ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ សុំការយោគយល់មិត្តបរទេសដែលប្រើកណ្តាប់ដៃដែកត្រួតត្រាសភាពការណ៍កុំឲ្យកើតមានបដិវត្តន៍ពណ៌នៅកម្ពុជា

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​សារ​ទៅ​កាន់​មិត្ត​ភិ​ក្ត​បរទេស​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​សុំ​ការ​យោគយល់​ចំពោះ​ការ​ប្រើ​កណ្តាប់ដៃ​ដែក នា​ពេល​កន្លង​មក​ត្រួតត្រា​ទៅ​លើ​សភាពការណ៍ ដើម្បី​កុំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​កើតឡើង…

រាជធានី​ភ្នំពេញ ៖ ថ្លែង​សារ​ទៅ​កាន់​មិត្ត​ភិ​ក្ត​បរទេស​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​សុំ​ការ​យោគយល់​ចំពោះ​ការ​ប្រើ​កណ្តាប់ដៃ​ដែក នា​ពេល​កន្លង​មក​ត្រួតត្រា​ទៅ​លើ​សភាពការណ៍ ដើម្បី​កុំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​កើតឡើង ដែល​ក្រុមប្រឆាំង​ធ្វើ​សកម្មភាព​នានា ក្នុង​ទម្រង់​ប្រឆាំង​រាជរដ្ឋាភិបាល ។

ថ្លែង​ក្នុង​សម័យប្រជុំ​ពេញអង្គ​លើក​ទី​១១ នៃ​សភា​អន្តរជាតិ ដើម្បី​ភាព​អត់ឱន និង​សន្តិភាព​ដែល​សភា​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ នា​ព្រឹក​ថ្ងៃ​២៤ វិច្ឆិកា​ឆ្នាំ​២០២៤ សម្តេច​តេ​ជោ បាន​លើក​ពី​បញ្ហា​សង្គ្រាម​នា​ពេល​កន្លង​មក ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រង​ការ​ឈឺចាប់ ដែល​មក​ដល់​បច្ចុប្បន្ន​ត្រូវធ្វើ​យ៉ាងណា​ជៀសវាង​កុំ​ឲ្យ​មាន​សង្គ្រាម​កើតឡើង​ទៀត ។

នៅ​ចំពោះ​មុខ​បណ្តា​ថ្នាក់ដឹកនាំ​សភា​អន្តរជាតិ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​គូសបញ្ជាក់​ថា​៖ «​យើងខ្ញុំ​ទទួល​ការ​ឈឺចាប់​វា​លើស​ពី​ការ​គ្រប់គ្រាន់​ហើយ យើងខ្ញុំ​អត់​ត្រូវការ​នូវ​សង្គ្រាម​ណាមួយ​ដែល​ត្រូវ​បង្កើត​នៅ​កម្ពុជា​នោះ​ទេ ដូច្នេះ​បានជា​សុំ​ការ​យោគយល់​ពី​ប្រិ​យ​មិត្ត​បរទេស នៅ​ពេល​ដែល​ហ៊ុន សែន ប្រើ​កណ្តាប់ដៃ​ដែក​កន្លង​ទៅ ដើម្បី​ត្រួតត្រា​សភាពការណ៍​កុំ​ឲ្យ​បដិវត្តន៍​ពណ៌​កើតឡើង គឺ​ដើម្បី​ធានា​នូវ​ភាព​សុខសាន្ត​របស់​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ​» ។

ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ ក៏​បាន​លើក​ពី​គុណសម្បត្តិ​នៃ​សន្តិភាព​ដែរ​ថា សន្តិភាព គឺជា​កិច្ចការ​សំខាន់​ដែល​ត្រូវ​ការពារ ដូច្នេះ​មុន​និយាយ​អ្វី​ផ្សេង​ត្រូវ​និយាយ​ពី​សន្តិភាព​ជា​មុន​សិន ព្រោះ​គ្មាន​សន្តិភាព​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ ។

សម្តេច​តេ​ជោ​បាន​រំលឹក​ថា ទោះបីជា​យ៉ាងណា​ប្រជាពលរដ្ឋ​មិន​ត្រូវ​មើល​រំលង​នូវ​កត្តា​សន្តិភាព​នោះ​ទេ ព្រោះ​សន្តិភាព​នាំ​មក​នូវ​ក្តី​សុខ​ដល់​ពលរដ្ឋ​គ្រប់​គ្នា ហើយ​កម្ពុជា​ត្រូវការ​សន្តិភាព​ជា​ចាំបាច់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ