កសិករខេត្តកំពង់ឆ្នាំងរីករាយដោយស្រូវបានទិន្នផលច្រើននិងមានតម្លៃខ្ពស់
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ប្រជាកសិករធ្វើស្រូវរដូវវស្សាឆ្នាំនេះ មានក្តីសប្បាយរីករាយដោយសារទិន្នផលស្រូវបានច្រើនតម្លៃស្រូវខ្ពស់ជាងឆ្នាំកន្លងទៅ ដែលគិតមកដល់ពេលនេះ ការប្រមូលទិន្នផលស្រូវរដូវវស្សាឆ្នាំ 2024 បានប្រមាណ27% ហើយ ។ នេះបើតាមការបញ្ជាក់ពីប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2024 នេះ ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ស្រូវ
ក្រអូប(ស្ងួត)ក្នុងសប្តាហ៍នេះ មានតម្លៃ1.600រៀលក្នុងមួយគីឡូក្រាម ខ្ពស់ជាងឆ្នាំ2023 ។ ស្រូវចម្រុះ(ស្ងួត) ជាមធ្យមលក់បាន1,350រៀលក្នុងមួយគីឡូក្រាម ។ ស្រូវ(សើម)លក់បាន950រៀលក្នុង1គីឡូក្រាម ។

លោកបានបញ្ជាក់ថា ត្រូវរដូវវស្សាឆ្នាំ2024 អនុវត្តបានលើផ្ទៃដីចំនួន145 247 ហិចតា ។ ក្នុងសប្តាហ៍នេះ ការប្រមូលផលស្រូវលើផ្ទៃដីបានចំនួន 40 118 ហិកតា ស្មើហ្នឹង 27,67 ភាគរយ ដែលគិតជាមធ្យមទិន្នផលស្រូវ 4,071 តោនក្នុង1ហិចតា សរុបទិន្នផលស្រូវប្រមូលបាន 163 399 តោន។









ចែករំលែកព័តមាននេះ