ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករចា.ក់សោបន្ទប់ទៅធ្វើការនៅការដ្ឋាន ស្រាប់តែភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលអូរបែកក្អម

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រោងស្នាក់នៅរបស់កម្មករសំណង់ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលអោយបន្ទប់ចំនួន១៣​បន្ទប់បានរងការខូច​ខាត ខណៈពេលដែលកម្មករនាំគ្នាចាក់សោទុកចោលទៅធ្វើការ។ ហេតុការណ៍ខាងលើ​នេះបាន​បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​២​និង​៣០នាទីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤ នៅចំណុចភូមិទ្រុងមាន់ សង្កាត់អូរបែកក្អមខណ្ឌសែនសុខ…

0:00
0:00

រាជធានីភ្នំពេញ ៖ រោងស្នាក់នៅរបស់កម្មករសំណង់ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលអោយបន្ទប់ចំនួន១៣​បន្ទប់បានរងការខូច​ខាត ខណៈពេលដែលកម្មករនាំគ្នាចាក់សោទុកចោលទៅធ្វើការ។

ហេតុការណ៍ខាងលើ​នេះបាន​បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​២​និង​៣០នាទីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤ នៅចំណុចភូមិទ្រុងមាន់ សង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះខ្សែអ៊ីនធឺណេតដែលទុកចោលនៅក្បែររោងស្នាក់នៅរបស់កម្មករ ហើយឆេះរាលដាលទៅបន្ទប់ស្នាក់នៅរបស់កម្មករយ៉ាងសន្ធោសន្ធៅបង្កអោយភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ភ្លាមៗនោះ អាជ្ញាធរនិងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយទាក់ទងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់។

តាមនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅក្នុងហេតុការណ៍នោះ ក៏មាន​រថយន្តពន្លត់អគ្គីភ័យចំនួន​៥​គ្រឿងបានចុះ​ទៅអន្តរាគមន៍បាញ់ពន្លត់ ហើយភ្លើងបានរលត់ទៅវិញ។

រោងស្នាក់នៅរបស់កម្មករចំនួន​១៣​បន្ទប់ត្រូវបានភ្លើងឆេះរងការខូចខាត ។ ទាក់ទិននឹងការកើតមាន​អគ្គិភ័យខាងលើនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ។

តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ កម្មករបានចាក់សោបន្ទប់ទៅធ្វើការនៅការដ្ឋាន ស្រាប់តែភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាឱ្យសម្ភារៈរបស់កម្មករត្រូវភ្លើងឆេះរងការខូចខាតអស់​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ