ខេត្តកំពង់ស្ពឺ ៖ អនុវត្ដតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដោយមានកិច្ចសម្របសម្រួលនីតិវិធីពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ កម្លាំងផ្នែកគ្រឿងញៀនស្រុកគងពិសី ស្រាវជ្រាវ និងបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធការរក្សាទុក នូវសារធាតុញៀន សរុបចំនួន០៨នាក់ ស្រី០១នាក់ កាលពីវេលាម៉ោង១៦និង៥០នាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី ។
សង្ស័យទាំង០៨នាក់ រួមមាន ៖
១/ឈ្មោះ ហេង សុខម៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិចំបក់ផ្អែម ឃុំរលាំងគ្រឿល ស្រុកសំរោងទង
២/ឈ្មោះ ជា បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិដែកភ្លើង ឃុំរលាំងគ្រឿល ស្រុកសំរោងទង
៣/ឈ្មោះ ស៊ុន សាវ៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិត្រោកវែង ឃុំសែនដី ស្រុកសំរោងទង
៤/ឈ្មោះ ឆន នាង ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី
៥/ឈ្មោះ ឈួន ចិន្តា ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី
៦/ឈ្មោះ នី សំណាង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី
៧/ឈ្មោះ តូច ទន់ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី
៨/ឈ្មោះ ដា ស្រីនីត ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃសាលា ឃុំរលាំងគ្រឿល ស្រុកសំរោងទង ។
ជាលទ្ធផលសមត្ថកិច្ចបានធ្វេីការត្រួតពិនិត្យឆែកឆេររកឃើញមានម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន ០៦កញ្ចប់, ទូរសព្ទដៃ ០៤គ្រឿង, ម៉ូតូ០៣គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន ។
ចំពោះមុខសញ្ញាសង្ស័យ០៨នាក់ វត្ថុតាងសង្ស័យជាសារធាតុញៀន និងសម្ភារមួយចំនួនទៀត ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បន្ដនីតិវិធី ៕
ចែករំលែកព័តមាននេះ