ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​លឿន​ដល់​ផ្លូវ​កោង​​បុ​.​ក​បង្គោល​ស្លាក​ចរា​ចរណ៍​ផ្លោង​ធ្លា​.​ក់.​ប្រឡាយ​ស្លា​.​ប់​.​ម្នាក់រ​.​បួ​.​ស​.ម្នាក់​​

4 ម៉ោង មុន

ខេត្តបាត់ដំបង ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសស្រាល​ក្នុង​ឧ​ប្ប​តិ្ត​ហេតុ​ជិះ​ម៉ូតូ​បុក​បង្គោល​ស្លាក​ចរាចរណ៍​តាម​ដងផ្លូវ​ពេញទំហឹង​រហូត​ផ្លោង​ធ្លាក់ទឹក​ប្រឡាយ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី ១៧ តុលា នៅ​ត្រង់​ចំណុច​ផ្លូវ​កោង ស្ថិត​ក្នុងភូមិ​រំចេក​៣ សង្កាត់​រតនៈ…

ខេត្តបាត់ដំបង ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសស្រាល​ក្នុង​ឧ​ប្ប​តិ្ត​ហេតុ​ជិះ​ម៉ូតូ​បុក​បង្គោល​ស្លាក​ចរាចរណ៍​តាម​ដងផ្លូវ​ពេញទំហឹង​រហូត​ផ្លោង​ធ្លាក់ទឹក​ប្រឡាយ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី ១៧ តុលា នៅ​ត្រង់​ចំណុច​ផ្លូវ​កោង ស្ថិត​ក្នុងភូមិ​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

លោក ចាន់ សុធី នាយការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោ​កបាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​០២​នាក់ ម្នាក់​ឈ្មោះ វ​ណ្ណា ដា​នូ ភេទ​ប្រុស អាយុ​១​ឆ្នាំ (​របួសស្រាល​) និង​ឈ្មោះ រី​ន ណា​វី​ន ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ ទាំង​០២​នាក់​រស់នៅ​ភូមិ​ពោធិ ឃុំ​រកា ស្រុក​សង្កែ ។

លោក ចាន់ សុធី បាន​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ជួប​គ្រោះថ្នាក់​ដោយ​ខ្លួនឯង ។ ជន​រង​គ្រោះ​ទាំង​០២​នាក់​បាន​ជិះ​ម៉ូតូ​លឿន ហើយ​ពេល​ដល់​ចំណុច​កើតហេតុ​មាន​ផ្លូវ​កោង ទំនង​បក់​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ចរាចរណ៍​ដែល​គេ​ដាក់​ជា​សញ្ញា​ផ្លូវ​កោង ផ្លោង​ធ្លាក់ទឹក​ប្រឡាយ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់ ។

បើ​តាម​សាក្សី​បាន​និយាយ​ថា ជន​រង​គ្រោះ​ទាំង​០២​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​មក​ពី​ទិស​ខាងជើង ទៅ​ខាងត្បូង ក្នុង​ល្បឿន​លឿន​គួរសម ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ពេល​ដល់​ចំណុច​កើតហេតុ ដែល​មាន​ស្ថានភាព​ផ្លូវ​កោង​បត់​ស្ដាំ​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​ត្រង់​បុក​បង្គោល​ចរាចរណ៍​រហូត​ផ្លោង​ធ្លាក់​ទឹកតែ​ម្ដង ។

អ្នក​ភូមិ​បានរ​ត់ទៅ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ តែ​គ្រានោះ​គេ​ឃើញ​ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​ទៅ​ហើយ រីឯ​ម្នាក់​ទៀត​ជា​អ្នក​ឌុ​បរង​របួសស្រាល ។ លោក ចាន់ សុធី នាយការិយាល័យ​ចរាចរណ៍​បាន​បញ្ជាក់​ថា ក្រោយ​ទ​ទូល​បាន​សេចក្ដីរាយការណ៍​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​កាន់​ចំណុច​គ្រោះ​ថ្នាក់​ភ្លាម​ដែរ ។

ជាមួយ​គ្នា​នោះ​មន្ត្រី​ជំនាញ​ក៏​បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទាំង​០២​នាក់ ដើម្បី​មក​ទ​ទូល​យក​សព​ជន​រង​គ្រោះ រីឯ​អ្នក​របួស​ត្រូវ​បាន​នាំ​ទៅ​កាន់​មន្ទីរពេទ្យ ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា បើ​តាម​ការ​ពិនិត្យ​ចំណុច​គ្រោះថ្នាក់ និង​បាន​សួរនាំ​ជន​រង​គ្រោះ​ដែល​រង​របួស គឺ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​បង្ក​គ្រោះថ្នាក់​ខ្លួនឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ