ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ ពាក់​ព័ន្ធ​គំ.រា.ម.កំ.ហែ.ង.​ថា​«នឹង.​ស.ម្លា.ប់»

1 ខែ មុន

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ យោង​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ផ​ន រចនា ភេទ​ស្រី ឣា​យុ​៣៥​ឆ្នាំ បច្ចុប្បន្ន​ រស់នៅ​ភូមិ​កោះ​ពង​សត្វ សង្កាត់​កោះ​ពង​សត្វ…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ យោង​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ផ​ន រចនា ភេទ​ស្រី ឣា​យុ​៣៥​ឆ្នាំ បច្ចុប្បន្ន​ រស់នៅ​ភូមិ​កោះ​ពង​សត្វ សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយ​មាន​ជ័យ ស្ដី​ពី​ករណីធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា និង​គំរាមកំហែង​ថា​ «នឹង​សម្លាប់» ដែល​បង្ក​ឡើង​ដោយ​​ជនសង្ស័យ​ឈ្មោះ សឿ​ម សុវណ្ណ ភេទ​ប្រុស ឣា​យុ​៤៣​ឆ្នាំ កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទីថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤​។

លោក​វរសេនីយ៍ត្រី សុខ ឡេ​ង មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​ក្រុង​សិរី​សោភ័ណ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​របស់​ជន​រង​គ្រោះ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ​ព្រមទាំង​ដក​វត្ថុ​តាង​រួម​មាន​៖ ដាវ​ដង​រុំ​ក្រណាត់​ពណ៌​ខ្មៅ ប្រវែង​៧០​សង់ទីម៉ែត្រ ចំនួន​០១​ដើម​, ជំ​ពាម​កៅស៊ូ ចំនួន​០១ និង​គ្រាប់​ដីឥដ្ឋ ចំនួន​១៧​គ្រាប់​, និង​ទូរ​សព្ទ​ដៃ​ចំនួន​០២​គ្រឿង រួច​នាំ​មក​មូលដ្ឋាន​កង​រាជ​ឣា​វុ​ធ​ហត្ថ​ក្រុង​ដើម្បី​សួរនាំ​តាម​នីតិវិធី​។

លោក​វរសេនីយ៍ត្រី សុខ ឡេ​ង បានឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ក្រោយ​ពី​កម្លាំង​ជំនាញ​សួរនាំ​រួច បាន​ឆ្លើយ​សារភាព​ថា នៅ​វេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤ រូប​ខ្លួន​បាន​ដើរទៅ​ផ្ទះ​ជន​រង​គ្រោះ ឈ្មោះ ផ​ន រចនា ស្រាប់តែ​ឃើញ​ឈ្មោះ ញៀន សាវ​នី ហៅ​ក្រ​ច ភេទ​ប្រុស កំពុង​ដេក​ក្នុង​ឣ​ង្រឹ​ង ពេល​នោះ​ខ្លួន​បាន​ស្រែកសួរ​ថា ឣា​ណា​គេ​ដេក​ក្នុង​ឣ​ង្រឹ​ង ពេល​នោះ​ឈ្មោះ ញៀន សាវ​នី ឆ្លើយ​ថា ឣ​ញ​។

បន្ទាប់​មក ​ខ្លួន​បាន​រើស​ដុំ​ថ្ម​០២​ដុំ កាន់​ទុក​ការពារ​ខ្លួន ហើយ​ដើរ​ចូល​ទៅ​ផ្ទះ​ឈ្មោះ ផ​ន រចនា រួច​យក​ទូរ​សព្ទ​ឈ្មោះ ផ​ន រចនា ហើយ​ដើរ​ត្រឡប់​មក​ផ្ទះ​ខ្លួន​វិញ​ដោយ​យក​ទូរ​សព្ទ​ឈ្មោះ ផ​ន រចនា មក​ដំ​បំបែក​ចោល ហើយ​ស្រែក​គំរាមកំហែង​នឹង​សម្លាប់​ឈ្មោះ ផ​ន រចនា នោះ​ពិតប្រាកដ​ដូច​ក្នុង​បណ្ដឹង​របស់​ជន​រង​គ្រោះ​មែន​។

ដោយ​ផ្អែក​លើ​បណ្ដឹង និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ និង​មាន​វត្ថុ​តាង​ជាក់ស្ដែង កម្លាំង​ជំនាញ​មូលដ្ឋាន​កង​រាជ​ឣា​វុ​ធ​ហត្ថ​ក្រុង​សិរី​សោភ័ណ កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជា​ដ្ឋា​នក​ង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត​ចាត់ការ​បន្ត​។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា មុន​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​ឣ​នុ​ញ្ញាត​ពី​លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្ដម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជ​ឣា​ជ្ញា ឣ​ម​សាលាដំបូង​ខេត្ត​ផង​ដែរ​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្ម កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​តុលា ឆ្នាំ​២០២៤​នេះ ដើម្បី​ឣ​នុ​វត្ត​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ