ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខេត្តកណ្តាល បំបែកសំណុំរឿង​ជន​ប្រមឹក​ផឹក​ស្រវឹង ចាប់​ក្មេង​ស្រី​​សតិ​មិន​គ្រប់គ្រាន់​ រំលោ.ភរួច​សម្លា.ប់

17 ម៉ោង មុន

ខេត្តកណ្ដាល ៖ ដោយ​អនុវត្ត​តាម​ការ​ដឹកនាំ​របស់​លោក​ឧត្តម​សេនី​ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល នឹង​លោក​ឧត្តមសេនីយ៍ត្រី ស្នងការ​រង ទទួល​ផែន​ជំនាញ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ…

ខេត្តកណ្ដាល ៖ ដោយ​អនុវត្ត​តាម​ការ​ដឹកនាំ​របស់​លោក​ឧត្តម​សេនី​ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល នឹង​លោក​ឧត្តមសេនីយ៍ត្រី ស្នងការ​រង ទទួល​ផែន​ជំនាញ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ និង​នគរបាល​ស្រុក​ពញាឮ នាយកដ្ឋាន​បច្ចេកទេស​វិទ្យាសាស្ត្រ ដោយ​មានការ​សហការ​ជាមួយ អង្គភាព​ការពារ​កុមារ ហៅ​កាត់​ថា (CPU) ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤ សមត្ត​កិច្ច​បាន​បំបែកសំណុំរឿង​ឃា​.​តក​.​ម្ម រំ​.​លោ​.​ភ រួច​ស​ម្លា​.​ប់​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ ជា​ជន​សតិ​មិន​គ្រប់គ្រាន់ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃា​.​តករ នាំ​មក​ឲ្យ​ទទួលទោស​ទៅ តាម​ផ្លូវច្បាប់ ។
ជនសង្ស័យ​ឈ្មោះ រ៉ែ​ម វុ​ត្ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​អូរ​ស្លាត ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ។

រីឯ​ជន​រង​គ្រោះ​ឈ្មោះ ឡ​ស​ភ ភេទ​ស្រី អាយុ​៨​ឆ្នាំ ជា​ជន​មាន​សតិ​មិន​គ្រប់​គ្រាប់ រស់នៅ​ភូមិ​អូរ​ស្លាត ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ។

ចម្លើយ​ជនសង្ស័យ​បញ្ជាក់​ថា មូលហេតុ​ដែល​ខ្លួន​ធ្វើ​សកម្មភាព រំ​.​លោ​.​ភ​ស​ម្លា​.​ប់​ជន​រង​គ្រោះ គឺ​ដោយសារ​ខ្លួន​ស្រវឹងស្រា ហើយ​ចង់​រួម​ភេ​.​ទ និង​រួម​ភេ​.​ទ​រួច​ហើយ ខ្លាច​ក្មេង​ស្រី ប្រាប់​ឪពុក​ម្តាយ ទើប​ខ្លួន​សម្រេចចិត្ត​ស​ម្លា​.​ប់​ក្មេង​ស្រី​នោះ​តែ​ម្តង ។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ