ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​បទល្មើស​០៤​កន្លែង​កា.ប់​បំ.ផ្លា.ញ.​វត្ថុ​តាង ​តែ​ចាប់​មិន​បាន​ជនល្មើស

1 ខែ មុន

ខេត្តបាត់ដំបង​ ៖ ឧ​បករ​ណ៍​នេសាទ (​សាច់​មង​) ល្មើសច្បាប់​រាប់​ពាន់​ម៉ែត្រ រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ត្រូវ​បាន​មន្ត្រី​ជំនាញ​កាប់​បំផ្លាញ​ចោល ក្នុង​កិច្ច​ប្រតប​ត្តិ​ការ​ចុះ​បង្ក្រាប​បទល្មើស​នេ​សាទ កាលពី​ថ្ងៃ​ទី១៧ តុលា…

ខេត្តបាត់ដំបង​ ៖ ឧ​បករ​ណ៍​នេសាទ (​សាច់​មង​) ល្មើសច្បាប់​រាប់​ពាន់​ម៉ែត្រ រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ត្រូវ​បាន​មន្ត្រី​ជំនាញ​កាប់​បំផ្លាញ​ចោល ក្នុង​កិច្ច​ប្រតប​ត្តិ​ការ​ចុះ​បង្ក្រាប​បទល្មើស​នេ​សាទ កាលពី​ថ្ងៃ​ទី១៧ តុលា នៅ​តំបន់​ទន្លេសាបក្នុងភូមិ​សាស្ត្រ ឃុំ​ជ្រៃ ស្រុក​មោង​ប្ញ​ស្សី តែ​ជនល្មើស​​មិន​ត្រូវ​បាន​គេ​ឃាត់ខ្លួន ឬស្គាល់​អត្តសញ្ញាណ​ឡើយ ​។

យោង​តាម​សេចក្ដី​រាយ​ការ​ណ៍​​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​នេះ ធ្វើ​ឡើង​ដោយ​មន្ត្រី​ជលផល សហការជាមួយ​សហ​គម​ន៍​នេសាទ​នៅ​ក្នុង​តំបន់ ​។ កម្លាំង​នេះ​ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ចំនួន​០៤​ទីតាំងនៅ​តំបន់​ទន្លេសាប ក្នុង​ទឹកដី​ឃុំ​ជ្រៃ ដែល​បាន​កាប់​បំផ្លាញ​ចោល នូវ​ឧ​បរក​ណ៏​នេសាទ​អស់​ជា​ច្រើន តែ​រកមុខ​ជនល្មើស​មិនឃើញ​ឡើយ​។

នៅ​ក្នុង​របាយ​ការ​ណ៍​ដែល​កោះសន្តិភាព​ទ​ទូល​បានវត្ថុ​តាង​ដែល​ត្រូវ​កម្លាំង​ជលផល ​និង​សគម​ន៏​នេ​សា​ទេ​កាប់​បំផ្លាញ​រួម​មាន​៖ ១-​សាច់​មង​ប្រវែង ៣៤៥០​ម៉ែត្រ ២-បង្គោល​ឈើ​ចំនួន​១.៦៣០​ដើម ៣-​ឡុ​ក​ចាប់​ត្រី​ចំនួន​១២​គ្រឿង និង៤-ប្រលែង​កូន​ត្រី​ចម្រុះ​ចូល​បឹង​ធម្មជាតិ​ចំនួន​១២៥​គីឡូក្រាម​។

ប៉ុន្តែ​របាយ​ការ​ណ៍​នៃ​កិច្ច​ប្រតិបត្តិការ​នេះ មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​ជន​ប្រព្រឹត្ត ឬបង្ក្រាប​បាន​ជនល្មើស​ឡើយ​។ គេ​កត់​សម្គាល់ថា កន្លង​ទៅ សមត្ថកិច្ច​ចម្រុះ ស្ទើរ​គ្រប់​តាម​បណ្ដា​ស្រុក ដែល​ជាប់​តំបន់​ទន្លេសាប តែង​ចុះ​បង្ក្រាប​បទល្មើស​ន​សាទ​ជា​បន្តបន្ទាប់ ហើយ​ថែម​ទាំង​រឹបអូស​ឧ​បករ​ណ៏​នេសាទ ឬកាប់​បំផ្លាញ​ចោល​នូវ​ឧ​បករ​ណ៍​នេសាទ (​សាច់​បង ឬ បណ​រ៉ាវ​) រាប់​ពាន់​ម៉ែត្រ​នៅ​នឹង​កន្លែង តែ​គេ​មិន​ដែល​ឃើញ​ចាប់​បាន​ជនល្មើស​បាន​ម្នាក់​នៅឡើយ សូ​ម្បី​អត្តសញ្ញាណ​ជនល្មើស​ក៏​ទេ​ដែរ​។

ដោយសារ​តែ​សមត្ថកិច្ច​មិន​ដែល​ចាប់​បាន​ជនល្មើស​នេសាទ​បាន​សូ​ម្បី​តែ​ម្នាក់ ដូច្នេះ​ហើយ​ទើប​ជនល្មើស​នៅ​តែ​មាន​ឱ​កាស​បង្កើន​ប​ល្មើស​នេសាទ​ទ្វេដង​ផ្គើន​នឹង​ច្បាប់​។ បើ​តាម​ប្រភព​ពី​សហ​គម​ន៍​នេសាទ តែង​ផ្ដល់​ព័​ត៌មាន​ថា គ្មាន​ការ​ថមថយ​ទេ​ចំពោះ​បទល្មើស​នេសាទ ​។ ប្រភព​ដដែល​ថា រហូត​មក​ដល់​សព្វ​ថ្ងៃនេះ បទល្មើស​នេសាទ​បាន​និង​កំពុង​កើតឡើង​ទ្វេ​ដង​។

ក្នុង​រដូវ​ប្រមូល​ផល​នេសាទ​នេះ ជនល្មើស​បាន​ដាក់​ពង្រាយ​ឧ​បរក​ណ៍​នេសាទ​ពាសពេញ​ទន្លេ​សាប បើ​ទោះជា​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ជា​ប្រចាំ​ក្ដី​។ គេ​សង្កេត​ឃើញ​ចំណុច​ប្រព្រឹត្ត​បទល្មើស​ខ្លះ មាន​ពង្រាយ​សាច់​មង​ល្មើសច្បាប់​មួយ​ខ្សែ​ៗ ប្រវែង​រាប់​ពាន់​ម៉ែត្រ​។ បទល្មើស​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បែប​នេះ ត្រូវ​គេ​សម្គាល់ថា ភាគច្រើន​ជា​របស់​ពួក​ជន​ទុច្ចរិត​ដែល​មាន​អំណាចមាន​លុយ រីឯ​ប្រជាន​សាទ​គ្មាន​ខ្សែ គ្មាន​លុយ ពួក​គេ​បង្កើត​បទល្មើស​ក្នុង​ទ្រង់ទ្រាយ​តូចតាច​ប៉ុណ្ណោះ ហើយ​បើ​គ្មាន​លុយ​បង់​ឲ្យ​ពួក​មន្ត្រី​ឆក់​ឱកាស​ទេ គេ​នឹង​ចាត់វិធានការ​ចុះ​បង្ក្រាប កាប់​បំផ្លាញ​ចោល​គ្មាន​ប្រណី គ្មាន​ក្ដី​អនុគ្រោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ