ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេ ជោហ៊ុន សែន ស្នើឲ្យក្រសួងធម្មការ និងសាសនារៀបចំឡើងវិញនូវអាសនៈក្រមសង្ឃ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​ស្នើ​ឲ្យ​ក្រសួង​ធម្មការ និង​សាសនា​ក៏​ដូច​ជា ពិធីការ​ធ្វើការ​រៀបចំ​ឡើង​វិញ​នូវ​អាសនៈ​ក្រម​សង្ឃ ព្រោះថា ការ​រៀបចំ​ពិធីការ​សព្វថ្ងៃ​នេះ​ពិធីការ​បាន​រៀបចំ​ឋានៈ​ទៅ​តាម​គោរមងារ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​ស្នើ​ឲ្យ​ក្រសួង​ធម្មការ និង​សាសនា​ក៏​ដូច​ជា ពិធីការ​ធ្វើការ​រៀបចំ​ឡើង​វិញ​នូវ​អាសនៈ​ក្រម​សង្ឃ ព្រោះថា ការ​រៀបចំ​ពិធីការ​សព្វថ្ងៃ​នេះ​ពិធីការ​បាន​រៀបចំ​ឋានៈ​ទៅ​តាម​គោរមងារ មិនមែន​រៀបចំ​ទៅ​មាន​តួនាទី​នោះ​ទេ ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​ព្រះរាជ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ បើក​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត មន្ដ្រី​សង្ឃ​ទូ​ទាំង​ប្រទេស​លើក​ទី​៣២ ប្រចាំឆ្នាំ​២០២៤ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ៖«​ខ្ញុំព្រះករុណា សូម​ព្រះ​រាជទាន​ទោស ព្រោះ​ខ្ញុំ​ត្រូវ​និយាយ​ត្រង់​ៗ​អី​ញ្ចឹ​ង «…» ខ្ញុំ​សុំ​ធ្វើការ​កែតម្រូវ ព្រោះ​អាសនៈ​ក្រម​ដែល​កំពុង តែ​រៀបចំ គឺ​រៀបចំ​តាម​គោរមងារ​មិនមែន​រៀបចំ​តាម​តួនាទី​ទេ មិន​ត្រូវ​ទាល់តែ​សោះ ។

វា​មិន​ដែល​ចៅហ្វាយ ខេត្ត​ណា​ទៅ​អង្គុយ​ក្រោយ​ចៅហ្វាយស្រុក​ទេ អត់​ទេ​! សម្តេចព្រះ​គុណ ខាង​រដ្ឋបាល​គេ​មាន​ចៅហ្វាយ ចៅហ្វាយស្រុក ។ ចៅហ្វាយខេត្ត​ខ្លះ​ថ្នាក់ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៣ ហើយ​ចៅហ្វាយស្រុក​ខ្លះ​ថ្នាក់ឧត្តម​មន្ត្រី​ថ្នាក់​លេខ​១ ប៉ុន្តែ​គេ​មិន​ដែល​ឲ្យ​ចៅហ្វាយស្រុក​អង្គុយ​មុខ​ទេ គេ​ឲ្យ​ចៅហ្វាយខេត្ត​អង្គុយ​មុខ ។ ឯ​យើង​សព្វ​ថ្ងៃនេះ​ឲ្យ​ព្រះ​អនុ​គុណ​ទៅ​អង្គុយ​មុខ​មេគុណ បាន​សេចក្តី​ថា អនុ​គុណ​ស្មើ​ចៅហ្វាយស្រុក ហើយ​មេគុណ​ចៅហ្វាយខេត្ត​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា សម្តេច​បានឃើញ​នៅ​ព្រះ​បរមរាជវាំង​មានការ​រៀបចំ​សម្តេច​សៅ ចាន់​ថុ​ល អង្គុយ​ខាងលើ​(​ខាង​មុខ​)​សម្តេច​ព្រះសង្ឃ​ឃឹម សន ចំណុច​នេះ​មិន​ត្រឹមត្រូវ​នោះ​ទេ ។ សម្តេច​ឃឹម សន ជា​ព្រះ​មេគុណ​រឿង​អ្វី​ទៅ​អង្គុយ​ខាងក្រោយ សម្តេច សៅ ចាន់​ថុ​ល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ