ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តែងតាំង លោក នុ​ត សវ​នា ជា​ប្រធាន​ពន្ធនាគារ​ព្រៃ​.​ស បន្ថែម​លើ​មុខ​តំណែង​បច្ចុប្បន្ន

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ឯកភាព​ពី​ប្រមុខ​រាជរដ្ឋាភិបាល ពេល​កន្លង​មក រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្រេច​តែងតាំង​លោក នុ​ត សវ​នា ជា​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​ម​១)…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ឯកភាព​ពី​ប្រមុខ​រាជរដ្ឋាភិបាល ពេល​កន្លង​មក រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្រេច​តែងតាំង​លោក នុ​ត សវ​នា ជា​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​ម​១) ឬ​ពន្ធនាគារ​ព្រៃ​.​ស ។

យោង​តាម​ប្រកាស​ស្តី​ពី​តែងតាំង​មន្ត្រីរាជការ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤ បាន​ចេញ​អនុក្រឹត្យ​តែងតាំង លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ នុ​ត សវ​នា ឱ្យ​ទទួល​បន្ទុក​ជា​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ បន្ថែម​លើ​មុខ​តំណែង​បច្ចុប្បន្ន ។

សូម​បញ្ជាក់​ថា លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ នុ​ត សវ​នា មានមុខ​តំណែង​បច្ចុប្បន្ន​ជា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ ។

សូម​ជម្រាប​ថា កាលពី​ពេល​ថ្មី​ៗ​នេះ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ឯកភាព​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​ព្រៃ​ស ម​១) ។ ការ​សម្រេច​បែប​នេះ បន្ទាប់​ពី​សម្ដេច​មហា​បវរ​ធិ​បតី បាន​ទទួល​វី​ដេ​អូ ដែល​តាម​បណ្តាញ​សង្គម​បង្ហោះ​ចេញពី​ពន្ធនាគារ ដោយ​មាន​ក្រុម​អ្នកទោស​ជា​ជនជាតិ​ចិន និង​ខ្មែរ បាន​ធ្វើ​វិធី​ជប់លៀង ហើយ​មានការ​ចាក់​ធុងបាស​យ៉ាង​សប្បាយ​រីករាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ