ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​កូរ៉េ បើករថយន្ត​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ជ្រុល​ទៅ​បុក​រថយន្ត​ជនជាតិ​ចិន ក្រឡាប់​នៅ​កោះ​ពេជ្រ

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​កូរ៉េ បើករថយន្ត​ឆ្លងផ្លូវ​បំបែក​ជា​បួន ខ្វះ​ប្រុង​ប្រយ័ត្ន ជ្រុល​បុក​រថយន្ត​ជនជាតិ​ចិន ចំ​ទ្វារ​ខាងស្តាំ បណ្តាល​អោយ​រេ​ចង្កូត​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ ក្រ​ក្រឡាប់​ផ្ងារជើង ផ្អើល​ពលរដ្ឋ​ទាំង​ព្រឹក…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​កូរ៉េ បើករថយន្ត​ឆ្លងផ្លូវ​បំបែក​ជា​បួន ខ្វះ​ប្រុង​ប្រយ័ត្ន ជ្រុល​បុក​រថយន្ត​ជនជាតិ​ចិន ចំ​ទ្វារ​ខាងស្តាំ បណ្តាល​អោយ​រេ​ចង្កូត​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ ក្រ​ក្រឡាប់​ផ្ងារជើង ផ្អើល​ពលរដ្ឋ​ទាំង​ព្រឹក ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៤ ចំណុច​ផ្លូវបំបែក​ជា​បួន ក្បែរ​គល់​ស្ពាន​ហង្ស កោះ​ពេជ្រ ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

យោង​តាម​ប្រភព​ព័​ត៍​មាន​ពី​ពលរដ្ឋ បានអោយ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ បើករថយន្ត​មួយ​គ្រឿង ម៉ាក JAC ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AO-5201 បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត តាម​បណ្តោយ​ផ្លូវ សុភមង្គល ខណៈ​មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន រថយន្ត​ខាងលើ​បាន​ឆ្លងផ្លូវ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង ម៉ាក ALPHARD ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AZ-0082 ចំ​ទ្វារ​ខាងស្តាំ​ពេញទំហឹង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បណ្តាល​អោយ​រេ​ចង្កូត ទៅ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ ក្រឡាប់ រង​ការ​ខូចខាត សំណាងល្អ មិន​បង្ក​អោយ​មនុស្ស​រង​របួស​ឡើយ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​បាន​ប្រាប់​ថា អ្នកបើកបរ​រថយន្ត ម៉ាក JAC គឺជា​ជនជាតិ​កូរ៉េ និង​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក ALPHARD គឺជា​ជនជាតិ​ចិន ។ សមត្ថកិច្ច ក៏​បាន​ទាក់ទង​ទៅ​កាន់​ជំនាញ​ចរាចរណ៍​ផ្លូវគោក ដើម្បី​មក​ស្ទូច​យក​រថយន្ត​ទាំង​០២​គ្រឿង ទៅ​រក្សា​ទុក​រង​ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ