ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ព្រលះ​កម្មការិនី​ពីក្រោយ បង្ក​ឱ្យ​ស្លា​.​ប់​.២​នាក់

1 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បណ្តាល​ឱ្យ​កម្មការិនី​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​បាក់ជើង​ទាំង​ពីរ​សន្លប់​ស្តូកស្តឹង ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​គួរ​ឲ្យ​សង្វេគ ។ ករណី​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​១៤​នាទី​ល្ងាច​ថ្ងៃ​ទី​២០ វិច្ឆិកា…

ខេត្តស្វាយរៀង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បណ្តាល​ឱ្យ​កម្មការិនី​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​បាក់ជើង​ទាំង​ពីរ​សន្លប់​ស្តូកស្តឹង ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​គួរ​ឲ្យ​សង្វេគ ។ ករណី​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​១៤​នាទី​ល្ងាច​ថ្ងៃ​ទី​២០ វិច្ឆិកា ២០២៤ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១៤D ត្រង់​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១២_១៣ ខាងត្បូង​វត្ត​ព្រៃ​ធ្លក ក្នុងភូមិ​ព្រៃ​ធ្លក ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទ៍ ។

បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​២​នាក់ បាន​ចុះ​ពីលើ​រថយន្ត​ដឹក​កម្មករ (​រថយន្ត​ឈប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ខាងស្តាំ​) ខណៈ​ស្ត្រី​រង​គ្រោះ​កំពុង​ដើរ​តាម​លើ​ចិញ្ចើម​ផ្លូវ​បម្រុង​ចូល​ទៅ​ផ្ទះ ស្រាប់តែ​មាន​រថយន្ត​ដឹក​កម្មករ​កម្ម​ការ​នីមួយ​គ្រឿង​ទៀត ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ បើក​ពី​ទិស​ខាងជើង​ទៅ​ត្បូង ស្រប​ទិស​គ្នា​យ៉ាង​លឿន ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​វ៉ា​ជែង​រថយន្ត​១​គ្រឿង​ដែល​ឈប់​ដាក់​កម្មការិនី​ឲ្យ​ចុះ​នោះ គឺ​វ៉ា​ខាងស្តាំ ក៏​ជ្រុល​ទៅ​បុក​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ពីក្រោយ​ពេញទំហឹង រួច​កិន​ពីលើ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​បាក់​ខ្ទេច​ត្រឹម​ចង្កេះ​ទៅ​ក្រោម​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង និង​ស្ត្រី​ម្នាក់​ទៀត​កិន​បាក់​ភ្លៅ​ទាំង​ពី​សន្លប់​ស្តូកស្តឹង​នៅ​និង​កន្លែង ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។

ចំពោះ​មូលហេតុ​មក​ពី​រថយន្ត​បង្ក​បើកបរ​ល្បឿន​លឿន​វ៉ា​ជែង​ខាងស្តាំ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ក៏​ជ្រុល​ទៅ​បុក​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​ពីក្រោយ​ហើយ​កិន​ចំ​ពីលើ​គួ​ឲ្យ​ញាក់សាច់ ។ ប្រភព​បន្ត​ថា ក្រោយ​ពី​បុក​ហើយ​កិន​ស្ត្រី​រង​គ្រោះ​ទាំង​ពីរ​រួច អ្នកបើកបរ​រថយន្ត​បង្ក​បាន​បើកទ្វារ​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​ភ្លាម​ៗ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។ ក៏​ប៉ុន្តែ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បាន​ស្គាល់​​អត្តសញ្ញាណ​ហើយ ជនសង្ស័យ​មាន​ទីលំនៅ​ភូមិ​ព្រ​រ​បឹ​ស ឃុំ​ត្នោត​ស្រុក​កំពង់​រោ​ទ៌ សមត្ថ​កិច្ច​កំពុង​ស្រាយ​ជ្រាវ ដើម្បី​ចាប់​ឃាត់ខ្លួន​មក​ដោះស្រាយ​តាម​នីតិវិធី​។

រីឯ​សព​ស្ត្រី​រង​គ្រោះ​ទាំង​ពីរ​នាក់ សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី​(​ស្ត្រី​រង​គ្រោះ​ទាំង​ពី​គឺ​នៅផ្ទះ​ក្បែ​គ្នា​)​។ មហាជន​បាន​លើក​ឡើង​ថា អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ភាគច្រើន​បើកបរ​ល្បឿន​លឿន ខ្វះ​ក្រមសីលធម៌​ណាស់ បើក​វ៉ា​ជែង​គ្នា​ឆ្វេង​ស្តាំ មិន​គោរព​ច្បាប់​ចរាចរណ៍ ដូច្នេះ សូម​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តា​ពិនិត្យ និង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​កម្ម​កា​នី កុំ​ឲ្យ​បន្ត​ល្មើសច្បាប់​ចរាចរណ៍​បន្ត​ទៀត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ