ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​គោ​ជិត១០ក្បាលដើរដេក​​តាម​ផ្លូវ​យ៉ាងអនា​ធិប​តេយ្យ ត្រូវ​អាជ្ញាធរចា.ប់ចងទុករកម្ចាស់​

20 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ អាជ្ញាធសង្កាត់កំពង់ស្វាយចាប់គោប្រមាណ ៨ក្បាលដើរដេកលើផ្លូវអាណាធិបតេយ្យនៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥៦ ស្ថិតសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។…

ខេត្ត​បន្ទាយមានជ័យ ៖ អាជ្ញាធសង្កាត់កំពង់ស្វាយចាប់គោប្រមាណ ៨ក្បាលដើរដេកលើផ្លូវអាណាធិបតេយ្យនៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥៦ ស្ថិតសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

ចៅសង្កាត់កំពង់ស្វាយប្រាប់ថា សត្វគោប្រមាណ៨ក្បាលមានញីឈ្មោលនិងកូនត្រូវបានដើរដេកលើផ្លូវជាតិលេខ៥៦អាណាធិបតេយ្យអាចប្រឈមគ្រោះថ្នាក់គ្រប់ពេលដល់អ្នកដំណើរពេលយប់ទើបអោយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ចាប់ចងទុកដើម្បីរកម្ចាស់គោ។

ចៅសង្កាត់បានបញ្ជាក់ថា នៅពេលចាប់សត្វគោប្រមាណជា៨ក្បាលទៅចងទុកនៅសាលាសង្កាត់កំពង់ស្វាយ ហើយដើម្បីម្ចាស់ចេញមុខមកយកសត្វគោហើយនិងធ្វើការណែនាំ ហើយធ្វើកិច្ចសន្យាបើនៅចិញ្ចឹមសត្វលេងអោយដើរដេកអាណាធិបតេយ្យនិងមានចំណាត់ការតាមច្បាប់។

ចៅសង្កាត់ថា រយៈពេលកន្លងមកសត្វគោដែលរកម្ចាស់មិនឃើញលេងអាណាធិបតេយ្យដើរដេកតាមដងផ្លូវនិងឡើងសួនស៊ីដើមឈើដែលដាំលម្អ ហើយដើដេកអាណាធិបតេយ្យដែលប្រឈមគ្រោះដល់អ្នកដំណើរមិនថាយប់រឺថ្ងៃពេលដែលគ្រោះម្ចាស់មិនដែលឃើញទេទើបអាជ្ញាធរមានវិធានការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ