រឿងទាហានថៃមកដកដំណាំពលរដ្ឋខ្មែរ តាមព្រំដែនក្រុមចម្រុះកម្ពុជា-ថៃបានពិនិត្យរួមគ្នា
- ឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវផ្ទៃដីចំការរបស់ប្រជាពលរដ្ឋដែលស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃក្នុងភូមិអូរខ្លាឃ្មុំ ភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលទាហានថៃមកដកចោលថ្មីៗនេះ ត្រូវបានគេបង្កើត ក្រុមការងារចម្រុះប្រដាប់ដោយអាវុធចុះត្រួតពិនិត្យ ។ គេ
បានសង្កេតឃើញក្រុមទាហានឈុតខ្មៅថៃមិនក្រោមពី១០០នាក់ ចំណែកក្រុមទាហានកម្ពុជា៧៥នាក់កំពុងក្លាយទៅជារឿងចំណុចក្តៅកាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
ស្រ្តីឈ្មោះភុន វ៉ាន អាយុ៤៦ឆ្នាំ ប្តីឈ្មោះហូរ ហន អាយុ៥៦ឆ្នាំ មានកូន៤នាក់ (ស្រី៣នាក់) រស់នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១៧ ខែតុលា
ឆ្នាំ២០២៤នេះ បានរៀបរាប់អៈអាងថា កើតហេតុនៅថ្ងៃទី៩ រហូតមកទល់ថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៤នេះ ក្រុមទាហានឈុតខ្មៅថៃតែងតែចូលមកអុកឡុកគំរាមថា ត្រូវដកដំឡូងនិងសណ្តែកដីចេញ ហើយចោទប្រជាពលរដ្ឋខ្មែរថាធ្វើចំការចូលទៅដីថៃ។
ប្រជាពលរដ្ឋដដែលបានបញ្ចាក់ថា ដីចំការសណ្តែកដីគាត់ដែលក្រុមទាហានសៀមចូលមកដកបំផ្លិចបំផ្លាញកាលពីថ្ងៃទី១០ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ចំនួនកន្លះហិកតាដែលមានចំងាយពីព្រំដែនកន្លះគីឡូម៉ែត្រ មានសិទ្ធប្រើប្រាសដីចេញ ដោយចៅង្កាត់អូរស្មាច់ក្នុងអំឡុងតាំងពីឆ្នាំ២០១៤ម្លេះ ។ ខណៈនេះក្រុមទាហានឈុតខ្មៅថៃនៅតែបន្តធ្វើសកម្មភាពអុកឡុកចូលមកដក
ដំឡូងមី អ្នកភូមិរួតចំប៉ីទៀតដែលមានចំងាយពីចំការគាត់៣គីឡូម៉ែត្រ តែត្រូវបានក្រុមទាហាន ប៉ូលីសកម្ពុជាបានជួយរារាំងមិនឲ្យកើតមានសកម្មភាពដកដំឡូងមីនេះហើយត្រូវរកដំណោះស្រាយជាមុនសិន។
មន្រ្តីបម្រើការងារម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបថា យោងតាមការចុះពិនិត្យជាក់ស្តែងផ្ទៃដីចំការប្រជាពលរដ្ឋដែលបានបង្កបង្កើតផលអស់រយៈពេលយូរឆ្នាំហើយ ដែលមានចំងាយពីព្រំដែនប្រមាណ៤០០ទៅ៥០០ម៉ែត្រវាមិនអាចចូលទៅដីថៃនោះទេ ។ ហើយក្រុមទាហានថៃបន្ទាប់ពីធ្វើសកម្មភាពដក សណ្តែកដីហើយបន្តមកដកដំឡូងមីទៀតដោយពួកគេអះអាងថា ធ្វើចូលដីថៃ ក្រុមទាហានយើងបានរារាំងមិនឲ្យដកទុក្ខប្រមូលផលសិន ។
ទាក់ទិនហេតុការណ៍នេះកោះសន្តិភាពបានទូរស័ព្ទនៅនៅរសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០២៤នេះជួបលោកលួស ឡាញ់មេបញ្ជាការរងយោធភូមិភាគទី៤ ប្រចាំទឹសទី៣ ក្នុងតំបន់អូរស្មាច់និងប្រាសាទតាមាន់ធំបានឆ្លើយតបយ៉ាងខ្លីថារឿងរ៉ាវដែលកើតមានក្នុងតំបន់អូរស្មាច់បានបង្កើតក្រុមការងារដោះស្រាយរួចរាល់ហើយ ដោយលោកមិនបានបកស្រាយឲ្យវែងឆ្ងាយទេថា ជាប់រវល់ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕










































ចែករំលែកព័តមាននេះ