ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាលើកទឹកចិត្ត​ជប៉ុនឱ្យ​រួមចំណែក​ជាមួយ​អាស៊ានក្នុង​ការ​កសាង​បណ្តាញ​អគ្គិសនី​អា ស៊ាន

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ស្ថិត​ក្នុង​ក្របខណ្ឌ​អាស៊ាន​-​ជប៉ុន ​ភាគីកម្ពុជាលើកទឹកចិត្ត​ជប៉ុនឱ្យ​រួមចំណែក​ជាមួយ​អាស៊ាន ក្នុង​ការ​កសាង​បណ្តាញ​អគ្គិសនី​អាស៊ាន​ ។ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​លើក​ទី​២៧ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត…

រាជធានី​ភ្នំពេញ​ ៖ ​ស្ថិត​ក្នុង​ក្របខណ្ឌ​អាស៊ាន​-​ជប៉ុន ​ភាគីកម្ពុជាលើកទឹកចិត្ត​ជប៉ុនឱ្យ​រួមចំណែក​ជាមួយ​អាស៊ាន ក្នុង​ការ​កសាង​បណ្តាញ​អគ្គិសនី​អាស៊ាន​ ។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​លើក​ទី​២៧ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជាបាន​លើកទឹកចិត្ត​ជប៉ុន ឱ្យ​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន ក្នុង​ការ​កសាង​បណ្តាញ​អគ្គិសនី​អាស៊ាន ។ ​នេះ​បើ​យោង​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​២៧ របស់​ក្រសួងការបរទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១០ តុលា ឆ្នាំ​២០២៤​ ។

ប្រភព​បានឱ្យ​ដឹង​ថា «​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រីកម្ពុជា​បាន​កោតសរសើរចំពោះ​ការ​រួមចំណែក​របស់​ជប៉ុនក្នុង​ផែនការមេ ស្តី​ពី​កា​រត​ភ្ជាប់​អាស៊ាន (MPAC) ឆ្នាំ​២០២៥ ហើយ​ក្នុង​ន័យ​នេះ បាន​ទន្ទឹងរង់ចាំ​ការ​សម្រេច​បាន នូវ​កិច្ចព្រមព្រៀង​សេវាកម្ម ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​អាស៊ាន​-​ជប៉ុន ដែល​កាន់តែ​មាន​លក្ខណៈ​សេរី និង​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ដែល​សម្រួល​ដល់​លំហូរ​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​។

ក្រសួងការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា «ក្នុង​របៀបវារៈ​បៃតង សម្តេច​ធិ​បតីបាន​សម្តែង​ការ​កោតសរសើរ ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​ជប៉ុន ក្នុង​ការ​ជួយ​ដល់​អាស៊ាន ក្នុង​ការ​កាត់​បន្ថយ​កាបូន និង​បាន​លើកទឹកចិត្ត​ជប៉ុន ឱ្យ​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន ក្នុង​ការ​កសាង​បណ្តាញ​អគ្គិសនី​អាស៊ាន​»​។

ជាមួយ​គ្នា​នេះ លទ្ធផល​ដ​ដែល​នេះ បាន​បញ្ជាក់​បន្ថែម​ថា «​សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ផង​ដែរ​ថា ចំណងមិត្តភាព​រវាង​ប្រជាជន និង​ប្រជាជន​នៅ​តែ​ជា​សសរស្តម្ភ​ដ៏​សំខាន់ នៃ​ភាព​ជា​ដៃគូ ហើយ​ពេញចិត្ត​ចំពោះ​ការ​អនុវត្ត ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ភាព​ជា​ដៃគូ ដើម្បី​សហ​បង្កើត​ថ្មី នូវ​អនាគត​មួយ​ជាមួយនឹង​ជំនាន់​ក្រោយ គម្រោង WA 2.0 ដែល​នឹង​ផ្តល់​កាលានុវត្តភាព ដល់​មនុស្ស​ចំនួន ១០​លាន​នាក់ ជា​ពិសេស​ អ្នកដឹកនាំ​ជំនាន់​ក្រោយ នៃ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ជប៉ុន ដើម្បី​ធ្វើ​ទំនាក់ទំនង និង​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក កាន់តែ​ប្រសើរ​ឡើង» ៕ ​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ