសមត្ថភាពរាំរបស់នាង និងភាពស្រដៀងទៅនឹង Lisa សមាជិកក្រុម BLACK
PINK ។ ព្រះនាង Jenna ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបរាងដ៏ពិសេស និងទេពកោសល្យសម្តែងរបស់ព្រះនាង ។
អ្នកគាំទ្រកំពុងប្រៀបធៀបព្រះនាងទៅនឹងតារា K-pop ដើមកំណើតអាស៊ី ដូចជា Lisa សមាជិកក្រុម BLACKPINK និង Minnie សមាជិកក្រុម (G)I-DLE ដោយរំពឹងថា ព្រះនាងនឹងទទួលបានភាពល្បីល្បាញស្រដៀងគ្នា ។ នៅឆ្នាំនេះ នាងបានបង្ហាញពីទេពកោសល្យរបស់នាងបន្ថែមទៀតតាមរយៈការឈ្នះពានរង្វាន់តារាសម្តែងចំណូលថ្មីល្អបំផុត នៅមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២ សម្រាប់តួនាទីរបស់នាងក្នុងខ្សែភាពយន្តភ័យរន្ធត់ «បណ្តាសានាងរាត្រី» ។
ស្របពេលដែលព្រះនាងបន្តកើនឡើងនៃប្រជាប្រិយភាព និងភាពល្បីល្បាយទាំងក្នុងវិស័យចម្រៀង និងសិល្បៈសម្ដែងនោះ ព្រះនាង នរោត្ដម ជេនណា ត្រៀមក្លាយជាមុខមាត់ថ្មីក្នុងវិស័យសិល្បៈពិភពលោក។» តាមរយៈការចុះផ្សាយនេះ យើងឃើញថា មានអ្នកលេងហ្វេសបុកជាច្រើនអ្នកបានចូលទៅខមមិនដោយភាគច្រើនបានកោតសរសើរព្រះនាង ប៉ុន្តែខណៈដែលជនជាតិថៃជាច្រើននាក់ បែរជាសម្តែងប្រតិកម្មជាអវិជ្ជមានទៅវិញ ដោយបានប្រើប្រាស់ពាក្យពេជន៍អសុរោះ និងខឹងសម្បារ ទៅលើសារព័ត៌មានមួយនេះ រហូតសារព័ត៌មាន The Nation បានសម្រេចចិត្តលុបចោលនូវការបង្ហោះខាងលើ ចេញទំព័ហ្វេសបុក របស់ខ្លួននៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤៕
ចែករំលែកព័តមាននេះ