ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់តែរស់នៅស្រួល ! តារាប្រុសស្រីថៃដែលមានជីវិតសុខស្រួលដូចសេដ្ឋីត្រូវជាប់ឃុំ និងដាក់ឱ្យដេកផ្ទាល់ដីលើឥដ្ឋ គ្មានពូក គ្មានគ្រែ

4 ម៉ោង មុន

បាងកក ៖ ក្តៅ​ដូច​បាយ​ពុះ ផ្ទុះ​ដូច​គ្រាប់បែក រឿងរ៉ាវ​ឆបោក​គម្រោង​ផុ​ន​ស្ស៊ី​នៃ​ក្រុមហ៊ុន Icon Group ដែល​បាន​គ្របដណ្ដប់​លើ​ចំណងជើង​ព័ត៌មាន និង​ការ​បញ្ចេញមតិ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ចាប់តាំងពី​ថ្ងៃ​ទី​១០…

បាងកក ៖ ក្តៅ​ដូច​បាយ​ពុះ ផ្ទុះ​ដូច​គ្រាប់បែក រឿងរ៉ាវ​ឆបោក​គម្រោង​ផុ​ន​ស្ស៊ី​នៃ​ក្រុមហ៊ុន Icon Group ដែល​បាន​គ្របដណ្ដប់​លើ​ចំណងជើង​ព័ត៌មាន និង​ការ​បញ្ចេញមតិ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ចាប់តាំងពី​ថ្ងៃ​ទី​១០ ខែតុលា រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​បន្ត​ចេញ​ភាគ​ថ្មី​ៗ​មិន​ខុស​ពី​ភាពយន្ត​ភាគ​ថៃ ដែល​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ប៉ុន្មាន​ទេ ។

ប្រភព​ពី​សារព័ត៌មាន​ថៃ និង​ការ​បែងចែក​តាម​បណ្តាញ​សង្គម​ទូ​ទាំង​ប្រទេស​ថៃ បានឱ្យ​ដឹង​ថា ជនជាប់ចោទ​ទាំង​១៨ ដែល​សុទ្ធសឹងតែ​ជា Boss ឬ​មេខ្លោង​ធំ​នៃ Icon Group ដែល​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​តាម​ដីការ​តុលាការ​ព្រហ្មទណ្ឌ​នោះ គឺ​បន្ទាប់​ពី​ត្រូវ​បាន​សួរ​ចម្លើយ​នៅ​ទីស្នាក់ការ​ស៊ើបអង្កេត​កណ្ដាល កាលពី​យប់​ថ្ងៃ​ទី​១៦ ខែតុលា​នោះ ពួក​គេ​ទាំងអស់ ជា​ពិសេស​តារា​ប្រុស​ស្រី​ទាំង​៣ ត្រូវ​ដាក់​ឱ្យ​ស្នាក់​នៅ​ក្នុង​បន្ទប់​ឃុំឃាំង ហើយ​ពួក​គេ​ត្រូវ​បាន​ដាក់​ឱ្យ​ដេក​ដោយ​ផ្ទាល់​នៅ​លើ​ឥដ្ឋ ដោយ​គ្មាន​ពូក ឬ​គ្រែ និង​គ្មាន​ជម្រើស​បន្ទប់ VIP នោះ​ឡើយ ។

ប្រភព​ពី​សារព័ត៌មាន Khaosord បាន​សង្កត់ធ្ងន់​ថា នៅ​រាត្រី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៤​នេះ មេខ្លោង​ទាំង​១៨​នាក់ នឹង​ត្រូវ​បន្ត​ដេក​ក្នុង​បន្ទប់​ឃុំឃាំង​យ៉ាង​ហោច​ណាស់​មួយ​យប់​នេះ​ទៀត​ព្រោះថា ក្នុង​កំឡុង​ពេល​៤៨ ម៉ោង​ដែល​ប៉ូលិស​ត្រូវ​សួរ​ចម្លើយ​ជនសង្ស័យ គឺ​ហាម​ដាច់ខាត​មិន​ឲ្យ​មានការ​ធានា​ខ្លួន​នៅ​ក្រៅ​ឃុំ​នោះ​ឡើយ ។

ប្រសិនបើ​តុលាការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​គេ​រំពឹង​ថា ពួក​គេ​ទាំង​១៨​នាក់​នឹង​ត្រូវ​ពឹង​លើ​ប្រាក់​ធានា​ពី​ក្រុម​គ្រួសារ ឬ​មិត្ត​ជិត​ស្និទ្ធ​របស់​ពួក​គេ ព្រោះ​ទ្រព្យសម្បត្តិ​ជនសង្ស័យ​ត្រូវ​បាន​រឹបអូស​ជា​បណ្តោះអាសន្ន​ដោយ​ការិយាល័យ​ប្រឆាំង​ការ​លាងលុយកខ្វក់ (AMLO) ដើម្បី​ស៊ើបអង្កេត​ក្នុង​រយៈពេល​៩០​ថ្ងៃ ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sonook News នៅ​ថ្ងៃ​សុក្រ ទី​១៨ ខែតុលា ប៉ូលិស​ថៃ​នឹង​បញ្ចូល​ខ្លួន​ជនជាប់ចោទ​ទាំង​១៨​រូប​ឡើង​តុលាកា ដើម្បី​បន្ត​នីតិវិធី​ចំពោះ​មុខ​ចៅក្រម ។

យោង​តាម​ច្បាប់​ប្រទេស​ថៃ បទចោទប្រកាន់​នៃ​អំពើ​រួម​គ្នា​បោកប្រាស់​ប្រជាជន និង​ប្រើ​ព័ត៌មាន​មិន​ពិត​នៅ​ក្នុង​ទិន្នន័យ​កុំព្យូទ័រ​នឹង​ត្រូវ​ដាក់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី​៥ ទៅ​១០​ឆ្នាំ​ក្នុង​ម្នាក់ ។ ទោស​នឹង​មានការ​ប្រែប្រួល​ទៅ​តាម​ចំនួន​ជន​រង​គ្រោះ​ដែល​មក​ដាក់​ពាក្យបណ្ដឹង​ជា​ហូរហែរ ឧទាហរណ៍​ជន​រង​គ្រោះ​១០០​នាក់​ស្មើនឹង​ជាប់​ពន្ធនាគារ ១០០០​ឆ្នាំ​និយាយ​ឲ្យ​ខ្លី គឺ​មេខ្លោង​ទាំង​១៨ អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ប្រសិនជា​ពួក​គេ​មិន​មាន​លុយ​សង​ត្រឡប់​ទៅ​កាន់​ជន​រង​គ្រោះ ។ ប៉ុន្តែ​ដូច​យើង​ដឹង​ហើយ​ថា កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៤ គណៈកម្មការ​ប្រឆាំង​នឹង​ការ​លាងលុយកខ្វក់ បាន​បញ្ជា​ឲ្យ​រឹបអូស​ទ្រព្យសម្បត្តិ មេខ្លោង និង​បក្សពួក​ទាំងអស់​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ ដែល​មាន​ចំនួន​សរុប​១២៥​លាន​បាត បើ​គិត​ជា​លុយ​ដុល្លារ​ប្រហែលជា​ខ្ទង់​ជិត​៤​លាន ហើយ​នៅ​ក្នុង​នោះ ក៏​មាន​រថយន្ត​ទំនើប​ៗ​ជា​ច្រើន​គ្រឿង​របស់​ពួក​គេ ។ រួម​ទាំង​នាឡិកា​ប្រេ​ន​ៗ ដែល​ជា​តម្លៃ​ជាង​១៦០​លាន​បាត របស់​ពិធីករ Kan ផង​ដែរ ។

គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែតុលា ប៉ូលិស​បាន​ទទួល​ពាក្យបណ្តឹង​ពី​មនុស្ស​ចំនួន​១០៦៣​នាក់ ជាមួយនឹង​ការ​ខូចខាត​សរុប​មាន​ចំនួន​ជិត​៤០០ លាន​បាត ។ អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​ថែម​ទៀត​នោះ​ប្រភព​ពី​ប៉ូលិស​បានឱ្យ​ដឹង​ថា Icon Group មាន​មេ​ក្លោ​ង​ធំ​ម្នាក់​ទៀត​ដែល​មាន​អំណាច​ជាង Boss Paul ទៅ​ទៀត ហើយ​ត្រូវ​បាន​គេ​អះអាង​ថា ជា​មនុស្ស​អ្នក​ដែល​នៅ​ពីក្រោយ​រឿង​គ្រប់យ៉ាង​តែ​ម្ដងនោះ​ដោយ​បុគ្គល​រូប​នោះ ត្រូវ​បាន​គេ​ហៅ​ថា «​ទេវតា​» ។

ក្រៅពី​រឿង​មួយ​នេះ នៅ​ម៉ោង​ប្រហែល​១១​និង​៤៥ ថ្ងៃ​ព្រហស្បតិ៍​នេះ កាបូប​យួរដៃ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​បរិវេណ​ខាងក្រៅ​ទីស្នាក់ការ​កណ្តាល​របស់ The iCon Group ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​បាងកក ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ដាក់​គ្រាប់បែក​បង្កៃ ជំរុញ​អោយ​ក្រុម​ប៉ូលិស​ថៃ​កំពុង​ហ៊ុំ​ព័ទ្ធ​តំបន់​នោះ ដោយ​បញ្ជូន​ក្រុម​ជំនាញ​ទៅ​ស៊ើបអង្កេត ។ នៅ​ថ្ងៃនេះ កម្មវិធី​ទូរទស្សន៍ «Ride the Waves» របស់​ស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ដែល​រៀបចំ​ដោយ​តារា​ដ៏​មាន​ប្រជាប្រិយភាព Konchai Kamnerdploy បាន​នាំ​យក​ជន​រង​គ្រោះ និង​សាច់ញាតិ​ជា​បន្តបន្ទាប់​នៃ​អ្នក​ដែល​ត្រូវ​បាន​បញ្ចុះបញ្ចូល​ឱ្យ​វិនិយោគ​រហូត​ដល់​ពួក​គេ​គ្មាន​លុយកាក់ និង​ខ្លះ​ទៀត​បាន​ធ្វើ​អត្ត​ឃា​.​ត ដើម្បី​ចែករំលែក​រឿងរ៉ាវ​របស់​ពួក​គេ និង​លាតត្រដាង​ល្បិច​ដែល​ក្រុមហ៊ុន​អូស​ទាញ​ពួក​គេ ។

ទន្ទឹម​នឹង​នោះ រដ្ឋាភិបាល​ថៃ កំពុង​ឈាន​ទៅ​បើក​ការ​ស៊ើបអង្កេត​ថ្មី​ៗ​បន្ថែម​មួយ​បន្ទាប់​ពី​បែកធ្លាយ​រាលដាល​ចេញពី​តារា​ល្បី និង​អ្នកមាន​ឥទ្ធិពល​ឈាន​ទៅ​ពាក់ព័ន្ធ​មន្ត្រី​រដ្ឋាភិបាល និង​អ្នកនយោបាយ ។ ឃ្លី​ប​សំឡេង​ដែល​លេច​ធ្លាយ​មួយ​បាន​បង្ហាញ​ថា Icon Group ត្រូវ​បង់ប្រាក់​ប្រចាំខែ​ចំនួន​១០​ម៉ឺន​បាត​ទៅ​កាន់​មេ​ប៉ូលិស​ដែល​មាន​អំណាច ។

ឆ្លើយ​តប​រឿង​នេះ កាលពី​ថ្ងៃ​ទី​១៦ ខែតុលា រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល លោក Prasert Chantararuangthong បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ដោយ​តែងតាំង​គណៈកម្មាធិការ​ស្វែងរក​ការ​ពិត​ដែល​មាន​សមាជិក​ប្រាំពីរ​រូប​ដែល​សុទ្ធតែ​មក​ពី​ខាងក្រៅ​ក្រុមប្រឹក្សា​ការពារ​អ្នក​ប្រើប្រាស់ ដើម្បី​ធានា​តម្លាភាព ។ គណៈកម្មាធិការ​នេះ​កោះ​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន នៅ​ថ្ងៃ​ទី​១៧ ខែតុលា ហើយ​គ្រោង​នឹង​រាយការណ៍​ជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ទៅ​កាន់​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ក្នុង​រយៈពេល​៣០​ថ្ងៃ ។ ការ​ស៊ើបអង្កេត​ក៏​បាន​ពង្រីក​ដល់​ផ្នែក​វេជ្ជសាស្ត្រ​ផង​ដែរ បន្ទាប់​ពី​គេ​បាន​រក​ឃើញ​ថា Boss ម្នាក់​របស់ Icon Group គឺ​លោក Thananon Hiranchaiyawan ឬ Boss Dr. Ake ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​បច្ចេកទេស​វេជ្ជសាស្ត្រ បាន​ក្លែងបន្លំ និង​បោក​បញ្ឆោត​អ្នក​ដទៃ​ឱ្យ​ជឿ​ថា គាត់​ជា​វេជ្ជបណ្ឌិត ។ គាត់​បាន​ប្រើ​ឧបករណ៍​ពេទ្យ ដើម្បី​ក្លែង​ធ្វើការ​ពិនិត្យ​សុខភាព​លើ​អ្នក​ដទៃ ហើយ​បាន​ហៅ​ខ្លួន​គាត់​ថា «​លោក​វេជ្ជបណ្ឌិត​ឯក​» ។

មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​ការ​លាងលុយកខ្វក់ ក៏​បាន​ចុះ​ទៅ​ហ៊ុម​ព័ន្ធ​ដី​មួយ​កន្លែង ដែល​ស្ថិត​នៅ​ខេត្ត Pathum Thani បន្ទាប់​ពី​ការ​ស៊ើបអង្កេត​បាន​រក​ឃើញ​ថា ដី​ដ៏​ធំ​នេះ​មាន​ជាប់​ទាក់ទង​នឹង​ក្រុមហ៊ុន iCon ដែល Boss Paul បាន​ទិញ​ក្រោម​ឈ្មោះ​នីតិបុគ្គល​ក្នុង​តម្លៃ​រាប់រយ​លាន​បាត ដើម្បី​ពង្រីក​អាជីវកម្ម​ក្រោម​ឈ្មោះ «The iCon City» ៕

កែសម្រួលដោយ