ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនជនសង្ស័យ​០៤​នាក់ ​ទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀ.ន​

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០៤​នាក់ ទៅ​តុលាការ កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​ករណី…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០៤​នាក់ ទៅ​តុលាការ កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់ នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយ​ពី​បង្ក្រាប​បាន​ចំនួន​០២​ករណី​ផ្សេង​គ្នា ។

ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ទាំង​២​ករណី រួម​មាន​៖

ករណី​ទី​១ ៖ នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ទល់មុខ​ព្រ​លាន​យន្ដហោះ លើ​ផ្លូវ​សហព័ន្ធ​រុ​ស្សី សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បន្ទប់​ជួល​លេខ ៥,១៣,១៤ ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង និង​បន្ត​ទៅ​ឆែកឆេរ​បន្ទប់​ជួល​គ្មាន​លេខ ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ វត្ថុ​តាង​ចាប់​យក​រួម​មាន ៖ គ្រឿងញៀន​ក្រាម​ស​ថ្លា​សរុប​ចំនួន ១១​កញ្ចប់​, ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០១, ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ជន​ទាំង​០៣​នាក់ រួម​មាន ៖ ១.​ឈ្មោះ យ៉ា រ៉ូ​ហ្សិត ភេទ ប្រុស អាយុ ៣៤​ឆ្នាំ​, ២.​ឈ្មោះ សាយ វិបុល ភេទ ប្រុស អាយុ ២៧​ឆ្នាំ​, ៣.​ហឿ​ន រ៉ា​វី​ន ហៅ ពៅ ភេទ ប្រុស អាយុ ៤២​ឆ្នាំ​។

ករណី​ទី​២ ៖ កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង បាន​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈុ​ន ពិ​ណ្ណា​រ័​ត្ន ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ចំណុច​ផ្លូវ​លេខ​៣០០ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​។ វត្ថុ​តាង​ចាប់​យក​រួម​មាន ៖ គ្រឿងញៀន​ក្រាម​ស​ថ្លា​ចំនួន ០៧​កញ្ចប់ រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ