ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើមាននៅកម្ពុជាគាំទ្រអត់ ខណៈអូស្រ្តាលីកំពុងរៀបចំច្បាប់ថ្មី ហាមក្មេងអាយុក្រោម១៦ឆ្នាំ លេងបណ្តាញសង្គមធំៗ

14 ម៉ោង មុន

គាំទ្រ​ដែរ​ឬទេ ប្រសិនបើ​ប្រទេស​កម្ពុជា​យើង​មានការ​ចេញ​ច្បាប់​ហាមឃាត់​មិន​ឲ្យ​ក្មេង​ៗ​អាយុ​ក្រោម​១៦​ឆ្នាំ លេង​បណ្ដាញ​សង្គម​ធំ​ៗ​មួយ​ចំនួន ខណៈ​ពេល​នេះ​ប្រទេស​អូស្ត្រាលី​កំពុង​ពិចារណា និង​រៀបចំ​ចេញ​ច្បាប់​ហាមឃាត់​នេះ​ហើយ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ Sanook កាលពី​ថ្ងៃ​ទី ២២…

គាំទ្រ​ដែរ​ឬទេ ប្រសិនបើ​ប្រទេស​កម្ពុជា​យើង​មានការ​ចេញ​ច្បាប់​ហាមឃាត់​មិន​ឲ្យ​ក្មេង​ៗ​អាយុ​ក្រោម​១៦​ឆ្នាំ លេង​បណ្ដាញ​សង្គម​ធំ​ៗ​មួយ​ចំនួន ខណៈ​ពេល​នេះ​ប្រទេស​អូស្ត្រាលី​កំពុង​ពិចារណា និង​រៀបចំ​ចេញ​ច្បាប់​ហាមឃាត់​នេះ​ហើយ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ Sanook កាលពី​ថ្ងៃ​ទី ២២ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ ។

យោង​តាម​ប្រភព​ព័ត៌មាន​ខាងលើ​នេះ បាន​រៀបរាប់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា ថ្មី​ៗ​នេះ​ប្រទេស​អូស្ត្រាលី​បាន និង​កំពុង​ពិចារណា​មើលទៅ​លើ​ច្បាប់​ថ្មី​ដែល​ជា​ច្បាប់​ហាម​ក្មេង​ដែល​មាន​អាយុ​ក្រោម​១៦​ឆ្នាំ លេង​បណ្តាញ​សង្គម​ធំ​ៗ​មួយ​ចំនួន ។

យ៉ាងណាមិញ ច្បាប់​នេះ​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​លោក Michelle Rowland រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ព័ត៌មាន​ដែល​ខាង​រដ្ឋបាល​បាន សរសើរ និង​ចាត់​ទុក​ថា​នេះ គឺជា​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ សង្គម​ឈានមុខ​គេ​របស់​ពិភពលោក ។

ជាមួយ​គ្នា​នេះ​ដែរ ច្បាប់​ហាមឃាត់​នេះ ក៏​រួម​បញ្ចូល​ទាំង ការ​ផាកពិន័យ​ជា​លុយ​ចំនួន​៥០ លាន​ដុល្លារ​អូស្ត្រាលី ទៅ​លើ​ក្រុមហ៊ុន​បណ្តាញ​សង្គម​ណា​ដែល​មិន​បាន​រៀបចំ និង​អនុវត្ត​ឱ្យ​ផែនការ​ទប់ស្កាត់​ដាក់​កម្រិត​អាយុ​ទៅ​លើ​ជន​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ផង​ដែរ ។

ទន្ទឹម​នឹង​នេះ ច្បាប់​ហាមឃាត់​ទៅ​លើ​ក្មេង​អាយុ​ក្រោម​១៦​ឆ្នាំ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អនុវត្ត​ចំពោះ​សេវាកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ធំ​ៗ​មួយ​ចំនួន​រួម​មាន​បណ្ដាញ​សង្គម X’ TikTok’ Instagram និង Snapchat ជាដើម ។

សូម​បញ្ជាក់​ផង​ដែរ​ថា ច្បាប់​មួយ​ហាមឃាត់​ក្មេង​ៗ​អាយុ​ក្រោម​១៦​ឆ្នាំ ទៅ​លើ​បណ្ដាញ​សង្គម​ដូច​បាន​រៀបរាប់​ខាងលើ ត្រូវ​បាន​គេ​ស្នើ​ឡើង ក្រោយ​ពី​មាន​ករណី​កុមារ​បាន​ធ្វើ​អត្តឃាត ដោយសារ​តែ​មានការ​គំរាមកំហែង​នៅ​ក្នុង​បណ្តាញ​សង្គម​ធំ​ៗ​ទាំង​អស់នោះ ។

ស្រប​ពេល​ការ​ស្នើរ​ឲ្យ​មានការ​ចេញ​ច្បាប់​ហាមឃាត់​ថ្មី​នេះ យើង​ក៏​សង្កេត​ឃើញ​ថា មាន​ឪពុក​ម្តាយ អាណាព្យាបាល​យ៉ាងច្រើន​សន្ធឹក គាំទ្រ​ទៅ​លើ​ការ​ដាក់​ចេញ​ច្បាប់​ហាមឃាត់​មួយ​នេះ ក៏​ប៉ុន្តែ​ក្នុង​នោះ ក៏​មាន​មនុស្ស​មួយ​ចំនួន​មិន​ពេញចិត្ត និង​មិន​គាំទ្រ​ចំពោះ​វិធានការ​នេះ​ផង​ដែរ ។ ចុះ​សម្រាប់​បងប្អូន​ប្រិ​យ​មិត្ត នៅ​លើ​បណ្ដាញ​សង្គម ក៏​ដូច​ជា បងប្អូន​ប្រជាពលរដ្ឋ នៃ​ប្រទេស​កម្ពុជា​យើង​វិញ តើ​យល់​យ៉ាងណា​ដែរ ប្រ​សិ​ល​បើ​រដ្ឋាភិបាល មានការ​ចេញ​ច្បាប់​ហាមឃាត​ដូច​ប្រទេស​អូស្ត្រាលី តើ​គាំទ្រ​ដែរ​ឬ​អត់ សូម​ចូលរួម​បញ្ចេញមតិ​ខាងក្រោម​វី​ដេ​អូ​នេះ​ទាំងអស់​គ្នា ៕ អត្ថបទ​៖ រៀម រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ