ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវធ្ងន់ឆ្នាំនេះ ត្រូវបានសត្វកណ្តុរបំផ្លាញស្រូវនៅពេលដែលស្រូវកំពុងចេញគួរដែលខូចជាច្រើនហិកតា

16 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ស្រូវធ្ងន់​ឆ្នាំ​នេះ ត្រូវ​បាន​សត្វ​កណ្តុរ​បំផ្លាញ​ស្រូវ នៅ​ពេល​ដែល​ស្រូវ​កំពុង​ចេញ គួរ​ដែល​ខូច​ជា​ច្រើន​ហិ​កតា រហូត​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ឃុំ​អូរ​ប្រាសាទ…

បន្ទាយ​មាន​ជ័យ ៖ ស្រូវធ្ងន់​ឆ្នាំ​នេះ ត្រូវ​បាន​សត្វ​កណ្តុរ​បំផ្លាញ​ស្រូវ នៅ​ពេល​ដែល​ស្រូវ​កំពុង​ចេញ គួរ​ដែល​ខូច​ជា​ច្រើន​ហិ​កតា រហូត​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ឃុំ​អូរ​ប្រាសាទ និង​ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី ។

ប្រជា​កសិករ​បាន​ប្រាប់​ថា ៖ ឆ្នាំ​នេះ​កណ្តុរ​កំពុងស៊ី​ស្រូវធ្ងន់ ដែល​កំពុង​ចេញ​គួរ​ដោយ​ខូចខាត​ជា​ច្រើន​ហិ​កតា នៅ​វាល​ខាងលិច​ភូមិ​គោក​អំពិល និង​ភូមិ​ពោធិ៍​រាង ដែល​ស្ថិត​ឃុំ​អូរ​ប្រាសាទ ដែល​ប្រជា​កសិករ​កំពុង​ទប់ទល់​ដោយ​ដាក់​ម៉ូ​ទ័​រ​ឆក់ និង​ដាក់ និង​បាញ់ថ្នាំ​កណ្តុរ ដោយ​សុំ​អោយ​មន្ត្រី​ជំនាញ​ជួយ​រក​វិធីសាស្ត្រ​ណា​អាច​កម្ចាត់​សត្វ​ចង្រៃ​នេះ​បាន ។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា ៖ ស្រូវធ្ងន់​ប្រភេទ​ស្រូវ​នាងខុន ដែល​កំពុង​ផើម និង​ខ្លះ​ទៀត​កំពុង​ចេញ​គួរ ត្រូវ​បាន​សត្វ​ចង្រៃ គឺ​សត្វ​កណ្តុរ​កំពុង​ហែក​ស៊ី​បំផ្លាញ​ខូច​ស្រូវ​ជា​ច្រើន​ហិ​កតា​ទើប​ឃើញ​ឆ្នាំ​នេះ សត្វ​កណ្តុរ​បំផ្លាញ​ស្រូវ​ប្រជា​កសិករ​ដែល​រង​ការ​ខូច ។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា ៖ ទើប​ឆ្នាំ​ដែល​សត្វ​កណ្តុរ​ច​ង្រែ​បំផ្លាញ​ស្រូវធ្ងន់ កាលពី​ឆ្នាំ​មុន​ឃើញ​សត្វ​កណ្តុរ​ស៊ី​ស្រូវស្រាល នៅ​ពេល​ជិត​ចេញ​ដែល​ហែក​ស៊ី​ផើម​ស្រូវ បណ្តូល​បណ្តាល​ខូច តែ​ឆ្នាំ​សត្វ​កណ្តុរ​ស៊ី​ស្រូវធ្ងន់ ដែល​ខូច​ជា​ច្រើន​ហិ​កតា មាននៅ​វាល​ខាងលិច​ភូមិ​គោក​អំពិល ភូមិ​ពោធិ៍​រាង ឃុំ​អូរ​ប្រាសាទ និង​វាល​ខាងលិច​ស្ទឹង​ឃុំ​រហាត់ទឹក ។

មន្ត្រី​ជំនាញ​កសិកម្ម​បាន​ប្រាប់​ថា ៖ ទប់ស្កាត់​សត្វ​កណ្តុរ​ស៊ី​ស្រូវ​បាន​មាន​តែ​ដាក់​ថ្នាំ ឬ​បាញ់ថ្នាំ​ការពារ​កណ្តុរ ព្រោះ​កណ្តុរ​ដែល​ស៊ី​ស្រូវ​ភាគច្រើន​ធ្វើស្រែ​ក្បែរ​ព្រៃ​ទើប​កណ្តុរ​ធ្វើ​ទុក ដើម្បី​ទប់ស្កាត់​កណ្តុរ​បំផ្លាញ​ស្រូវ​ត្រូវ​ដាក់​ថ្នាំ និង​បាញ់ថ្នាំ​បំពុល​កណ្តុរ​ទើប​អាច​ទប់ស្កាត់​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ